» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6453 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696624 នាក់

ទូត​អាមេរិក​បដិសេធ​មិន​បកស្រាយ​រឿង​សញ្ញា​ប​ត្រ័​ហ៊ុន​ម៉ា​ណែ​ត​

​ភ្នំពេញ​៖​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​លោក Chad Roedemeier​បដិសេធ​មិន​បកស្រាយ​រឿង​សញ្ញា​ប​ត្រ័​សាលា​ប​ណ្ឌឹ​ត​សភា​យោធា​អាមេរិក​west point របស់លោក​ឧ​ត្ត​ម​សេនីយ៍​ហ៊ុន​ម៉ា​ណែ​ត​តប​ទៅ​និង​សំណួរ​ចាក់​ដោត​ដែល​សម្តេច​តេ​ជោ​ហ៊ុនសែន​បានលើកឡើង​ក្នុង​ពិធី​ប្រគល់​រង្វាន់​ដល់​ជ័យលាភី​មេដាយមាស​កីឡា​ប៉េ​ត​តង់​កំ​រឹត​ពី​ភព​លោកអ្នក​ស្រី​អ៊ុក​ស្រីមុំ​ដោយ​ស្នើ​ឲ្យ​លោក​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​បកស្រាយ​នោះទេ​។​a usaid1 

មូលហេតុ​ព្រោះ​បញ្ហា​សញ្ញាបត្រ​លោក ហ៊ុន ម៉ា​ណែ​ត ត្រូវបាន​សាលា​ទាហាន​អាមេរិក West Point បកស្រាយ​រួចហើយ​កាលពី​ឆ្នាំ​២០១៩ ដែល​មានន័យថា​ស្ដង់ដា​សញ្ញាបត្រ​របស់​សាលា​អាមេរិក​មិនមាន​ការបែងចែក​ស្ដង់​ដារ​កម្រិត​២ ឬ​សញ្ញាបត្រ​យោគយល់​ដូចដែល​លោក សម រង្ស៊ី លើកឡើង​នោះទេ​។ ឆ្លើយតប​នឹង​សារ​អេ​ឡិច​ត្រូ​និ​ច​អ៊ី​ម៉ែ​ល​របស់ EAC News​លោក Chad Roedemeier បានបញ្ជាក់​ប្រាប់ ថា​ស្ថានទូត​មិនអាច​ឆ្លើយតប​រឿង​សញ្ញាបត្រ​ជំនួស​សាលា​របស់​អាមេរិក​នោះទេ តែ​លោ​កថា​ករណី​សញ្ញាបត្រ​របស់លោក ហ៊ុន ម៉ា​ណែ​ត ត្រូវបាន​សាលា West Point បកស្រាយ​រួចហើយ​កាលពី​ខែតុលា ឆ្នាំ​២០១៩ ដែល​ពេលនោះ​ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ និង​ទំនាក់ទំនង​នៅ​សាលា​បណ្ឌិត្យសភា​យោធា​អាមេរិក West Point លោក Christopher Ophardt បានបញ្ជាក់​កាលពី​ខែតុលា ឆ្នាំ​២០១៩​ថា ការអនុញ្ញាត​ដល់​សិស្ស​អន្តរជាតិ​បានមក​សិក្សា​នៅ​សាលា​បណ្ឌិតសភា​អាមេរិក West Point គឺជា​គំនិត​ផ្ដួចផ្ដើម​របស់​ក្រសួងការបរទេស​និង​ក្រសួងការពារជាតិ​អាមេរិក​។

ហើយ​របៀប​នៃ​ជ្រើសរើស ការសិក្សា និង​បណ្ដុះបណ្ដាល​យោធា​គឺ​ដូចគ្នា​ទៅនឹង​សិស្ស​ជនជាតិ​អាមេរិក​ដូចគ្នា​។ គ្មាន​ការបែងចែក​សិស្ស​កម្រិត​២ ឬ​សិស្ស​ទទួលបាន​ការយោគយល់​នោះទេ​។​​ថ្លែង​ក្នុង​ពិធី​ប្រគល់​ប្រាក់រង្វាន់​ជូន​កីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពី​ដណ្ដើមបាន​មេដាយមាស​ពិភពលោក នៅ​វិមាន សន្តិភាព នា​ព្រឹក​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២២​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា សម្តេច​តែង​ឱ្យ តម្លៃ​ដល់​ការអប់រំ​និង មិនដែល​បន្ទោស​បង្អាប់​ដល់​កូន​អ្នក​ណាមួយ ក្នុង​រឿង​សិក្សា​របស់គេ​នោះទេ តែ​គេ​តែងតែ​វាយ ប្រហារ​លើ​ការរៀនសូត្រ​របស់​កូន​សម្តេច​ជា​បន្តបន្ទាប់​។​

​សម្តេច​តេ​ជោ ៖ «​និយាយ​រួម​ខ្ញុំ​ផ្ដល់​ការលើក​ទឹក មិន​ថា​កូន​គេ កូន​ខ្ញុំ​ទេ​ឱ្យតែ​រៀន​ពូកែ​! ខ្ញុំ​មិនដែល​បន្ទោស បង្អាប់​កូន​មេដឹកនាំ​ណាមួយ​ទោះបីជា​កូន​មេដឹកនាំ​ហ្នឹង​នៅ​ខាង​បក្សប្រឆាំង​ក៏​ខ្ញុំ​មិនដែល​បាន​ទៅ​បន្ទោស​បង្អាប់ កូន​របស់គេ​ទេ​។ ប៉ុន្តែ​គេ​មិន​ទុក​ឱកាស​សូម្បីតែ​កូន​របស់ខ្ញុំ ក៏​គេ​វាយ​មិន​ឈប់​» ។​
​សម្ដេច​តេ​ជោ​ថ្លែង​ដោយ​សំណួរ​ចាក់​ដោត​ថា​៖ «​អាច​នឹង​និយាយបាន​ទេពី​បញ្ហា ហ្នឹង​! ដែលថា​សាលា West Point មាន​កម្រិត​ជា សញ្ញាបត្រ​ប្រភេទ​២​ឬ​សញ្ញាបត្រ​កិ​ត្ត​យស​។

តើ សហរដ្ឋអាមេរិក​ការពារ​ជនខិលខូច ឬ​ការពារ​សាលា​អាមេរិក​? មិនមែន​ការពារ ហ៊ុន ម៉ា​ណែ​ត ទេ​! គឺ​ការពារ សាលា​។ អញ្ចឹងទេ​គឺមាន​តែ​សហរដ្ឋអាមេរិក និង អង់គ្លេស ដើម្បី​ការពារ​ស្ថាប័ន​អបរំ​របស់ខ្លួន​គឺមាន​តែ ចេញមក​បញ្ជាក់​អញ្ចឹង​ទៅ​។ ហើយ​បើ​ថា​ចេញមក​បញ្ជាក់ អញ្ចឹង​ទៅ​ហាក់បីដូចជា​វាយប្រហារ​ចំពោះ​អ្នក​ដែល​បាន និយាយ​។ អើ​! អញ្ចឹង​ទុក​អញ្ចឹង​ទៅ យើង​ក៏​សម្គាល់​មើល អាហ្នឹង​ដែរ​។ តើ​គេ​ការពារ​ស្ថាប័ន​អប់រំ​របស់គេ ឬ​គេ ការពារ​មនុស្ស​ខិលខូច​? យើង​ក៏​សម្គាល់​មើល​រឿង​ហ្នឹង ដែរ​»​។​a licen west a licen west1 a licen west2 


​