» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10139 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700310 នាក់

​មេ​ទ​ព័​វៀត​ត​ណា​ម​មកដល់​ចំពេលកម្ពុជាមានបញ្ហាជាមួយថៃ


​ភ្នំពេញ​:​ព្រឹក​ថ្ងៃ​ពុធ ៩​កើត ខែជេស្ឋ ឆ្នាំម្សាញ់ ត្រូវ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២៥​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួប​នាយ​ឧត្ដមសេនីយ៍ ង្វៀន តិ​ន គឿង​(Nguyen Tan Cuong) អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​និង​ជា​អគ្គសេនាធិការ​កងទ័ព​ប្រជាជន​វៀតណាម​នៅ​វិមាន​៧​មករា​។a hun army vn

​យោងតាម លោក​ជា ធី​រិ​ទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា​បាន​ឲ្យ​ដឹងថា នៅក្នុង​ជំនួប​នេះ សម្ដេច​តេ​ជោ​ពេញចិត្ត​ចំពោះ​ទំនាក់ទំនង កម្ពុជា​-​វៀតណាម ដែល​បន្ត​កាន់តែ​រឹងមាំ និង​ស្អិតរ​មួ​ត​ផ្អែកលើ​ស្មារតី​មិត្តភាព​ប្រពៃណី សាមគ្គីភាព ភាពជា​អ្នកជិតខាង​ល្អ និង​កិច្ចសហប្រតិបត្តិការ​ឈ្នះ ឈ្នះ លើ​គ្រប់​វិស័យ​។ សម្ដេច​តេ​ជោ​ជឿជាក់ថា ទស្សនកិច្ច​របស់​ឯក​ឧ​ត្ត​ម​មកកាន់​កម្ពុជា​នៅពេលនេះ នឹង​រួមចំណែក​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​បន្ថែមទៀត ពិសេស​នៅក្នុង​វិស័យ​កងទ័ព​។​លោក​ឧ​ត្ត​ម​សេនីយ៍​Nguyen Tan Cuong បាន​នាំនូវ​ការ​ផ្ដាំ​សួរសុខទុក្ខ​ពី សំណាក់ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការ​បក្សកុម្មុយនិស្ត​វៀតណាម និង​ឯកឧត្តម​ប្រធានរដ្ឋសភា​វៀតណាម ចំពោះ​សម្ដេច​តេ​ជោ​និង អរគុណ​ចំពោះ សម្ដេច​តេ​ជោ​ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​ក្នុង​ទិវា​ថ្ងៃ​រំដោះ​ភាគខាងត្បូង​នៃ​ប្រទេស​វៀតណាម​នាពេល​កន្លង​ទៅនេះ​។

​ភាគី​វៀតណាម​ក៏បាន​លើកឡើង​អំពី​គម្រោង​នៃ​ការសាងសង់​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម នៅ​សារមន្ទីរ​នៃ​ប្រទេស​វៀតណាម ដោយ បាន​បញ្ជាក់ថា គម្រោង​នៃ​ការសាងសង់​ស្តូប​នេះ នឹង​បង្ហាញ​ទៅកាន់​ប្រទេសជាតិ និង​អន្តរជាតិ​ឱ្យបាន​យល់​កាន់តែ​ស៊ីជម្រៅ អំពី​ទំនាក់ទំនង​ដ៏​ស្អិតរ​មួន​រវាង កម្ពុជា​និង​វៀតណាម​នៅ​គ្រប់​កាលៈទេសៈ ជាពិសេស​ក្នុង​វិស័យ​កងទ័ព ដែល​បាន​តវ៉ា​ងើប​ពី​អាណានិគម​នាពេល​កន្លងមក​។​អនុរដ្ឋមន្ត្រីការពារជាតិវៀតណាមក៏បាន​នាំនូវ​ការអញ្ជើញ​របស់ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការ​បក្ស​កុ​ម្មុយ​នី​ស​វៀតណាម ចំពោះ​សម្ដេច​តេ​ជោ អញ្ជើញ​ចូលរួម​ក្នុង​ទិវា​អបអរសាទរ​ថ្ងៃជ័យ​ជំនះ​៨០​ឆ្នាំ នៃ​ថ្ងៃ​ឯករាជ្យ​ជាតិ​វៀតណាម នៅពេល​ខាងមុខ ។​

​សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍​លើកឡើង ដោយ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ត្រឡប់​ទៅវិញ​ចំពោះ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម និង​ឯកឧត្តម​ប្រធានរដ្ឋសភា​វៀតណាម​ផងដែរ​។ សម្ដេច​បាន​អរគុណ​ដល់​ភាគី​វៀតណាម ដែល​កន្លងទៅ​បានទទួល​ស្វាគមន៍​សម្ដេច និង​ប្រតិភូ ក្នុងឱកាស​សម្ដេច​ចូលរួម​ក្នុង​ថ្ងៃ ទិវា​ខួប​៥០ ថ្ងៃ​រំដោះ​វៀតណាម​ភាគខាងត្បូង​នាពេល​កន្លងទៅនេះ​។ សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍​ពី​ទំនាក់ទំនង រវាង​កម្ពុជា និង​វៀតណាម ជាពិសេស​រំលឹក​ព្រឹត្តិការណ៍​ថ្ងៃ​២០ មិថុនា ឆ្នាំ​២០២៥ ខាងមុខ ដែលជា​ខួប​ទី​៤៨ ឆ្នាំ នៃ​ដំណើរ​របស់​សម្ដេច​ឆ្ពោះទៅកាន់​ប្រទេស​វៀតណាម ដើម្បី​ឈានទៅរក​ការរំដោះ​ប្រទេសជាតិ​ចេញពី​របប​ប្រល័យពូជសាសន៍ ហើយ​នៅពេល​ខាងមុខ​នោះ​រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​ជា​អធិបតី​។

​សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍​បញ្ជាក់ទៀតថា សម្រាប់​ខួប​ទី​៥០ (​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧ ) សម្ដេច​នឹង​អញ្ជើញ​ទៅ​ផ្ទាល់​តែម្ដង ដើម្បី​រំលឹក​នូវ​ប្រវត្តិសាស្ត្រ ក្នុងពេលដែល​សម្ដេច​ធ្វើដំណើរ​ចូលទៅ​កាន់​ប្រទេស​វៀតណាម ដោយ​យកអាយុ​ជីវិត​ជា​ដើមទុន​ដើម្បី​មក​រំដោះ​ប្រទេសជាតិ​។សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍​លើកឡើង​ផងដែរ​អំពី​កិច្ចសហប្រតិបត្តិការ ជាពិសេស​ក្នុង​វិស័យ​កងទ័ព ដោយ​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ មាន​ភាព​ស្អិតរ​មួ​ត ហើយក៏​ជា​ផ្នែក​មួយ​នៃ​ការជំរុញ​បន្ថែមទៀត ដើម្បី​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​។

​សម្ដេច​តេ​ជោ​ក៏បាន​រំលេច​ផងដែរ ទាក់ទង​ទៅនឹង​ការកសាង​ស្តូប​អនុស្សាវរីយ៍​កម្ពុជា​-​វៀតណាម ដែល​ស្តុ​ប​នេះ​;​គឺជា​គំនិត​ផ្ដួចផ្ដើម​របស់​សម្ដេច​តេ​ជោ​ដែល​ស្នើ​តាំង​ពីមុន​ឆ្នាំ​២០២០ គឺ​មុន​កូ​វីដ​១៩ ដើម្បី​ធ្វើយ៉ាងណា​ឱ្យមាន​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម នៅក្នុង​ប្រទេស​វៀតណាម ដែល​នេះ​គឺជា​ការឆ្លុះបញ្ចាំង​អំពី​ការដឹងគុណ​គ្នា​ទៅវិញទៅមក​។​សម្ដេច​តេ​ជោ​ក៏បាន​ប្រាប់​ទៅដល់​ឯកឧត្តម អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​វៀតណាម ពាក់ព័ន្ធ​ទៅនឹង​ព្រំដែន កម្ពុជា​-​វៀតណាម​ជាពិសេស​ទាក់ទង​ទៅនឹង​ការបោះបង្គោល​ព្រំដែន​ដែល​នៅ​សេសសល់ ១៦%​ទៀត ដោយ​សម្ដេច​បាន​ជំរុញ​ឲ្យ មានការ​ព្រមព្រៀងគ្នា និង​ជំរុញ​បន្ថែមទៀត​ក្នុងការ​បោះបង្គោល​ព្រំដែន​ដែល​នៅ​សេសសល់​ឲ្យ​បាន​ឆាប់​នាពេលខាងមុខ​ផងដែរ​៕a hun army vn1 a hun army vn2 

​