
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5936 នាក់
ម្សិលមិញ 9639 នាក់
សរុប 20696107 នាក់
ភ្នំពេញ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៥បានវាតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់រវាងកម្ពុជានិងសហពន្ធ័រុស្ស៊ី។ ប្រសាសន៍លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជាបានធ្វើឡើងក្នុងឱកាសទទួលជួបលោក អ៊ីហ្គ័រ ក្រាស្នូវ (Igor Krasnov) អគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្ស៊ី និងសហការី នៅទីស្ដីការក្រសួងមហាផ្ទៃ។
សូមជម្រាប់ថាជំនួបនេះបានកើតឡើងបន្ទាប់ពីអាជ្ញាប្រទេសរុស្ស៊ីទើបផ្តល់កាដូឲ្យកម្ពុជាតាមរយៈធ្វើបត្យាបន័អតីតឧកញ៉ាហេងសិទ្ធីដែលជាអ្នករិះគន់លោកសុខានិងលោកសថេតអគ្គស្នងការនគរបាលជាតិមកស្រុកខ្មែរកាលពីយប់ថ្ងៃទី២៤ឧសភា។សូមបញ្ចាក់ដែថាកាលពីថ្ងៃទី១៨ឧសភាឆ្នាំ២០១៥កម្ពុជាបានចាប់ខ្លួនមហាសេដ្ឋីអចលនទ្រព្យជនជាតិរុស្សី លោក សេហ្គេ ប៉ូឡូនស្គីដែលមកលាក់ខ្លួននៅកម្ពុជាកាលពីឆ្នាំ២០១៣ បញ្ជូនចេញទៅកាន់ប្រទេសរុស្សីវិញតាមសំណើរអាជ្ញាធររុស្ស៊ីផងដែរ។
ក្រៅពីការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា និងមកកាន់ក្រសួងមហាផ្ទៃ របស់ឯកឧត្ដម អ៊ីហ្គ័រ ក្រាស្នូវ (Igor Krasnov) និងសហការី នៃអគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្ស៊ី លោកអភិសន្តិបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ចាប់តាំងពីឆ្នាំ១៩៥៦ តាំងពីសម័យសហភាពសូវៀត និងរដ្ឋកម្ពុជា ដោយបានរួមចំណែកយ៉ាងសំខាន់ដល់ការស្តារ កសាង និងអភិវឌ្ឍសង្គមជាតិ បម្រើដល់ផលប្រយោជន៍ទៅវិញទៅមកនៃភាគីទាំងពីរ។
ក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ លោកអភិសន្តិបណ្ឌិត ក៏សូមវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងប្រទេសទាំងពីរ កម្ពុជា-រុស្ស៊ី និងបានថ្លែងអំណរគុណដល់ស្ថាប័ននានានៃភាគីរុស្ស៊ី ដែលបានផ្ដល់វគ្គបណ្ដុះបណ្ដាលជាច្រើន លើជំនាញផ្សេងៗដល់មន្ត្រីនគរបាលជាតិកម្ពុជា។លោក អ៊ីហ្គ័រ ក្រាស្នូវ (Igor Krasnov) អគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្ស៊ី បានថ្លែងអំណរគុណចំពោះ លោកអភិសន្តិបណ្ឌិត ដែល ទទួលជួបហើយលោក អ៊ីហ្គ័រ ក្រាស្នូវ បានធ្វើបទបង្ហាញអំពីតួនាទី និងភារកិច្ចរបស់ការិល័យអគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ី ដែលមានផ្អែកមួយចំនួនអាចមានលទ្ធភាព បង្កើតកិច្ចសហប្រតិបត្តិការណាមួយជាមួយក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងបញ្ហាគ្រឿងញៀនជាដើម។
សូមបញ្ជាក់ថាក្នុងដំណើរទស្សនកិច្ច២ថ្ងៃនៅកម្ពុជា នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នៅទីស្ដីការក្រសួងយុត្តិធម៌លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី កិច្ចសហប្រតិបត្តិការ រវាងក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា លោក Igor Krasnov អគ្គរដ្ឋអាជ្ញារុស្ស៊ី ។នៅមហាអយ្យការអមតុលាការកំពូលកម្ពុជា នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ក៏ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើកម្មវិធីសហប្រតិបត្តិការ ជាមួយការិយាល័យអគ្គរដ្ឋអាជ្ញារុស្ស៊ី បន្តនិងពង្រឹងទំនាក់ទំនងការទូតរវាងរុស្ស៊ី និងកម្ពុជាផងដែរ។
