» សម្តេចតេជោបានចាត់ទុកឈ្លើយសឹក១៨នាក់ដែលថៃចាប់បានពលីនិងប្រកាសថា កម្ពុជាមិនធ្វើថោកទៅអង្វរថៃ ដើម្បីឲ្យមានការបើកច្រកព្រំដែនឡើងវិញទេ! » ស្ត្រី​ខ្មែរ​ម្នាក់​ត្រូវ​ទាហាន​ឈុត​ខ្មៅ​សៀម​៧​នាក់​ចាប់​រំលោភ​​.បូក​ពេល​ត្រឡប់​មក​ដល់​ជិត​ព្រំដែន! » ឃាតកសម្លាប់ស្ដ្រីក្មេងអ្នកចងការួចរំលោភសាកសព នៅស្រុកតាំងគោក ចាប់ខ្លួនបានហើយ នៅខេត្តប៉ៃលិន » ដឹងមូលហេតុហើយថាហេតុអីបានជាលោកផែងវណ្ណៈចាងហ្វាងកាសែតផែងវណ្ណៈនីវ(PVN)ហ៊ានធើស៊ីក្រសួងមហាផ្ទៃអត់ខ្លាច? » ថ្នាំព្យាបាលជំងឺមហារីក ដែលផលិតដោយប្រទេសរុស្ស៊ីចូលដល់ប្រទេសវៀតណាមហើយ! » ថៃដូរឥរិយាបទយល់ព្រមជួបកម្ពុជានៅម៉ាឡេស៊ីថ្ងៃទី២៦វិច្ឆិកា២០២៥ក្រោមការបញ្ចុះបញ្ចូលពីម៉ាឡេស៊ីនិងអាមេរិក » ថោកឬថ្លៃ ប្រូ?វាយនារីម៉ាស្សាហើយសម្រួលសងជនរងគ្រោះ១២០០ដុល្លារ ! » ស្ត្រីម្នាក់ត្រូវគេរំលោភស.ម្លា.ប់ពេលទៅទារប្រាក់ ហើយក.ប់ដីបំណងបំបា.ត់ដាន! » ស៊ីឈ្នួលស.ម្លា.ប់មនុស្ស នៅខេត្តកណ្ដាលចាប់បាននៅអន្លង់វែង!ឲ្យតែចង់ចា.ប់កុំឃឹមថារត់រួចអាណាក៏ដោយ! » ជំហរនាយករដ្ឋមន្ត្រីកម្ពុជាគឺការដោះស្រាយជាមួយថៃដោយសន្តិវិធី! » អាជ្ញាធរខេត្តសៀមរាប ចុះពិនិត្យទីតាំងបង្កផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រស្រុកអង្គរជុំបន្ទាប់ពីរួចក្រពើរ៣០ក្បាល » ឯកឧត្ដម​ អាន់វ៉ា​ អ៊ីប្រាហ៊ីម​ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ទូរសព្ទ័ជួបនាយករដ្ឋមន្ត្រីកម្ពុជានិងថៃ! » ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចុះពិនិត្យស្ថានភាពផ្ទាល់នៅភូមិព្រៃចាន់ ទីដែលទាហានថៃបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជា » អាម៉េរិកដាក់ទណ្ឌកម្ម ក្រុមហ៊ុនថៃចំនួន២ ព្រោះជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកនៅព្រំដែនមីយ៉ាន់ម៉ា-ថៃ » កម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2386 នាក់

ម្សិលមិញ 3507 នាក់

សរុប 17846117 នាក់

សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រកាស​ស្វាគមន៍​លោក ជេ​ម សុខ ឲ្យ​មក​ស្រុក​ខ្មែរ និង​បដិសេធ​រាល់​ការអំពាវនាវ​ដែលនាំឱ្យ​បាត់បង់​អស្ថិរភាព​សង្គម ការ​ញុះញង់​ទាំងឡាយ​នាំ​ឲ្យ​ជាតិ​បែកបាក់​


