» បុរសអ្នកបើកបរកង់៣ត្រូវឡានបើកបុកពីក្រោយ កំពុងស្ថិតនៅក្នុងស្ថានភាពសង្គ្រោះបន្ទាន់! » ការចរចា​ពន្ធ​កម្ពុជា​-​អាមេរិក​ជុំ​ទី​១​អត់​ទាន់​បាន​អី​ទេ​ការចរចា​ជុំ​ទី​២ ធ្វើឡើង​នៅ​សប្តាហ៍​ទី​១ ខែមិថុនា » សង្គ្រាម​ពាណិជ្ជកម្ម​លើ​បញ្ហា​ពន្ធ​ធូរ​តិច ! អាមេរិក​និង​ចិន​យល់ព្រម​ចុះ​ពន្ធ​ម្ខាងៗ​១១៥% ដូច្នេះ​ពន្ធ​អាមេរិក​លើ​ចិន​យក​៣០% ពន្ធ​ចិន​លើ​អាមេរិក​យកមក​ត្រឹម​១០% » ពិតជា​អស្ចារ្យ​មែ​លោកនាយ​ដែន​ជម្រក ស្រែ​វាល ស្រុក​ឆែប ខេត្តព្រះវិហារ ចាំ​ហ្គោ​ន​ផង​ទាត់​បាល់​ខ្លួនឯង​ទៀត​ » លោក ម៉ឹង ដា​វីន មេ​ការិយាល័យ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ពង្រាយ​មន្ត្រី​គយ និង​ប្រើ​ជន​សុ​ី​វិល អង្គុយចាំ​រាប់​ក្បាល​ឡាន ឈ្មួញ​តូច ធំ ដឹក​ជ​ញ្ជួ​ន​តំឡូង​មី ទៅ​ប្រទេស​វៀតណាម និង​ទំនិញ​ខុសច្បាប់​ចេញពី​ប្រទេស​វៀតណាម​ចូល​ប្រទេស​ខ្មែរ​! » ព្រះមហាក្សត្រ យាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល នៅ​ខេត្តកំពង់ឆ្នាំង » ​រុ​ស្ស៉ី​ជា​អ្នកទទួលខុសត្រូវ ក្នុងករណី​បាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​ម៉ា​ឡេ​ស៉ី កាលពី​ឆ្នាំ​២០១៤! » ជំទាវ​ឧកញ៉ា​តី​វ៉ា​វណ្ណ​ថន​លែង​ឯកឧត្តម​ឆាត​សុ​ឆេ​ត​អ្នកនាំពាក្យ​ក្រសួង​ធម្មការ​ហើយ​! » មូលនិធិ​គន្ធបុប្ផា ថា​បេសកម្ម​ជិះ​កង់​ជាង​២​ម៉ឺន​គីឡូម៉ែត្រ ដើម្បី​កុមារ​របស់​ទីវ តារា​រិ​ទ្ធិ​មានគុណ​តម្លៃ​ខ្លាំង ចំពោះ​កុមារ​កម្ពុជា​ » អាមេរិក​អង់គ្លេស​ចិន​ចង់បាន​ការផ្អាក​សង្គ្រាម​និង​វិល​រក​ការចរចា​ដោះស្រាយ​បញ្ហា​រវាង​ឥណ្ឌា​និង​ប៉ា​គិ​ស្ថាន​ » ឧបនាយករដ្ឋមន្ត្រី ស សុខា ជួប​សំណេះសំណាល និង​ប្រគល់​ម៉ូតូ ជូន​សិស្ស​ពូកែ​លេខ​១ ទូទាំងប្រទេស មុខវិជ្ជា​គណិត​វិជ្ជា ឆ្នាំ​២០២៥ ចំនួន ២​រូប » នាវាចម្បាំង​ចិន​មួយគ្រឿង​ចូល​សំចត​នៅ​មូលដ្ឋាន​សមុទ្រ​រាម » កំណត់ហេតុ​កិច្ចប្រជុំ​រឿង​ឥសី នៅ​ជើងភ្នំ​ត្បែង ខេត្តព្រះវិហារ ដែល​តារាចម្រៀង មាស សុខ​សោភា ធ្លាប់​ឧបត្ថម្ភ​លុយរាប់​ម៉ឺន​ដុល្លារ​មែន​! » លោក ហ្សេ​លេន​ស្គី ចង់​ឲ្យ​លោក ពូ​ទីន ជួបគ្នា​ចរចា​ដោយផ្ទាល់ នៅ​តួ​ក​គី​យ៉េ បន្ទាប់ពី​ពូ​ទីន​បបួល​ចរចា​ទ្វេភាគី​ » អ្នកនាង​មាស សុខ​សោភា ស្នើ​មហាជន​ទុក​ផ្លូវ​ឱ្យ​ខ្លួន​និង​តា​សក់ស​ដើរ​ផង​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1027 នាក់

ម្សិលមិញ 5744 នាក់

សរុប 16654603 នាក់

កម្លាំងប្រដាប់អាវុធ​ខេត្តបាត់ដំបង​និង​បន្ទាយមានជ័យ​បញ្ចេញ​សាច់ដុំ​ត្រៀម​បង្ក្រាប​ក្រុម​លោក​សមរង្ស៊ី​បង្ក​ការ​ព្រួយខ្លាចមានហឹង្សា​!?

