» ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ! » លោក ពួយ រដ្ឋា មន្ត្រីនៅស្រុកអង្គរបុរី ប្រគល់ប្រាក់២០ម៉ឺនរៀលឲ្យប្រជាពលរដ្ឋវិញហើយបន្ទាប់ពីបែកធ្លាយទាថ្លៃសេវាកែសម្រួលអត្រានុកូលដ្ឋាន » កម្លាំងល្បាតជម្រកសត្វព្រៃស្រែពកចាប់បានជ្រូកព្រៃនិងឈ្លួសងាប់៣ក្បាលយកទៅដុតចោល! » ឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធលួចសត្វគោ ៣ករណី នៅស្រុកត្រពាំងប្រាសាទ » ១ថ្ងៃក្រសួងមហាផ្ទៃដាក់ពិន័យនិងតែងតាំងមន្ត្រីនគរបាលច្រកត្រពាំងក្រៀល! » រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក៖ កិច្ចព្រមព្រៀង Hormuz អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ » ចុះអន្តរាគមន៍ករណីហឹង្សាក្នុងគ្រួសារជនសង្ស័យញៀនថ្នាំបំផ្ទុះគ្រាប់បែក ដាក់សមត្ថកិច្ច អ្នកស្លាប់កើនដល់ ៧នាក់ » និស្សិតកម្ពុជា២៤នាក់ទៀត នឹងចេញទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅជប៉ុន » ធនាគារ៣ពាណិជ្ជ៣ថ្មីដែលធនាគារជាតិរឹបអូសអាជ្ញាបណ្ណ័គឺសុទ្ធតែមានឈ្មោះក្នុងបញ្ជីរទណ្ឌកម្មពីអាមេរិក » កម្ពុជានាំក្រុមសង្កេតការណ៍អាស៊ានចុះពិនិត្យចំណុចបង្គោលព្រំដែនលេខ៣៧ក្នុងខេត្ដបន្ទាយមានជ័យ...

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11248 នាក់

ម្សិលមិញ 10010 នាក់

សរុប 19982284 នាក់

ជំទាវ​ឱ វណ្ណឌី​ន​៖​ក្រសួងសុខាភិបាល​អត់​មាន​លាក់លៀម​ពី​ជម្ងឺ​កូ​វិដ​ទេ​!

 


​ភ្នំពេញ ៖ ក្រសួង​មិនមាន​ការលាក់លៀម​ព័ត៌មាន​រឿង​ជំងឺ​កូ​រ៉ូ​ណា​ថ្មី ឬ​កូ​វីដ​១៩​ទេ ព្រោះ​ការងារ​នេះ ក្រសួង​តែងតែ​សហការ​ជាមួយ​អង្គការ​សុខភាព និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​។​a covid train 

​នៅក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​ដល់​អ្នកសារព័ត៌មាន កាលពី​រសៀល​ថ្ងៃទី​២៨​កុម្ភៈ​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា «​ខ្ញុំ​សូមបញ្ជាក់​ដល់​សាធារណជន​ឲ្យ​បាន​ច្បាស់​ថា ក្រសួងសុខាភិបាល មិនមាន​ការលាក់លៀម​រឿង​ព័ត៌មាន​ជំងឺ​កូ​វីដ​១៩​នេះ​ទេ ហើយក៏​មិនមាន​មូលហេតុ​អ្វីដែល​ក្រសួង​ត្រូវធ្វើ​បែបនេះ​ដែរ​ពោលគឺ​មានតែ​បើកទូលាយ​រឿងនេះ​ដល់​ប្រជាពលរដ្ឋ​ថែម​ទៀតផង ដើម្បី​ឲ្យ​យើងទាំងអស់គ្នា​មានការ​ប្រុងប្រយ័ត្ន និង​ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​ជំងឺ​នេះ​។ ជាក់ស្តែង​ជួនកាល​ក្រសួង​ត្រូវ​ចេញ​សេចក្តី​ជូនព័ត៌មាន​២​ដង ក៏មានដែរ ក្នុង​១​ថ្ងៃ​»​។​