​ខេត្ត​កែប​៖ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ប្រតិកម្ម​ចំពោះ​ការរិះគន់​របស់លោក ជេ​ម សុខ អ្នក​អត្ថាធិប្បាយ​តាម​បណ្តាញ​សង្គម​នៅក្រៅ​ប្រទេស ដែល​វាយប្រហារ​ចំពោះ រដ្ឋមន្ត្រី​មួយចំនួន​ថា មិនមាន​សកម្មភាព និង​សមិទ្ធផល​អ្វី​ឡើយ ក្នុងពេល​បំពេញការងារ​រយៈពេល​ជាង​១​ឆ្នាំ នៃ​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧​នេះ​និង​បាន​អញ្ជើញលោក​ជេ​ម​សុខ​ឲ្យ​មក​ស្រុក​ខ្មែរ​ពិនិត្យមើល​ផ្ទាល់​សម្តេច​ចេញ​លុយ​។​a manet jam 

​ថ្លែង​ក្នុង​ពិធី​សម្ពោធ វិថី​តេ​ជោ​សន្តិភាព​ឆ្នេរ​អង្កោល​» តម្លៃ​ជាង​១០​លាន​ដុល្លារ ជា​សមិទ្ធផល​ថ្មី នៅ​ខេត្ត​កែប នា​ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា​៖ «​ខ្ញុំ​ហួសចិត្ត​ដែល​គាត់​ថា រដ្ឋាភិបាល​អត់​ធ្វើ​អ្វី​ទេ​ប៉ុន្តែ​ដើរ​សម្ពោធ​សមិទ្ធផល បើ​ថា​សមិទ្ធផល​នេះ​វា​ដដែលៗ​ចុះ បើ​ខ្ញុំ​សម្ពោធ ៥​ដង​ហើយ​នៅតែ​សម្ពោធ​ទៀត យើង​គិតថា​(​ដដែល​) ប៉ុន្តែ​រាល់​ការសម្ពោធ​សុទ្ធតែ​សមិទ្ធផល​ថ្មី​ទាំងអស់ គាត់​ថា "​មិន​ធ្វើ​អ្វី​ផង​ដើរ​តែ​សម្ពោធ​" ខ្ញុំ​មិន​យល់​ដែរ បើ​អត់​ធ្វើ​អ្វី ម្តេច​មាន​សមិទ្ធផល​ស​ម្ពោ​ធ​?»​។​

​ចាប់តាំងពី​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ ត្រូវបាន​បង្កើតឡើង លោក សុខ សុគន្ធ ហៅ​ជេ​ម សុខ បាន​បើក​ការអត្ថាធិប្បាយ​វាយប្រហារ​ជា​បន្តបន្ទាប់​។​សម្តេច​មហា​បវរ​ធិបតី បាន​បញ្ជាក់ថា «​នៅ​មួយ​ចំហៀង​ផែនដី​ម្នាក់ ហើយ​នៅតែ​ក្នុង​បន្ទប់​ហើយ​វាយតម្លៃថា មិន​ដើរ​ទៅមុខ ខ្ញុំ​សុំ​អ​ញ្ចេះ តា​ជេ​ម​សុខ ខ្ញុំ​មាន​អ្វី​ប្រឆាំងនឹង​គាត់​ទេ ការបញ្ចេញមតិ​របស់​គាត់​ជា​សិទ្ធិ​របស់គាត់ ហើយ​តាំងខ្លួន​ជា​អ្នកវិភាគ​ដើម្បី​ស្ថាបនា ខ្ញុំ​ស្វាគមន៍ ប៉ុន្តែ​សូមឱ្យ​ច្បាស់លាស់ វិភាគ​បែប​វិទ្យាសាស្ត្រ កុំ​វិភាគ​បែប​ស៊ី​អារម្មណ៍​»​។

