» សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ » ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​ » ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ ៤​ក្នុងស្រុក​អង្គស្នួល​ក្លាយជា​កន្លែង​ថ្លឹង​លុយ​របស់លោក​ប្រធាន​ស្ថានីយ៍​!? » មានការ​វាយ​ប្រយុទ្ធ​គ្នា​ជាថ្មី​នៅ​តំបន់​ព្រំដែន​ថៃ​-​មី​យ៉ាន់​ម៉ា​បន្ទាប់ការអំពាវនាវរដ្ឋមន្ត្រីការបរទេសអាស៊ាន » ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3889 នាក់

ម្សិលមិញ 5020 នាក់

សរុប 14119336 នាក់

ដើមឆ្នាំ​២០២២​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​កម្ពុជា​ប្រឈម​និង​វិញ្ញាសារ​ភូមា​យ៉ាង​តានតឹង​!

 

​ភ្នំពេញ​៖ ការ​ផ្អា​កិច្ចប្រជុំ​ចង្អៀត​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន គ្រោង​ធ្វើ​នៅ​ក្រុង​សៀមរាប​នា​ថ្ងៃទី​១៨​មករា​ដែល​ការជួបប្រជុំ​នោះ​ចង​ឬ​មិន​ចង់​បញ្ហា​ភូមា​ជារ​បៀ​វារៈ​ចម្បង​វា​ជា​រឿង​មួយ​ខកចិត្ត​សម្រាប់​កម្ពុជា​ជា​ម្ចាស់ផ្ទះ​។​a hun asean 

​ជាក់​ស្តែង​ក្នុងជំនួប សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​សិង្ហ​បុរី កាលពី​រសៀល​ថ្ងៃទី​១៣​ខែ មករា​ឆ្នាំ​២០២២​ដែល​ផ្តោត​សំខាន់​លើ​ការបំពេញ​បេសកកម្មរ​បស់​ប្រមុខ​ដឹកនាំ​ប្រទេស​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ដើម្បី​ឲ្យ​ប្រទេស​សមាជិក​អាស៊ាន​មួយ​នេះ ទទួលបាន​សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​ឡើងវិញ​​លោក ឧបនាយករដ្ឋមន្ត្រី​ប្រាក៎​សុខុន បាន​សរសេរ​យ៉ាងនេះ​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក ថា​៖ នៅ​រសៀល​នេះ ខ្ញុំ​បាន​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ លោក​បណ្ឌិត វី​វៀន បា​ឡា​គ្រី​ស​ស្នាន់ ដោយ​ត្រង់​ទៅ​ត្រង់​មក និង​ក្នុងន័យ​ស្ថាបនា​។

​យើង​ទាំងពីរ​សោកស្តាយ​ដែល​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ដែល​គ្រោង​ធ្វើ​នៅ​ខេត្តសៀមរាប​ត្រូវបាន​លើក​ទៅ​ពេល​ក្រោយ​។​ទោះជា​យ៉ាងណា​លោក​ប្រាក់​សុខុន​ឲ្យ​ដឹងថា​ខ្ញុំ​រីករាយ​ណាស់​ដែល​លោក​បាន​សំដែង​ការគាំទ្រ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆ័ន្ទ​៥​ចំណុច ឱ្យបាន​ពេញលេញ និង​ទាន់ពេលវេលា​។ យើង​បន្ត​សង្ឃឹមថានឹង​អាច​ចូលរួមចំណែក​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ជួយ​មី​យ៉ាន់​ម៉ា​វិល​ទៅរក​ជីវភាព​ធម្មតា​វិញ​។​


​សូមបញ្ជាក់ថា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដែរ​នៅ​ទីក្រុង Kuala Lumpur លោក Saifuddin Abdullah រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី បាន​រិះគន់​ប្រាប់​អ្នកសារព័ត៌មាន ថា លោក ហ៊ុន សែន គួរតែ​ពិភាក្សា​ជាមួយ​មេដឹកនាំ​អាស៊ាន​ផ្សេងទៀត មុនពេល​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ទៅ​ភូមា ។​ប្រមុខ​ការទូត​រូបនេះ​និយាយថា “​គាត់​អាចធ្វើ​ទស្សនកិច្ច​នេះ​បានជា​លក្ខណៈ​ទ្វេរ​ភាគី​ក្នុងឋានៈ​ជា​ប្រមុខរដ្ឋ ប៉ុន្តែ​នៅពេលដែល​គាត់​បាន​កាន់តំណែង​ជា​ប្រធាន​អាស៊ាន គឺ​វា​ត្រូវបាន​បកស្រាយ​ខុស​” ។​