 

 

​បន្ទាយមានជ័យ​បាត់ដំបង​៖​កងកម្លាំងប្រដាប់អាវុធ​រាប់រយ​នាក់ ដែលមាន​អាវុធ​គ្រប់​ដៃ​ធ្វើដំណើរ​ថ្មោះ​ជើង​និង​តាម​ឡាន​តាម​ដងផ្លូវ​ក្នុង​ទី​រួម​ខេត្ត​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ និង​ខេត្តបាត់ដំបង នៅ​ព្រឹក​ថ្ងៃទី​១ វិច្ឆិកា​ដើម្បី​ការពារ​ពិធីបុណ្យ​ហូប​អំបុក​ការពារជាតិ​សាសនា​ព្រះមហាក្សត្រ​ដែល​ដាក់ចេញ​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​។a army bb2 

​សកម្មភាព​នេះ​បើទោះជា​មាន​សេចក្តីជូនដំណឹង​ថា​កុំ​ឲ្យ​ភ័យព្រួយ​ក៏ដោយ​ក៏​ប្រជាពលរដ្ឋ​មួយចំនួន​បានចេញ​ស្វាគមន៍​ជូន​ទឹក​មី​កញ្ចប់​ក៏ដោយ​ក៏មាន​ប្រជាពលរដ្ឋ​មួយចំនួន​ផ្សេងទៀត​​រស់នៅ​ខេត្ត​ទាំងនេះ​ព្រួយបារម្ភ ខ្លាច​ការបញ្ចេញ​កងក​ម្លាំ​ង​ដ៏​ច្រើន​នេះ​បង្ក​ឲ្យ​មាន​អំបើ​ហឹ​ង្សា ព្រោះ​វា​ស្រប​ពេលដែល​គម្រោង​ថ្ងៃ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ដែល​ប្រកាសថា​ចូល​ស្រុក​ថ្ងៃ​៩​វិច្ឆិកា​។​

​ប្រជាពលរដ្ឋ​នៅឯ​ខេត្តបាត់ដំបង បាន​ប្រាប់​កាសែត​ពី​រឿង​បញ្ចេញ​កងកម្លាំង​ជាច្រើន​នាក់​តាម​ដងផ្លូវ​ថា នៅ​ខេត្តបាត់ដំបង មាន​អ្នកស្រុក​ខ្លះទៅ​ហែហម និង​ជូន​បន្លែ​ត្រី​សាច់ ទឹក​សុទ្ធ និង​គ្រឿង​ហូបចុក​មួយចំនួនទៀត​តាម​ដងផ្លូវ​ក៏មាន ប៉ុន្តែ​ក៏មាន​ពលរដ្ឋ​មួយចំនួន​ភ័យខ្លាច ហើយ​នាំគ្នា​ទៅ​ដក​ប្រាក់​ពី​ធនាគារ ដើម្បី​ដាក់​ជាប់​ខ្លួន​ទុក​ប្រើប្រាស់​ខ្លាច​ប្រទេស​កើត​ចលាចល​នៅពេល​ខាងមុខ​៖ «​ព្រោះ​ធ្វើឱ្យប៉ះពាល់​ដល់​ប្រជាពលរដ្ឋ មិនជា​ហែ​យ៉ាងម៉េច របៀប​គំរាម​ពលរដ្ឋ ហើយ​ខ្ញុំ​មិន​សប្បាយចិត្ត​សោះ វា​ដូច​ប្រទេស​មាន​ភ័យ​អាសន្ន​រដ្ឋាភិបាល​មិនគួរ​ធ្វើ​អីចឹង​ទេ ព្រោះ​ធម្មតា​កងទ័ព​ត្រូវការពារ​ពលរដ្ឋ ដល់ពេល​គាត់​ធ្វើបែបនេះ​ហាក់ដូចជា​បង្អើល​ពលរ​ដ្ឋ​ធ្វើឱ្យ​ភ័យខ្លាច​មិនដឹង​ជា​ហ្វឹកហាត់​យកទៅ​បាញ់​អី​ខ្ញុំ​ឆ្ងល់​ដែរ បើ​កាំភ្លើង​សព្វបែបយ៉ាង​បែបនេះ​ងាប់​ហើយ​»​។​

​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ឱ្យដឹងថា កងកម្លាំង​ដែល​ហែ​ក្បួន​នោះ រួមមាន កងរាជអាវុធហត្ថ​ខេត្ត ទាហាន និង​នគរបាល ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​១ វិច្ឆិកា​ហ្វឹកហាត់​រួមគ្នា ដើម្បី​បង្កើន​ការថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​នៅក្នុង​ខេត្ត​។ ការហ្វឹកហាត់​នេះ មានការ​ចល័ត​កម្លាំង​ចេញពី​ទីបញ្ជាការដ្ឋាន​ទិស​ទី​១ និង​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ផងដែរ​។​