សម្តេច​បន្តថា «​ខ្ញុំ​ឧស្សាហ៍​និយាយ​ណាស់ វិភាគ​ស៊ី​អារម្មណ៍​នេះ គឺ​បង្កើត​សម​ត្តិ​កម្ម អាក្រក់​ហើយ គឺ​ទៅយក​ភស្តុតាង អ្វី​ផ្សេងៗ​មក​ភ្ជាប់ អ្វី​ផ្សេងទៀត​ទាត់ចោល​ទាំងអស់ បើ​វិភាគ​បែប​វិទ្យាសាស្ត្រ គេ​មិនទាន់​សន្និដ្ឋាន​ទេ គេ​ប្រមូល​ទិន្នន័យ​មក​ទាំងអស់​សិន ប្រមូល​ឱ្យ​វា​គ្រប់​ជ្រុងជ្រោយ​»​។​​សម្តេចនាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា «​បើ​តា​សុខ ជា​អ្នកវិភាគ​ពិតប្រាកដ ហើយ​ផ្តល់ព័ត៌មាន​ដើម្បី​ស្ថាបនា ខ្ញុំ​ស្វាគមន៍ ហើយ​ខ្ញុំ​កាន់តែ​ស្វាគមន៍​ទៀត​បើ​តា​សុខ មក​ស្រុក​ខ្មែរ​ហើយ​ទៅ​ជួប​រដ្ឋមន្ត្រីក្រសួង​ទាំងអស់ ហើយ​ស្តាប់​តែម្តង​»​។​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​វាយតម្លៃថា​លោក ជេ​ម សុខ កន្លងទៅ​អាច​ទទួលបាន​ព័ត៌មាន​ខ្លះ​ពី​កម្ពុជា តាមរយៈ​អ្នក​ផ្តល់ព័ត៌មាន​ពី​ស្រុក​ខ្មែរ ប៉ុន្តែ​អ្នក​ដែល​ផ្តល់ព័ត៌មាន​នោះ ក៏​មិនមាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ដែរ​។ សម្តេច​បាន​បញ្ជាក់ថា ប្រសិនបើ លោក ជែ​ម សុខ មក​កម្ពុជា សម្តេច​នឹងមិន​មា​នន​រណា​ចាប់​នោះទេ ហើយនឹង​អនុញ្ញាតឱ្យ​លោក​ជួប​ជាមួយ​រដ្ឋមន្ត្រី​ដែល​លោក​បាន​រិះគន់ថា ខ្សោយ​ជាងគេ មិន​ធ្វើ​សកម្មភាព​អ្វី​ថែមទៀត ហើយ​បើសិនជា​លោក​ចង់​ផ្សាយ​ផ្ទាល់​ក្នុងជំនួប​នោះ សម្តេច​ក៏​អនុញ្ញាតឱ្យ​ផងដែរ​។​

​សម្តេច​បាន​លើកឡើងថា លោក ជេ​ម សុខ បាន​រិះគន់​អត្រា​ភ្ញៀវទេសចរ​មក​ទ​ស្សនាក​ម្ពុ​ជា​អំឡុង​រដូវ​ខ្សត់​ភ្ញៀវ​ទេស (Low season) តែ​ស្ងាត់​មាត់​មិន​និយាយ​អ្វី​ទាំងអស់ នៅ​រដូវ​មាន​ភ្ញៀវទេសចរ (High season) ទៅវិញ​។ សម្តេច​បានចេញ​មុខកា​រពារ​ក្រសួង​ទាំងអស់ ហើយ​ចាត់ទុកថា ការ​វា​ប្រហារ​របស់ លោក ជេ​ម សុខ ចំពោះ​សមិទ្ធផល​ក្រសួង​មួ​ួ​យ​មិនមែន​ត្រឹមតែ​រិះគន់​ចំពោះ​រដ្ឋមន្ត្រី​ទេ តែ​ជាការ​វាយប្រហារ​លើ​ថ្នាក់ដឹកនាំ​មន្ត្រី​ទាំងអស់ ដែល​បាន​ខិតខំ​ធ្វើ​សកម្មភាព​រហូតមក​។ សម្តេច​បាន​ចាត់ទុកថា លោក ជេ​ម សុខ មិនមាន​ទិន្នន័យ​ច្បាស់លាស់​ឡើយ​។​

​សម្តេច​បាន​រិះគន់​លោក ជេ​ម សុខ ថា​មិនបាន​យក​ភ្នែក​មើល​នូវ​របាយការណ៍​ដែល​បង្ហាញ​ដោយ​រាជរដ្ឋាភិបាល អំពី​សមិទ្ធផល​រយៈពេល​១​ឆ្នាំកន្លងមក​។ សម្តេច​បានប្រកាសថា សម្តេច​ក៏​ធានា​ចេញថ្លៃ​ចំណាយ​សម្រាប់​លោក ជេ​ម សុខ មក​កម្ពុជា​ផងដែរ និង​ឲ្យ​ដើរ​មើល​ស្រុកទេស​គ្រប់កន្លែង​ឱ្យ​ច្បាស់​អំពី​សមិទ្ធ​ផលរប​ស់រាជ​រដ្ឋាភិបាល និង​ក្រសួង​ស្ថាប័ន ក្នុង​រយៈពេល​ជាង​១​ឆ្នាំ​កន្លងទៅនេះ​។​