​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំនេះ លោក ហ៊ុន សែន បាន​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃទី​៧ ខែមករា ដោយបាន​ជួប​មេដឹកនាំ​កំពូល​របស់​រដ្ឋាភិបាល​យោធា គឺ​លោក Min Aung Hlaing ។ សម្តេច​ហ៊ុនសែន​បាន​ក្លាយជា​មេដឹកនាំ​បរទេស​ដំបូង​គេ​ដែល​ធ្វើ​ទស្សនកិច្ច​នៅ​ភូមា ចាប់តាំងពី​ពួក​យោ​ធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំណាច​ពី​លោកស្រី អង់​សាន ស៊ូ​ជី ដែល​ឈ្នះ​ការបោះឆ្នោត​កាលពី​ខែកុម្ភៈ​ឆ្នាំមុន​។​

​ប្រមុខ​ការទូត​ម៉ាឡេស៊ី បាន​និយាយទៀតថា រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បាន​ពិភាក្សា​ក្រៅផ្លូវការ​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន តាមរយៈ​ក្រុម WhatsApp​។ តែ​វា​មិនមែនជា​ការជជែក​វែក​ញែក​ដ៏​ក្តៅគគុក​នោះទេ ពីព្រោះ ពួកគេ​ចង់ទុក​បញ្ហា​នេះ ទៅ​ជជែក​នៅក្នុង​អំឡុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​នាពេលខាងមុខ​។​ គម្រោង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ខេត្តសៀមរាប​នៅ​សប្តាហ៍​ក្រោយ​ត្រូវបាន​ពន្យារពេល នៅក្រោម​ហេតុផល​ដែល​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​និយាយថា​«​ពិបាក​ក្នុងការ​ធ្វើដំណើរ​របស់​រដ្ឋមន្ត្រី​មក​ចូលរួម​»​ប៉ុន្តែ​សារព័ត៌មាន​NIKKEI ASIA បានសរសេរថា វា​អាចមកពី​ការធ្វើ​ពហិកា​ដោយ​សមាជិក​មួយចំនួន​របស់​អាស៊ាន​។ ប៉ុន្តែ​លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​មិន​ធ្វើការ​បកស្រាយ​អ្វី​ច្រើន​ឡើយ ចំពោះ​ប្រតិកម្ម​ដែល​ធ្លាក់​មកជា​បន្តបន្ទាប់​នេះ ដោយ​ចាត់ទុកថា នេះ​ជាការ​បញ្ចេញ​ទស្សនៈ​យល់ឃើញ​ខុសគ្នា ហើយ​ថា​វា​គ្រាន់តែ​ជា​សិទ្ធិ​បុគ្គល​រៀងៗ​ខ្លួន​ប៉ុណ្ណោះ​។​


​ផ្ទុយ​ពី​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ម៉ាឡេស៊ី​លោក​បណ្ឌិត ថូ​ម៉ាស ជីវ៉ា​ល់ ប្រធាន​សហព័ន្ធ​សន្តិភាព​សកល បានចេញ​សេចក្តីថ្លែងការណ៍​គាំទ្រ​ចំពោះ​បេសកកម្ម​សន្តិភាព​ទៅ​មី​យ៉ាន់​ម៉ា​របស់ សម្តេច ហ៊ុន សែន ។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​គាំទ្រ​ដែល កាសែត​ទទួលបាន​នា​ល្ងាច​ថ្ងៃទី​១៣ ខែមករា ឆ្នាំ ២០២២​នេះ​។

​សេចក្តីថ្លែងការណ៍ បាន​លើកឡើងថា «​សហព័ន្ធ​សន្តិភាព​សកល សូម​សម្តែង​ការគាំទ្រ​និង​ការកោតសរសើរ​ចំពោះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន ចំពោះ​ការដឹកនាំ​បេសកកម្ម​សន្តិភាព​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​»​។

