» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5525 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695696 នាក់

រឿង​សែក​ស្អុយ​៥​សន្លឹក​អនុប្រធាន​បក្ស​ភ្លើងទៀន ថាច់ សេដ្ឋាបដិសេធ​ចៅក្រមលើកពេលសវនាការ

​ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២៣​បាន​បើកសវនាការ​កាត់ទោស​លោក ថាច់ សេដ្ឋា អនុប្រធាន​គណបក្ស​ភ្លើងទៀន ក្រោម​ការចោទប្រកាន់​ពីបទ «​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​» ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៩ បទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​ចែង​ឱ្យ​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ២៣១ នៃ​ច្បាប់​ស្តីពី​ឧបករណ៍​អាច​ជួញដូរ​បាន​និង​ប្រតិបត្តិ​ការទូទាត់​ប្រាក់ ។​សវនាការ​នេះ​ដឹកនាំ​ដោយ​លោកស្រី ឈុន ដាវី ជា​ចៅក្រម​ជំនុំជម្រះ​និង​លោក ប្លង់ សុផល ជា​តំណាង​អយ្យការ ។a thach setha

លោក​មេធាវី ជួង ជូ​ងី ជា​មេធាវី​ការពារ​ក្ដី បាន​ប្រាប់​អ្នកកាសែត​នៅ​ខាងក្រៅ​របង​តុលាការ​ថា កូនក្ដី​របស់លោក​(​ថាច់​សេដ្ឋា​)​បាន​បដិសេធថា​មិនបាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការចោទប្រកាន់​រប​ស់​តុលាការ​ទេ និង​ស្នើអោយ​ដើមបណ្ដឹង​បង្ហាញ​ភស្តុតាង ។​ដូច្នេះ​ចៅក្រម​តុលាការ​បានសម្រេច​លើក​ពេល​សវនាការ​បន្តទៅ​ថ្ងៃក្រោយ​ដើម្បី​ទុកពេល​វេលា​អោយ​គូភាគី​ផ្ដល់​ភស្តុតាង​និង​ឯកសារ​ដែល​ពាក់ព័ន្ធ​ក្នុង​រឿងក្ដី ។​​សមត្ថកិច្ច​បាន​ចាប់ខ្លួន​លោក​ថាច់ សេដ្ឋា កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២៣ តាម​ដីកា​បង្គាប់​របស់​ចៅក្រម​តុលាការ​ដោយ​ចោទប្រកាន់​ពីបទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​ឬ​ចេញ​សែក​អត់លុយ​ចំនួន​ប្រាំ​សន្លឹក ហើយ​ដែល​ត្រូវបាន​ប្ដឹង​ដោយ​ក្រុមហ៊ុន រិ​ន ឆាយ ,​ផ ប ស ។​លោក​ថាច់​សេដ្ឋា​ត្រូវបាន​ឃុំខ្លួន​រហូត​ចប់​ការបោះឆ្នោត​បើទោះបីជា​មេធាវី​យកលុយ​ទៅសុំ​ដាក់​តំកល់​ដើម្បី​ធានា​ខ្លួន​ក៏ដោយ​៕a thach setha1 a thach setha2 a thach sitha 
​