​ក្រៅពី​រឿង​លោក​ជេ​ម​សុខ​សម្តេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អំពាវនាវ​ប្រជាពលរដ្ឋ​ត្រូវបដិសេធ​រាល់​ការអំពាវនាវ​ដែលនាំឱ្យ​សង្គម​កើត​ចលាចល ឬ​បាត់បង់​អស្ថិរភាព​សង្គម ហើយ​ចូលរួម​ថែរក្សា​ការពារ​ឱ្យ បាន​នូវ​សុខសន្តិភាព​ជាដាច់ខាត​។​​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​រំឭក​ដល់​ទង្វើ​ក្រុមប្រឆាំង​ដែល​បាន​ញុះញង់​បំផុសបំផុល​កៀរគរ​មនុស្ស​ឱ្យធ្វើ​ចលនា​ហិង្សា ដែល​ល្មើសច្បាប់​ធ្ងន់ធ្ងរ គំរាមកំហែង​ដល់​សេចក្ដីសុខ​ប្រជាពលរដ្ឋ តួយ៉ាង​ដូច្នេះ​ករណី​ថ្ងៃ​៩ វិច្ឆិកា ២០១៩ និង​ថ្ងៃ​១៨ សីហា ឆ្នាំ​២០២៤​អូសទាញ​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​សកម្មភាព​ហិង្សា ដើម្បី​ប្រឆាំង​រដ្ឋាភិបាល ផ្ដួលរំលំ​តាម​រូបមន្ត​មិន​ប្រជាធិបតេយ្យ ខុសពី​រដ្ឋធម្មនុញ្ញ​»​។​

​សម្ដេច​បវរ​ធិបតី​បាន​បន្តថា ប្រសិនបើ​ក្រុម​ណាមួយ​អនុវត្ត​សិទ្ធិ​របស់ខ្លួន​ខុសច្បាប់​ហើយ រាជរដ្ឋាភិបាល​គ្មាន​ជម្រើស​ក្រៅពី​ការអនុវត្ត​ច្បាប់ ដើម្បី​ថែទាំ​ស្ថិរភាព ឯកភាព​ជាតិ និង​សន្តិភាព​នោះទេ​។ នេះ​ជា​អ្វីដែល​រាជរដ្ឋាភិបាល បាន​ប្ដេជ្ញាចិត្ត​ជាមួយ​ប្រជាពលរដ្ឋ ១៧​លាន​នាក់ ក្នុងការ​ការពារ​សន្តិ​សុខ សន្តិភាព ស្ថិរភាព​ឱ្យខាងតែបាន​។ រាជរដ្ឋាភិបាល​ប្ដេជ្ញា​មិនឱ្យ​មនុស្ស​មួយចំនួន​មក​បំផ្លាញ​សុខសន្តិភាព យក​រឿង​មិន​ពិត​មក​បំផុស ពិសេស​មក​ជំ​រុញឱ្យ​ប្រជាពលរដ្ឋ​មក​ធ្វើ​សកម្មភាព​ហិង្សា ឬ​សកម្មភាព​ខុសច្បាប់​ដូច​ថ្ងៃ​១៨ សីហា ឆ្នាំ​២០២៤ កន្លងទៅ​នោះទេ​។​

​សម្ដេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​សាជាថ្មី​ថា ប្រសិនជា​មានការ​អំពាវនាវ ការ​បំផុស​ឱ្យធ្វើ​សកម្មភាព​ជ្រុលនិយម ធ្វើ​សកម្មភាព​ហិង្សា ធ្វើឱ្យ​បាត់បង់​សេចក្ដីសុខ​ប្រទេសជាតិ សូម​ប្រជាពលរដ្ឋ​រួមគ្នា ប្រឆាំង​នូវ​ការ​ញុះញង់​ទាំងនោះ តាមរយៈ​ការមិន​ចូលរួម​ជាមួយ​ការអំពាវនាវ​នោះ ឬ​តាមរយៈ​ការ​រួមគ្នា​ថែរក្សា​ជីវភាព​រស់នៅ ស្ថិរភាព ឯកភាព​ក្នុងប្រទេស​របស់​យើង​។​a jam sok