» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8206 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698377 នាក់

កុមារ​ពុល​ចំណីអាហារ​បន្តបន្ទាប់​ប​ញ្ជា​ក់​ពី​ភាពកម្សោយ​របស់​មន្ត្រី​និង​ស្ថាប​ន័​ក្នុងការ​ការពារ​សុខភាព​សាធារណៈ​!

 

​កម្ពុជា​៖ មាន​ក្រុម​ក្មេងៗ​សិស្ស​តូចៗ​នៃ​សាលាបឋមសិក្សា​ទន្លេ​បិទ​ប្រមាណ ៣៥​នាក់ បាន​រង​ការពុល​ចំណីអាហារ​នៅក្នុង​សាលា​របស់ខ្លួន ស្ថិតក្នុង ភូមិ​ទន្លេ​បិទ ឃុំ​ទន្លេ​បិទ ស្រុក​/​ខេត្ត​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ។a rice stu pai 

​កុមារ​រងគ្រោះ​បានអោយដឹងថា មុនពេល​ពុល​គឺ​ពួកគេ​បាន​ទិញ អាហារ​ដែល​គេ​បាន​លក់​នៅក្នុង សា​លាម​កញាំ រួមមាន បាយ កាហ្វេ ទឹក​សា​ម៉ូ​រ៉ៃ​ជាដើម ហើយ ក្រោយពេល​ញាំ​ហើយ​មួយសន្ទុះ ក៏មាន​អារម្មណ៍ វិលៗ​នឹង​អស់កំលាំង មាន​អ្នកខ្លះ​វិលមុខ​ដួល អ្នកខ្លះ​ក្អួត និង​អ្នកខ្លះ​ទន់ដៃទន់ជើង​តែម្តង ។

​ក្រោយ​កើតហេតុ​ក្មេង​សិស្សសាលា​ទាំងនោះ​ត្រូវបាន​លោកគ្រូ អ្នកគ្រូ​នឹង​ម្ដាយ​ឪពុក ដែល​នៅផ្ទះ​ជិត​នោះ​បញ្ជូន​មកកាន់​មណ្ឌល​សុខភាព​ទន្លេ​បិទ រួមទាំង​ក្រុមគ្រូពេទ្យ​បានចេញ​រថយន្ត​សង្គ្រោះបន្ទាន់ ជាច្រើន​គ្រឿង​ដឹក​មក​សង្គ្រោះ នៅឯ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ចាម​ភ្លាមៗ ផងដែរ ដើម្បី​បង្ការ​កុំ​ឲ្យ​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​។ រហូតមក​រសៀល​ថ្ងៃនេះ​នៅ​មិនទាន់មាន​ការបញ្ជាក់​ពី​អាជ្ញាធរ ឬ អ្នកជំនាញ​នៅឡើយ​ទេ​អំពី​ករណី​ពុល​ធ្វើ​ឲ្យ​កុមារ​ចំនួន​៣៥ នាក់​រងគ្រោះ ខណៈ ដោយ​ក្រុមគ្រូពេទ្យ​កំពុងតែ​ញ៉ាប់​ដៃ​ញ៉ាប់ ជើង​ជួយសង្គ្រោះ​ក្មេងៗ​ទាំងនោះ​។​

កាលពី​សប្តាហ៍​មុន​គឺ​កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​ក្នុងភូមិ​ល្អើ​ន​ក្រែ​ន ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ខេត្តរតនគិរី​​យ៉ាងហោចណាស់​មាន​ប្រជាពលរដ្ឋ​ចំនួន ១៦០​នាក់ បាន​ក្អូ​ត​ចង្អោ ខណៈដែល​ពួកគាត់​បាន​ពុល​ចំណីអាហារ ក្នុង​ពិធី​បុណ្យសព​នៅក្នុង​ភូមិ ត្រូវ​នឹង​ថ្ងៃ ។​

​នៅ​រសៀល​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅក្នុង​អនុវិទ្យាល័យ​ពង្រ ឃុំ​កំពង់​ចិន​ជើង ស្រុក ស្ទោង ខេត្តកំពង់ធំ មាន​ហេតុការណ៍​សិស្ស ប្រមាណ ៣០​នាក់ បាន​ដួលសន្លប់​ជា​បន្តបន្ទាប់​។ ហើយ​ត្រូវបាន​ក្រុមគ្រូពេទ្យ​កំពុងធ្វើការ​សង្គ្រោះ ផងដែរ​។ ដោយ​ក្នុងនោះ​ការសន្និដ្ឋាន​ដំបូង អាចមកពី​ការពុល​ទឹក នឹង​អាហារ​។​ក្រៅពីនេះ​ក៏មាន​​ក្មេងៗ​សិស្សសាលា​ចំនួន ៦៥​នាក់ នៅ​សាលា​សំបួរ​សាគរ ស្រុក​ព្រៃកប្បាស ត្រូវបាន​គេ​រាយការណ៍​ថា បាន​ពុល​ចំណីអាហារ​នាពេល​កន្លងមក និង​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បន្ទាប់ពី​ពួកគេ​បរិភោគ​គុយទាវ​ឆា​។​

​សិស្សសាលា​ខ្មែរ​អន្តរជាតិ​ប្រ៊ី​ដ​(Bridge)​ដែលមាន​ទីតាំងនៅ​ភូមិ ថ្នល់ទទឹង​ឃុំ​អូរអណ្តូង​ស្រុក​សាលា​ក្រៅ​ខេត្ត​ប៉ៃលិន​ប្រមាណ​ជា​២៥​នាក់​បាន​មាន​អាកា​រៈ​ចុកពោះ​ក្អួតចង្អោរ​ពេលនេះ​កំពុង​សម្រាក់​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​និង​តាម​គ្លី​និ​ច​ឯកជន​មួយចំនួន​ក្នុង​ខេត្ត​។​

ករណីនេះ​មានការ​សង្ស័យថា​បណ្តាល​មកពី​ពុល​អាហារ​ប៉ុន្តែ​មូលហេតុ​ពិតប្រាកដ នៅ​មិនទាន់​ដឹង​នៅ​ឡើង កំពុង​ស្រាវជ្រាវ​។​ករណី​ពុល​អាហារ បានកើត​ឡើងជា​បន្តបន្ទាប់​នៅតាម​បណ្ដា​ខេត្ត​នានា ដូចជា​ខេត្តសៀមរាប ខេត្តឧត្ដរមានជ័យ ខេត្តកំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់ ជាដើម​ដែល​បង្ហាញ​ពី​ភាពកម្សោយ​នៃ​ការពារ​សុខភាព​សាធារណៈ​របស់​អាជ្ញាធរ​រាជរដ្ឋាភិបាល​ពី​សេស​ស្ថាប​ន័​កាំកុងត្រូល​ក្រសួងពាណិជ្ជកម្ម​ដែល​ច្បាប់​ស្តីពី​សុវត្ថិភាព​ចំណី​អាណា​ផ្តល់​និតិ​សម្បទា​ឲ្ត​មើល​ការខុសត្រូវ​៕a rice student1 a rice student1 a rice student2 a rice student3 

​