​អាវុធហត្ថ​ខេត្ត​បញ្ជាក់ទៀតថា ការហ្វឹកហាត់​នេះ ដើម្បី​បង្កើន​សមត្ថភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ របស់​រដ្ឋាភិបាល​សព្វ​ថ្ងៃ​។​
​រីឯ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ឱ្យដឹង​នៅ​ថ្ងៃទី​១ វិច្ឆិកា​ថា កម្លាំង​នគរបាល កងរាជអាវុធហត្ថ និង​ទាហាន​ទាំងនោះ បែង​ចែកជា ៤​ក្រុម ដើម្បី​ត្រៀម​ចុះ​ល្បាត និង​អន្តរាគមន៍​ក្នុង​ខេត្តបាត់ដំបង ដែលមាន​ជាង ៤០០​នាក់​។ ក្នុងនោះ​កម្លាំង​ប៉ូលិស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ទាហាន​ភូមិភាគ​៥ ទាហាន​សឹក​រង​ខេត្ត និង​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​។​

​ក្រៅពី​ការបញ្ចេញ​កងកម្លាំងប្រដាប់អាវុធ​នៅ​ទី​រួម​ខេត្ត​នេះហើយ នៅតាម​ច្រកព្រំដែន​កម្ពុជា​-​ថៃ​ក្នុង​ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និង​ខេត្តឧត្ដរមានជ័យ ក៏មាន​កងកម្លាំង​ចន្លោះ​ពី ១០​ទៅជិត​១០០​នាក់ ពង្រាយ​នៅ​គ្រប់​ច្រកព្រំដែន​ដែរ ជាពិសេស នៅ​ច្រកទ្វារព្រំដែន​ច្រក​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ច្រក​ដូង​ក្នុង​ខេត្តបាត់ដំបង និង​ច្រក​អូ​ស្មាច់​ខេត្តឧត្ដរមានជ័យ​ជាដើម សុទ្ធ​តែមាន​ប៉ូលិស ទាហាន និង​មន្ត្រី​កងរាជអាវុធហត្ថ​ប្រដាប់​ដោយ​កាំភ្លើង​គ្រប់​ដៃ ឈរ​នៅតាម​មាត់ច្រក​ព្រំដែន​..​។​

​កាលពី​ថ្ងៃទី​៣១​តុលា​លោក សម រង្ស៊ី ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​បានចេញ​វី​ឌី​អូ​ឃ្លី​ប​ជា​ភាសា​អង់គ្លេស​ដ៏​កម្រ​មួយ ដែល​លោក​អះអាងថា ជា​វីដេអូ​ដែល​លោក​នៅមាន​សេរីភាព​។ លោក សម រង្ស៊ី អំពាវនាវ​ទៅកាន់​សហគមន៍​អន្តរជាតិ មុនពេល​លោក​ត្រឡប់​ទៅ​កម្ពុជា​វិញ​នៅ​ថ្ងៃទី​៩ វិច្ឆិកា​ថា​“​លោក​បាន​ត្រៀមខ្លួន​រួចរាល់ វិល​ត្រលប់​ទៅ​កម្ពុជា​វិញ ទោះបីជា​ត្រូវ​លះបង់​ជីវិត​ក៏ដោយ គឺ​ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​“​។​

​នៅក្នុង​វី​ឌី​អូ​ឃ្លី​ប​ ដែល​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក នៅ​ថ្ងៃទី​៣១ តុលា​នោះ លោក សម រង្ស៊ី ផ្ដែផ្ដាំ​សារ​ចុងក្រោយ ទៅកាន់​មនុស្ស​ទាំងអស់​លើ​ពិភពលោក ទាំង​អ្នក​ដែល​ធ្លាប់​ស្គាល់​លោក និង​អ្នក​មិនដែល​ស្គាល់​លោក​ថា​៖ «​ពេលនេះ គឺជា​ពេលវេលា​មួយ ដែល​លោកអ្នក អាច​មើលឃើញ​រូបខ្ញុំ (​សម រង្ស៊ី​) ជា​លើក​ទី​១ ហើយក៏​អាចជា​លើកចុងក្រោយ​ដែរ ដែល​ឃើញ​លោក​នៅ “​មានជីវិត និង​សេរីភាព​“»​។​

​ក្រុម​មេដឹកនាំ​ពលករ​ខ្មែរ​នៅក្រៅ​ប្រទេស ដែលមាន​និន្នាការ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ កំពុង​ល្បាត​នៅតាម​ព្រំដែន កម្ពុជា ថៃ កុំ​វាយ​បង្ក្រាប ឬ​បាញ់ប្រហារ​ពលករ​ខ្មែរ នៅ​ថ្ងៃទី​០៩ វិច្ឆិកា​។ ពួកគេ អះអាងថា ពលករ​ខ្មែរ ទាំងអស់ អមដំណើរ លោក សម រង្ស៊ី វិល​ទៅ​ប្រទេស​កម្ពុជា ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ដើម្បី​ទាមទារ​ផលប្រយោជន៍​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​។​a army bb3 a army bb4 a army bb5 a army bb a army bb1