» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 32055 នាក់

ម្សិលមិញ 11636 នាក់

សរុប 20599474 នាក់

ឃើញ​ស្ងាត់​អត់​អ្នកណា​ដាក់ពាក្យ​ក្រសួងមហាផ្ទៃ​ចេញ​សេចក្តីណែនាំ​ពី​នីតិវិធី​ដាក់​ពាក្យសុំ​សិទ្ធ​ធ្វើ​នយោបាយ​ឡើងវិញ​!

 

​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ បានចេញ​សេចក្តីណែនាំ ដល់​អ្នកនយោបាយ​ជាប់​បម្រាម​ទាំងអស់ ដែល​ចង់បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នោះ ត្រូវតែ​ធ្វើលិខិត​ស្នើសុំ​ដាច់ដោយឡែក​ពីគ្នា​ទៅកាន់​ក្រសួងមហាផ្ទៃ​។cnrp kong koam pol

នៅ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ ក្រសួងមហាផ្ទៃ​បានចេញ មួយ​ចុះហត្ថលេខា​ដោយ លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ពី​បញ្ហា​នេះ​។​​យោងតាម​មាត្រា ៤៥ ថ្មី (​ស្ងួន​មួយ​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ បុគ្គល​ដែល​ត្រូវបាន​តុលាការ​សម្រេច​ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ នឹង​អាច​ទទួលបាន​វិញ​នូវ​សិទ្ធិ​នយោបាយ​ពេញលេញ​សេចក្តីណែនាំ ប្រាប់ថា ៖

១៖ ការទទួលបាន​សិទ្ធិ​នយោបាយ​ពេញលេញ​ឡើងវិញ​ដោយ​ពេញ​ច្បាប់ បន្ទាប់ពី​ផុត​រយៈពេល​នៃ​ការហាមឃាត់​ដែល​កំណត់ដោយ​សាលដីកា​របស់​តុលាការ​កំពូល​។

២៖ ការទទួលបាន​សិទ្ធិ​នយោបាយ​ពេញលេញ​ឡើងវិញ ដោយ​ការផ្តល់​នីតិសម្បទា​ដោយ ព្រះមហាក្សត្រ តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី តាម​សេចក្តីស្នើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​

​សម្រាប់​ចំណុច​ទី​២​ក្រសួងមហាផ្ទៃ​បានបញ្ជាក់​អំពី​នីតិវិធី​សម្រាប់​ការផ្តល់​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ​មាន​ដូចតទៅ ៖
* ក​. បុគ្គល​ដែល​ត្រូវបាន​តុលាការ​សម្រេច​ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ ត្រូវដាក់​ពាក្យស្នើសុំ​នីតិសម្បទា​ឡើងវិញ​ទៅ​ក្រសួងមហាផ្ទៃ នៅ​រៀងរាល់​ម៉ោង​ធ្វើ​ការងារ​។​
* ខ​. ពាក្យស្នើសុំ​ត្រូវមាន​បញ្ជាក់​អំពី​អត្តសញ្ញាណ​របស់​បុគ្គល​ស្នើសុំ សេចក្តីសម្រេច​របស់​តុលា​ការដែល​ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ ព្រមទាំង​មាន​ផ្តិត​ស្នាម​ម្រាមដៃ​នៃ​បុគ្គល​ដាក់ពាក្យ​ស្នើសុំ​។​

គ​. ពាក្យស្នើសុំ​ត្រូវធ្វើឡើង​ដាច់ដោយឡែក​ពីគ្នា ដោយ​បុគ្គល​ដែល​ត្រូវបាន​តុលាការ​សម្រេច​ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ​។​
* ឃ​. បន្ទាប់ពី​បាន​ពិនិត្យ​លើ​ពាក្យស្នើសុំ​របស់​បុគ្គល​ម្នាក់ៗ​ដែល​បានដាក់​ពាក្យស្នើសុំ ក្រសួង​
​មហាផ្ទៃ​នឹង​លើកសំណើ​ជូន​នាយករដ្ឋមន្ត្រី ដើម្បី​ស្នើ​ថ្វាយ​ព្រះមហាក្សត្រ លើកលែង​បម្រាម​ហាមឃាត់​ធ្វើ​
​សកម្មភាព​នយោបាយ ដោយ​អនុលោម​តាម​បទ​ប្បញ្ញត្តិ​មាត្រា ៤៥​ថ្មី (​ស្ងួន​មួយ​) នៃ​ច្បាប់​ស្តីពី​គណបក្ស​
​នយោបាយ​។​

ង​. សាមីខ្លួន​នឹង​អាចធ្វើ​សកម្មភាព​នយោបាយ​ឡើងវិញ​បាន​ស្របតាម​ច្បាប់​របស់ ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់ពី​មាន​ព្រះរាជក្រឹត្យ​ស្តីពី​ការផ្តល់​នីតិសម្បទា​ឡើងវិញ​។

​សូមបញ្ជាក់ថា សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា ៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​បើកផ្លូវ​ឲ្យ​អ្នកនយោបាយ​ជាប់​បម្រាម អាចធ្វើ​សកម្មភាព​នយោបាយ​រប​ស់​ខ្លួន​ឡើងវិញ​នោះ ត្រូវបាន​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ចេញ​ព្រះរាជក្រម ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ កាលពី​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៩​។​

​តាំងពី​ច្បាប់​នេះ​ចូល​ជា​ធរមាន​ក្នុងចំណោម​មន្ត្រី​គណបក្សនយោបាយ​សង្គ្រោះ​ជាតិ​ចមនួន​១១៨​រូប​ដែល​ជាប់​បំរាម មានតែ ចំនួន​២​រូប​ប៉ុណ្ណោះ ក្នុងនោះ​មាន លោក គង់ គាំ និង​កូន​របស់លោក​គឺ​លោក គង់ បូរ៉ា បានដាក់​ពាក្យស្នើសុំ​នីតិសម្បទា​នយោបាយ ទៅកាន់​ក្រសួងមហាផ្ទៃ​ហើយ​ត្រូវបាន​ព្រះមហាក្សត្រ​ប្រទាន​តាម​សំណើ​រួចហើយ​ហើយ​។​

មានការ​កត់សម្គាល់​ដែរ​ថា​លោក​សមរង្ស៊ី​ដែល​ឡើងជា​ប្រធានស្តីទី​អ​តី​គណបក្ស​សង្គ្រោះ​ជាតិ​បានដាក់​បទបញ្ជារ​តឹង​រ៉ឺ​ង​មិន​ឲ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់​បំរាម​ដាក់ពាក្យ​ស្នើសុំ​សិទ្ធ​ធ្វើ​នយោបាយ​វិញ​ឡើយ​ដោយ​ចាត់ទុកថា​អ្នកណា​សុំ​គឺជា​ជន​ក្បត់​។​ជាក់ស្តែង​លោក​គង់​គាំ​និង​លោក​គង់​បូរ៉ា​ដែលជា​កូន​បាន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ឆន្ទៈ​ខ្មែរ​របស់លោក​គង់​មុន្នី​កា​ដែលជា​កូន​ហើយ​!​។​ចាំមើល​ថា​តើ​ក្រោយពី​ចេញ​សេចក្តីណែនាំ​នេះ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដាក់​ពាក្យសុំ​?​។​a party re a party re1 cnrp party cnrp party2 cnrp party3 cnrp party4 

​