» អតីតឧកញ៉ា ហ៊ី គីមហុង ជាប់ពន្ធនាគារ ១៥ឆ្នាំ និងសងសំណងជាង៣៣លានដុល្លារ ឱ្យទៅជនរងគ្រោះតើទៅយកពីណា!? » ការចោទប្រកាន់លើស្ថានការណ៍ដ៏រសើបតាមព្រំដែនគួរតែផ្អែកលើអង្គហេតុ និងភស្តុតាងរឹងមាំ និងយន្តការផ្លូវការ » ចំណងអាពាហ៍ពិពាហ៍​ដើរ​ដល់​ផ្លូវបំបែក តារាចម្រៀង សួ​ស វី​សា និង​លោក ថ​មមី សម្រេច​ចែកផ្លូវដើរ​រៀង​ៗ​ខ្លួន » ACU ជួបអង្គការតម្លាភាពកម្ពុជា TIC វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API), ខេមបូចា (CamboJA), និងអង្គការសម្ព័ន្ធភាពដៃគូរដើម្បីអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ (PDP-Center) ជួបគ្នា » នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ កម្លាំងពិតប្រាកដរបស់កងទ័ព មិនស្ថិតត្រឹមតែចំនួនកងកម្លាំង ឬសម្ភារៈបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅលើគុណភាពធនធានមនុស្ស » ទូកនេសាទបានឆេះ និងលិចនៅសមុទ្រខេត្តព្រះសីហនុមនុស្សម្នាក់ស្លា.ប់ ២នាក់ស,ង្គ្រោះបាន និង២នាក់ទៀតបាត់ខ្លួន.! » ក្រសួងការងារអះអាងថានឹងបន្តតាមដានមើលអត្ថប្រយោជន៍ជូនកម្មករទាំង៣រោងចក្រនៅបន្ទាយមានជ័យដែលត្រូវបិទដោយសារថៃឈ្លានពាន… » ឈុតប្រពៃណីខ្មែរក្នុង MV របស់តារាចម្រៀងវៀតណាមដែលកំពុងល្បី ជាស្នាដៃរបស់កូនខ្មែរកម្ពុជាក្រោមម្នាក់ » កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5515 នាក់

ម្សិលមិញ 6888 នាក់

សរុប 20064970 នាក់

២​ថ្ងៃ​ខេត្ត​ខ្មែរ​៤ ចុះ​ត្រជាក់​ពី​១៦-១៨°C អាវរ​ងារ​លក់ដាច់​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង អំពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២៣​។​​នៅ​ថ្ងៃទី​២៥ និង​ទី​២៦ ប្រព័ន្ធ​សម្ពាធ​ខ្ពស់​នៅលើ​ប្រទេស​ចិន​បន្ត​ឥទ្ធិពល​គ្របដណ្ដប់​លើ​ប្រទេស​កម្ពុជា ជាមួយនឹង​ខ្យល់មូសុង​ឦសាន​បក់​ពី​បង្គួរ​ទៅ​ខ្លាំង ហើយ​ចាប់ពី​ថ្ងៃទី​២៧ ខែធ្នូ ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន និង​ខ្យល់មូសុង​ឦសាន​នឹង​ចុះខ្សោយ​។​a cold province1 

​ស្ថានភាព​បែបនេះ​នឹងធ្វើ​ឱ្យ​៖ ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២៣ ធាតុអាកាស​នៅតាម​បណ្តា​ខេត្ត​ជាប់​ក្បែរ​នឹង​ភូមិសាស្ត្រ​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន​បន្ត​ត្រជាក់​នៅពេល​ព្រឹក​។ ចាប់ពី​ថ្ងៃទី​២៧ ខែធ្នូ ធាតុអាកាស​ត្រជាក់​ថមថយ ជាមួយនឹង​សីតុណ្ហភាព​កើនឡើង​។​១-​តំបន់​វាលទំនាប ៖* សីតុណ្ហភាព​អប្បបរមា​ពី​១៧-២២°C និង​សីតុណ្ហភាព​អតិបរមា​ពី​២៧-២៩°C ហើយ​ខ្យល់​បក់​មកពី​ទិសឦសាន ក្នុង​ល្បឿន​ពី​៤-៦​ម៉ែត្រ​/​វិនាទី​។* នៅ​ថ្ងៃទី​២៥-២៦ ខែធ្នូ ខេត្ត​ប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង និង​ខេត្តសៀមរាប សីតុណ្ហភាព​អប្បបរមា​ពី ១៧-១៩°C​។​

២-​តំបន់​ខ្ពង់រាប ៖* សីតុណ្ហភាព​អប្បបរមា​ពី​១៦-២១°C និង​សីតុណ្ហភាព​អតិបរមា​ពី​២៦-២៨°C ហើយ​ខ្យល់​បក់​មកពី​ទិសឦសាន ក្នុង​ល្បឿន​ពី​៥-៧​ម៉ែត្រ​/​វិនាទី​* នៅ​ថ្ងៃទី​២៥-២៦ ខែធ្នូ ខេត្ត​ឧ​ត្ត​រ​មានជ័យ មណ្ឌលគិរី ព្រះវិហារ និង​ខេត្តរតនគិរី សីតុណ្ហភាព​អប្បបរមា​ពី​១៦-១៨°C​។​

៣-​តំបន់​មាត់សមុទ្រ ៖* សីតុណ្ហភាព​អប្បបរមា​ពី​២១-២៣°C និង​សីតុណ្ហភាព​អតិបរមា​ពី​២៨-៣០°C ហើយ​ខ្យល់​បក់​មកពី​ទិសឦសាន​ក្នុង​ល្បឿន​ពី​៥-៧​ម៉ែត្រ​/​វិនាទី​
* រលក​សមុទ្រ​មាន​កម្ពស់​ពី​១,៥០-២,០០ ម៉ែត្រ​។​ទោះបីជានៅតាមផ្សារនៃខេត្តជាប់ព្រុំដែនអាវរងារលក់ដាច់​ក្រសួង​ឧត្តុនិយមបាន​អំពាវនាវ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ថែរក្សា​សុខភាព ស្លៀក​សម្លៀកបំពាក់​ឱ្យបាន​គត់មត់ ដើម្បី​បង្ការ​ពី​ជំងឺ​ដ​ង្កា​ត់​នានា ដែល​អាច​កើតមានឡើង​ជាយថាហេតុ​៕a cold province