​ក្នុង​សេចក្តីថ្លែងការណ៍​បន្តថា «​វិបត្តិ​នៅ​មី​យ៉ាន់​ម៉ា​នាពេល​បច្ចុប្បន្ន គឺមាន​សារៈសំខាន់​ជា​សាកល ហើយ​កិច្ចខិតខំ​ប្រឹងប្រែង​បញ្ចៀស​ស្ថានការណ៍​នេះ​គឺ​ពិតជា​ចាំបាច់​ខ្លាំង​។ ក្នុង​សេចក្តីថ្លែងការណ៍​បាន​បញ្ជាក់ថា «​យើង​សូម​អបអរសាទរ​ដល់​លទ្ធផល​នៃ​បេសកកម្ម​សន្តិភាព ដែល​បានចែង​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​អនុម័ត​កាលពី​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២២ ហើយ​ដែល​បាន​បើកផ្លូវ​ឆ្ពោះទៅរក​ការផ្សះផ្សា​និង​សន្តិភាព​នៅ​មី​យ៉ាន់​ម៉ា​»​។

​សហព័ន្ធ​សន្តិភាព​សកល សូម​សម្តែង​នូវ​ការគាំទ្រ​ពេញទំហឹង​ចំពោះ​លទ្ធផល​និង​ការព្រមព្រៀង​គ្នា រួមមាន​៖១. ការព្រមព្រៀង​រក្សា​បទ​ឈប់​បាញ់​រហូតដល់​ចុងឆ្នាំ​២០២២។២. ការព្រមព្រៀង​អនុញ្ញាតឱ្យ​ប្រេសិត​ពិសេស​ជួប​ជាមួយ​គ្រប់ភាគី​ជម្លោះ។៣. ការព្រមព្រៀង​អនុញ្ញាតឱ្យ​ផ្តល់ជំនួយ​មនុស្សធម៌
​សហព័ន្ធ​សន្តិភាព​សកល សូម​សម្តែង​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​។​សូមបញ្ជាក​​ថា​បេសកជន​ប្រធាន​អាស៊ាន​មុន​គឺ​ប្រ៊ុយណេ បានទាមទា​ធ្វើការ​ជួប​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ជា​លក្ខខណ្ឌ​ជាមុន​សម្រាប់​ការបំពេញ​ទស្សនកិច្ច ដែល​របប​យោធា​បាន​ច្រានចោល​បង្ក​ឲ្យ​មានការ​រាំងស្ទះ​។​

ឯ​ប្រេសិត​ពិសេស​អង្គការសហប្រជាជាតិ​ក៏បាន​ជម្រុញ​ឱ្យ​ប្រជាជាតិ​នៅក្នុង​តំបន់​អាស៊ី​ភូមិភាគ​អាគ្នេយ៍​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​អន្តរជាតិ​ដើម្បី​ភ្ជាប់​ទៅនឹង​គ្រប់ភាគី​ពាក់​ព​ន្ធ័​ទាំងអស់​នៅក្នុង​វិបត្តិ​ប្រទេស​មី​យ៉ាន់​ម៉ា​ដែល​ដឹកនាំ​ដោយ​ក្រុម​យោធា​។​តាម​សេចក្តីថ្លែងការណ៍​របស់​អង្គការសហប្រជាជាតិ​បានឱ្យដឹង​បន្ថែម​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែមករា ឆ្នាំ​២០២២​ថា លោកស្រី ណូ​អ៊ី​លីន ហេស​ស័​រ (Noeleen Heyzer) ប្រេសិត​ពិសេស​របស់លោក​អគ្គលេខា​ធិ​ការ​អង្គការសហប្រជាជាតិ​ប្រចាំ​មី​យ៉ាន់​ម៉ា បាន​ជួបប្រជុំ​តាម​អន​ឡាញ​ជាមួយនឹង​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រធាន​អាស៊ាន ហើយ​បាន​ប្រឹងប្រែង​រួម​នៅក្នុង​កិច្ចការ​ជំនួយ​មនុស្សធម៌ និង​ការស្វែងរក​ដំណើ​រវិ​វត្ត​ទៅលើ​ផែនការ​សន្តិភាព​ទាំង​៥​ចំណុច​ដែល​ជាប់គាំង​នោះ​។​