​លោកស្រី​វេជ្ជបណ្ឌិត​បាន​លើក​ជា​សំណួរ​ថា «​ហេតុអ្វី​បានជា​មាន​អ្នកលេង​បណ្តាញ​សង្គម​មួយចំនួន​ចេះតែ​បង្ហោះ​រឿង​ព័ត៌មាន​ក្លែងក្លាយ ឬ​មិន​ពិត ដែល​ធ្វើ​ឲ្យ​មហាជន​មានការ​ភ័ន្តច្រឡំ ហើយ​ការធ្វើ​បែបនេះ​បាន​ផលប្រយោជន៍​អី និង​មាន​ចំណេញ​អី​សម្រាប់​ប្រទេសជាតិ​យើង​»​។​
​ពាក់ព័ន្ធ​ទៅនឹង មានការ​ដួលសន្លប់ និង​ស្លាប់​ជនបរទេស​មួយចំនួន​ជាំបន្តបន្ទាប់នៅភ្នំពេញខេត្តព្រះសីហនុនិងខេត្តសៀមរាបដែល​មានការ​លើកឡើងថា​មកពី​ជំងឺ​កូ​វីដ​១៩ លោកស្រី​វេជ្ជបណ្ឌិត​បានបញ្ជាក់​ថា ទាំងនេះ ជា​ព័ត៌មាន​ក្លែងក្លាយ​ទាំងស្រុង​ព្រោះថា​ករណី​ស្លាប់​ជនបរទេស​ទាំងនោះ គឺ​បណ្តាលមកពី​សុខភាព​ផ្ទាល់ខ្លួន​របស់គាត់​ទេ​ដូចជា​ជំងឺលើសឈាម និង​គាំងបេះដូង​ជាដើម វា​មិនមែន​បណ្តាលមកពី​ជំងឺ​កូ​វីដ​១៩​ទេ​។​

​លោកស្រី​វេជ្ជបណ្ឌិត បានស្នើ​ឲ្យ​គ្រប់ភាគី និង​គ្រប់​និន្នាការ​ទាំងអស់ សូម​ចូលរួម​ទាំងអស់គ្នា​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ជំងឺ​នេះ​ឆ្លង​មក​កម្ពុជា បើទោះបីជា​កម្ពុជា​នៅ​មិនទាន់​រកឃើញ​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ឆ្លង​ជំងឺ​កូ​វីដ​១៩​នេះ​ក្តី ក៏​យើង​មិនត្រូវ​ភ្លេចខ្លួន​ដែរ គឺ​ត្រូវតែ​បន្ត​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ត្រៀម​វិធានការ​ថ្មីៗ​បន្ថែមទៀត ពិសេស​បង្កើន​ការអប់រំ​ស្ដីពី​វិធានការ​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ​នេះ​។ ពេល​ឃើញ​ព័ត៌មាន​ណា​ដែល​ក្លែងក្លាយ​មិន​ពិត​សុំ​កុំ​ស៊ែរ​បន្តទៀត ព្រោះ​ធ្វើ​ឲ្យ​មហាជន​មានការ​ភ័ន្តច្រឡំ​។​

​លោកស្រី​វេជ្ជបណ្ឌិត បានស្នើ​ឲ្យ​អ្នកសារព័ត៌មាន​ចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​ត្រឹមត្រូវ​ពិត និង​ច្បាស់លាស់​ទាក់ទិន​នឹង​ជំងឺ​កូ​វីដ​១៩​នេះ​ដល់​មហាជន ដើម្បី​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សង្គម​យ៉ាងខ្លាំង​។​​លោកស្រី​វេជ្ជបណ្ឌិត លី អាយ​ឡាន មន្ត្រី​អង្គការ​សុខភាព​ពិភពលោក បាន​មានប្រសាសន៍ថា «​ស្រម័យ​មើល​បើ​ការសរសេរ​អត្ថបទ​មួយ​ដែល​មិនមាន​ការផ្ទៀងផ្ទាត់​ឲ្យ​បាន​ត្រឹមត្រូវ​នោះ វា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ខ្លាំងណាស់​»​។​

​លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ថែមថា អង្គការ​សុខភាព​ពិភពលោក និង​ក្រសួងសុខាភិបាល តែងតែ​ធ្វើការ​ជាមួយគ្នា​យ៉ាង​ជិតស្និទ្ធ ដើម្បី​ផ្តល់ព័ត៌មាន​ត្រឹមត្រូវ​ដល់​ប្រជាពលរដ្ឋ​ស្ដីពី​ជំងឺ​កូ​វីដ​១៩​នេះ​ដើម្បី​ការពារ​ខ្លួនគេ និង​ក្រុមគ្រួសារ​ឲ្យ​ចៀស​ផុតពី​ជំងឺ​នេះ​មក​ប្រទេស​កម្ពុជា​។​a china die a china die1