ក្នុងជំនួបពិភាក្សារវាង លោក Igor Krasnov អគ្គរដ្ឋអាជ្ញារុស្ស៊ី និងលោកស្រី ជា លាង អគ្គព្រះរាជអាជ្ញាអមតុលាការកំពូលកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើកម្មវិធីសហប្រតិបត្តិការ។ លោក Igor Krasnov បានសង្កត់ធ្ងន់ថា ឆ្នាំនេះ ក្នុងកម្មវិធីដំបូងនៃកម្មវិធីសហប្រតិបត្តិការនេះ រុស្ស៊ីពិចារណាអំពីលទ្ធភាពនៃការអនុវត្តបច្ចេកវិទ្យាឌីជីថលនៅក្នុងសកម្មភាពរបស់ព្រះរាជអាជ្ញា និងការអនុវត្តបញ្ញាសិប្បនិម្មិតនៅក្នុងការងារ។
ក្នុងជំនួបនេះ ប្រធានអាជ្ញាធរត្រួតពិនិត្យរុស្ស៊ី បានស្នើឱ្យបន្តកិច្ចសហប្រតិបត្តិការក្នុងទម្រង់នៃការហ្វឹកហ្វឺនក្រៅប្រព័ន្ធទៅវិញទៅមកសម្រាប់ព្រះរាជអាជ្ញាពីប្រទេសរុស្ស៊ី និងកម្ពុជា លើវិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការដែលមានចែងក្នុង MoU ។ រុស្ស៊ី បានត្រៀមខ្លួនរួចរាល់ក្នុងការចែករំលែកបទពិសោធន៍របស់រុស្ស៊ី ក្នុងការទប់ទល់នឹងបញ្ហាប្រឈម និងការគំរាមកំហែងខ្លាំងបំផុត រួមទាំងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឌីជីថល អំពើភេរវកម្ម ភាពជ្រុលនិយម អំពើពុករលួយ ការលាងលុយកខ្វក់ ការជួញដូរអាវុធ និងគ្រឿងញៀនខុសច្បាប់ ព្រមទាំងបង្ហាញចំណាប់អារម្មណ៍ក្នុងការសិក្សាបទពិសោធន៍ពីកម្ពុជាបន្ថែម។
ក្រៅពីក្រសួងយុត្តិធមិនិងមហាអយ្យការអមតុលាការកំពូលកម្ពុជាប្រតិភូអគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្សីក៏បានជួបខាងអង្គភាពប្រឆាំងអំពើពុករលួយដើម្បីបង្កើតកិច្ចសហប្រតិបត្តិការប្រឆាំងពុករលួយជាមួយគ្នាផងដែរនីថ្ងៃទី២៧ឧសភា។
លោក Igor Krasnov អគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្សី ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភាបានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ថា លោកប្រធានាធិបតីរុស្ស៊ី ពូទីន បានចាត់ទុកសម្ដេចតេជោគឺជាតួអង្គសំខាន់នៃការរួមចំណែកក្នុងទំនាក់ទំនងកម្ពុជា-រុស្ស៊ី។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះទស្សនកិច្ចរបស់លោក Igor Krasnov នាពេលនេះ ហើយសម្ដេចសង្ឃឹមថាទស្សនកិច្ចនេះ នឹងជួយត្រួសត្រាយផ្លូវក្នុងការពង្រីកទំនាក់ទំនងទ្វេភាគី ក្នុងការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌បន្ថែមទៀត និយាយជារួមគឺទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងរុស្ស៊ី។សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីគុណបំណាច់របស់រុស្ស៊ីក្នុងការជួយដល់កម្ពុជា ជាពិសេសក្នុងអំឡុងពេលកម្ពុជាជួបការលំបាកនាអតីតកាល ដែលគ្រានោះរុស្សីតែងតែផ្ដល់ជំនួយមកកម្ពុជា។ មិនតែប៉ុណ្ណោះ រុស្ស៊ីក៏បានចូលរួមចំណែកជួយអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈការបណ្ដុះបណ្ដាលនិស្សិតកម្ពុជាជាច្រើផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានស្នើរុស្ស៊ីបង្កើតជើងហោះហើរត្រង់ពីមូស្គូមកកម្ពុជាឱ្យបានឆាប់ ដោយសម្ដេចបញ្ជាក់ថានៅពេលដែលរុស្ស៊ីមានជើងហោះហើរត្រង់មកកាន់កម្ពុជា នឹងកាន់តែជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និងបង្កើនទេសចរណ៍។ជាការឆ្លើយតប លោកអគ្គរដ្ឋអាជ្ញារុស្ស៊ី បានជម្រាបជូនសម្ដេចតេជោថា លោកនឹងរាយការណ៍ទៅកាន់ថ្នាក់ដឹកនាំរបស់រុស្ស៊ី ធ្វើយ៉ាងណាជំរុញឱ្យមានការហោះហើរត្រង់ពីមូស្គូមកកាន់ប្រទេសកម្ពុជាឱ្យបានឆាប់។ ហើយលោកសង្ឃឹមថា ក្រុមហ៊ុនហោះហើររបស់រុស្ស៊ីនឹងសិក្សាបន្ថែមទៀតដើម្បីជំរុញឱ្យមានការហោះហើរត្រង់ពីរុស្ស៊ីមកកាន់ប្រទេសកម្ពុជាឱ្យបានឆាប់ដូចគ្នា។