សេចក្តីថ្លែងការណ៍​ដែល​និយាយ​អំពី​កិច្ចសន្ទនា​របស់លោក​ស្រី ណូ​អ៊ី​លីន ហេស​ស័​រ ជាមួយនឹង​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា ប្រេសិត​ពិសេស​ជម្រុញឱ្យមាន​វិធានការណ៍​កសាង​ទំនុកចិត្ត​ដល់​គ្រប់ភាគី​ពាក់​ព​ន្ធ័​ទាំងអស់ រាប់បញ្ចូល​ទាំង​អង្គការ​ចាត់តាំង​ប្រដាប់អាវុធ​អំបូរ​ភាគតិច​ផងដែរ​។​សេចក្តីថ្លែងការណ៍​បាន​និយាយថា “​បេសកជន​ពិសេស​បាន​គាំទ្រ​ឲ្យ​មាន​វិធាន​ការកសាង​ទំនុកចិត្ត ពី​​បណ្តា​អ្នកពាក់ព័ន្ធ​ទាំងអស់ បន្ថែម​លើ​អង្គការ​ប្រដាប់អាវុធ​ជនជាតិភាគតិច​”​។ លោក ប្រាក់ សុខុន ដែលជា​បេសកជន​ពិសេស​ទទួលបន្ទុក​កិច្ចការ​មី​យ៉ាន់​ម៉ា​ទើប​តែងតាំង​ថ្មី​របស់​កម្ពុជា​បាន​ថ្លែងថា​វិធីសាស្ត្រ​នេះ​មិនមាន​លទ្ធផល​ទេ​។​

លោកស្រីHeyzer បាន​ជំរុញ​ឱ្យ លោក​ប្រាក់ សាខុន ធ្វើការ​ជាមួយ​លោកស្រី និង​សហគមន៍​អន្តរជាតិ លើ “​យុទ្ធសាស្ត្រ​សម្របសម្រួល ឆ្ពោះទៅរក​ការបង្កើត​បរិយាកាស​អំ​ណោ​យ​ផល​សម្រាប់​កិច្ចសន្ទនា​រួម​”(មិនមែនធើតែឯងៗនោះទេ)​។ លោកស្រី​បាន​សង្កត់ធ្ងន់ថា​ដំណោះស្រាយ​ចាំបាច់​ត្រូវ​ទទួលបាន​ពី​ការចូលរួម​ដោយផ្ទាល់​ជាមួយនិង​ការ​ស្តាប់​ដោយ​យកចិត្តទុកដាក់​ចំពោះ​អ្នក​ដែល​រង​ផលប៉ះពាល់​ទាំងអស់​»។

​ជម្លោះ​នៅ​មី​យ៉ាន់​ម៉ា​បាន​បង្កឱ្យមាន​ការមិន​ឯកភាពគ្នា​នៅក្នុង​អាស៊ាន អំពី​ថា​តើ​ត្រូវ​ដោះស្រាយ​ជាមួយនឹង​ប្រទេស​នេះ​ដោយ​របៀប​ណា ខណៈដែល​នាយ​ឧ​ត្ត​ម​សេនីយ៍ មីង អ៊ុង​ឡាំង​មិនត្រូវ​បាន​គេ​អនុញ្ញាតិ​ឱ្យចូល​រួម​ក្នុង​កិច្ចប្រជុំ​អាស៊ាន​កាលពី​ឆ្នាំមុន​តែ​ត្រុ​វ​បាន​ប្រធាន​អាស៊ាន​អាណ​ត្ត​ថ្មី​គឺ​កម្ពុជា​ចង់​អុស​ទាញ​ឲ្យ​បាន​ចូល​វិញ​ស្របតាម​ធម្មនុញ​អាសា​ន​១០​មិនមែន​អ​ស៊ាន​៩​ទេ​។​​ប្រទេស​មី​យ៉ាន់​ម៉ា ស្ថិតនៅក្នុង​ភាពចលាចល​សង្គម​អស់​រយៈពេល​ជិត​១​ឆ្នាំកន្លងមក​ហើយដោយ​សារ​តែមាន​ការដាក់​ស​ម្ពា​ធ​ពី​របប​សឹក​ទៅលើ​ក្រុមបាតុករ​ទៅលើ​សមរភូមិ​ផ្សេងៗ​គ្នា មាន​ទាំង​ក្រុម​អំបូរ​ភាគតិច និង​ក្រុម​សកម្មប្រយុទ្ធ​តវ៉ា​ប្រដាប់អាវុធ​ដែល​គេ​ទើបតែ​បង្កើត​ថ្មី ត្រូវបាន​របប​សឹក​ហៅថា ជា​”​ក្រុម​ភេរ​វករ​”​ជា​ដើរ​តាម​របាយការណ៍​ពី​ក្រុម​សកម្មជន​ហើយ​ត្រូវ​ដកស្រង់​ដោយ​អង្គការសហប្រជាជាតិ​បាន​និយាយថា យ៉ាងហោចណាស់​ក៏មាន​ជន​ស៊ីវិល​ត្រូវគេ​សម្លាប់​ប្រមាណ​ជា ១៤០០​នាក់​។​a burma hun2 a burma hun3 a burma huna a burma huna1 a burma huna2