» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8755 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698926 នាក់

នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ជួប​ជាមួយ​កីឡាករ កីឡាការិនី​បាល់ទាត់ ជម្រើសជាតិ​កម្ពុជា​មុន​ជួប​ឥណ្ឌូណេស៊ី​


​ភ្នំពេញ​៖ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​០៩ ខែឧសភា ២០២៣​នេះ បាន​ជួប​សំណេះសំណាល​ក្រុម​កីឡាករ កីឡាការិនី​បាលទាត់ ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម​២២​ឆ្នាំ នៅ​សណ្ឋាគារ អូ​ឡាំ​យ្យ៉ា និង​នៅ​ក្រសួង​អប់រំ យុវជន និង​កីឡា​។​a ball indo 

​សូមជម្រាបថា ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៉ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នេះ ក្រុមបាល់ទាត់​នារី អាយុ​ក្រោម​២២​ឆ្នាំ របស់​ជម្រើសជាតិ​កម្ពុ​ជា ត្រូវ​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ខណៈ​ក្រុមបាល់ទាត់​បុរស អាយុ​ក្រោម​២២​ឆ្នាំ នឹងត្រូវ​ប្រកួត​ជាមួយ​ឥណ្ឌូ​នេ​ស៉ី នៅ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២៣​ស្អែក ដើម្បី​អាច​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​.​។​ក្នុងការប្រកួត ក្រុម​ជម្រើសជាតិ U22​កម្ពុជា បាន​ចាញ់​ក្រុម​មី​យ៉ាន់​ម៉ា ២-០ ក្នុងការ​ដណ្តើម ៣​ពិន្ទុ​យ៉ាងសំខាន់ នៃ​ប្រកួត​ទី​៣ ស្ថិតក្នុង​ពូ​ល A វគ្គ​ចែក​ពូ​ល​សន្សំ​ពិន្ទុ នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​២០២៣ ផ្នែក​វិញ្ញ​សា​បាល់ទាត់​បុរស នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ខណៈ​ក្រុម​កម្ពុជា នៅតែមាន​ត្រឹម ៤​ពិន្ទុ ហើយ​ក្រុម​មី​យ៉ាន់​ម៉ា រកបាន ៦​ពិន្ទុ​បណ្តោះអាសន្ន​។​

​តាមរយៈ​លទ្ធផល​នេះ ក្រុម​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​២០២៣ ជម្រើសជាតិ U22 កម្ពុជា ធ្លាក់​មកឈរ​លេខ​រៀង​ទី​៣ ក្នុង​តារាង​ពូ​ល A ដ្បិត​នៅសល់​ឱកាស​តែ ១​ប្រកួត​ចុងក្រោយ​ជាមួយ​ក្រុម​កំពូល​តារាង​ឥណ្ឌូនេស៊ី បាន​កក់​កៅអី​ជាស​ម្រេច ដែលជា​ជំនួប​កាត់សេចក្តី​ឡើង​វគ្គ ១/២ វិញ្ញាសា​បាល់ទាត់​បុរស​។​​មី​យ៉ាន់​ម៉ា ប្រកួត​បន្ទាប់​ត្រូវ​ជួប​ហ្វីលីពីន នៃ​ប្រកួត​បញ្ចប់​វគ្គ​សន្សំ​ពិន្ទុ ក្នុងឱកាស​ប្រជែង​ពិន្ទុ​ដ៏​សំខាន់ នៅ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២៣។

​សូមបញ្ជាក់ថា​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដែលជា​ម្ចាស់​ឧបត្ថម្ភ​ធំ​ផ្លូវការ របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នៅ​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០២៣​នេះ បានចេញ សេចក្តីថ្លែងការណ៍ សូម​សម្ដែង​នូវ​ការអបអរសាទរ យ៉ាង​ក្លៀវក្លា​បំផុត ចំពោះ​ការឆ្លើយតប​ជា​វិជ្ជមាន​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ក្នុង​ការបន្ត​ធ្វើជា​ប្រធាន​សហព័ន្ធ តាម​ការអំពាវនាវរ​បស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​។ ក្នុង​សេចក្ដីថ្លែងការណ៍ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី សូម​សម្តែង​នូវ​ការអបអរសាទរ​យ៉ាង​ក្លៀវក្លា​បំផុត ចំពោះ​ការឆ្លើយតប​ជា​វិជ្ជមាន របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ក្នុង​ការបន្ត​ធ្វើជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា តទៅទៀត តាម​ការអំពាវនាវរ​បស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្រសួង​អប់រំ យុវជន និង​កីឡា ក្រុមហ៊ុន​ម្ចាស់​ឧបត្ថម្ភ​ធំ​ផ្លូវការ និង​មហាជន​និយម​ស្នេហា​កីឡាបាល់ទាត់​កម្ពុជា​ដ៏​ច្រើន​លើសលុប​។​a ball indo1 a ball indo2 


​