» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5703 នាក់

ម្សិលមិញ 7923 នាក់

សរុប 20618943 នាក់

៧​ថ្ងៃ​បន្ទាប់ពី​ការព្រមាន​រឿង​ពុករលួយ​ក្នុង​អង្គភាព​កាំកុងត្រូល​ប៉ោយប៉ែត​មិនទាន់​បកស្រាយ​!

​បន្ទាយមានជ័យ​: មួយរយៈ​នេះ​មាន​កាសែត វេ​ប​សាយ និង​ទូរទស្សន៍ ក្នុងស្រុក​ជាច្រើន​អង្គភាព បាន​ចុះផ្សាយ​ជា​បន្តបន្ទាប់ ជុំវិញ​រឿង​ពុករលួយ​របស់ខ្លួន លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល ខេត្តបន្ទាយមានជ័យ ។​a  cam sansaravuth 

​រឿងអាស្រូវ​ទាំងនោះ​ត្រូវបាន​គេ​រាយការណ៍​ថា លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល ខេត្តបន្ទាយមានជ័យ កន្លងមក​ដឹកនាំ​បែប​បក្ខពួកនិយម គៀបសង្កត់​មន្ត្រីក្រោមឱវាទ បណ្តេញ​មន្ត្រី​មាន​ក្របខណ្ឌ មិន​ឲ្យ​ទៅធ្វើ​ការពិនិត្យ​រទេះ ពិនិត្យ​ឡាន​តាមផ្លូវ រួច​ទៅ​ជួល​ជន​ស៊ីវិល​ដែល ជា​សាច់ញាតិ​ខ្លួន ២​នាក់​ឲ្យ​មក​ធ្វើ​ការជំនួស​។ ឃុបឃិត​ជាមួយ​ឈ្មួញ​ធំៗ នាំចូល​ទំនិញ​គ្រប់​ប្រភេទ ដូចជា​គ្រឿងទេស ត្រី សាច់ មាន់ ទា ជ្រូក គោ និង​ប្រហិត​គ្រប់​ប្រភេទ ចូល​ពី​ថៃ​តាម​ច្រក​ប៉ោយប៉ែត និង​ច្រករបៀង គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​ឡើយ គឺ​ឲ្យ​ឈ្មួញ​បង់លុយ​ប្រចាំខែ បង់​ក្បាល​ឡាន និង​ក្បាលរទេះ​ជាការ​ស្រេច​។​ករណី​យ៍​នាំ​គ្រឿងក្នុង​សត្វ​គ្មាន​គុណភាព​ធ្លាប់​ត្រូវបាន​សម​ត្ត​កិច្ច​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ចាប់​បង្ក្រាបបាន​ជាប​នន្ត​បន្ទាប់​ហើយ​ដែរ​ជា​ភស្តុតាង​។​

​កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨​កន្លងទៅនេះ គេ​បានដឹងថា៖លោក ម៉ក់ ពេ​ជ​រឹទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​អញ្ជើញ​មក​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ពិនិត្យ​សភាពការណ៍​និង​បាន​ប្រើ​សម្តី​ធ្ងន់ៗ​ព្រមាន​លោក សាន វិជ្ជា​សា​រ៉ាវុធ​។​មកដល់​ថ្ងៃនេះ​គឹ​គម្រប់​៧​ថ្ងៃ នៃ​ការព្រមាន ដកដំណែង សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ ។​ចាំ​មើលថា តើ​លោក ម៉ក់ ពេ​ជ្ជ​រឹទ្ធ ហ៊ាន​ដកតំណែង​លោក សាន វិជ្ជា​សា​រ៉ាវុធ ដូចជា​ការអះអាង​កន្ល​ង ទៅ​ដែរ​ឬ​យ៉ាងណា​?

​គួរ​បញ្ជាក់ថា​កន្លងទៅ លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល ខេត្តបន្ទាយមានជ័យ តែងតែមាន​អំនួត អួតអាង​តាំងខ្លួន ដូច​មហាទេព​ស្មើ​មេឃ គ្មាន​នរណា​ចេះ​ដល់​ខ្លួន​ទេ យកឈ្មោះ​អ្នកធំ​នេះ អ្នកធំ​នោះមក ប្រើ់ប្រាស់​គៀបសង្កត់​មន្ត្រី​ក្រោម​ឱវាទ តាំងខ្លួន​ជាទី​ប្រឹក្សា​ផ្ទាល់​របស់លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី មាន​ឋាន​:​ស្មើ​អគ្គនាយក​។​ហើយ​ការឃុបឃិត ជាមួយ​ឈ្មួញ​រកស៊ី​ខុសច្បាប់ ដាក់​ខែ រាប់​ក្បាល​ឡាន​ដឹកទំនិញ​១​គ្រឿង​១០០​បាត ១​ថ្ងៃ​មាន​ឡាន​ប្រ​ពី​៣០០​ទៅ​៥០០​ឡាន ចឹ​ង​មានន័យថា គ្រាន់តែ​១​ថ្ងៃ​លោក​ប្រធាន​សាខា​កាំកុងត្រូល​រូបនេះ​អា​ចរក​ចំណូល​ក្រោម​តុ​ពី​ឈ្មួញ​បាន​រាប់ម៉ឺន​បាត​។​ចំណូល​ទាំងនោះ សាន វិជ្ជា​សា​រ៉ាវុធ អះអាង​ចំពោះមុខ​កូនចៅ​ថា មួយចំនួន​គឺ ទុក​ដោះស្រាយ​អង្គភាព​?​។​តើ​រឿង​ចឹ​ង​លោក ម៉ក់ ពេ​ជ្ជ​រឹទ្ធ​ដឹង​អត់​?។

​ដោយ​មិនអាច​ទាក់ទង​បាន​សង្ឃឹមថា​លោក សាន វិជ្ជា​សា​រ៉ាវុធ នឹង​ពន្យល់​ពី​លទ្ធផល​កែសម្រួល​ការងារ​បន​ន្ទា​ប់​ពី​មានការ​ណែនាំ​ពី​លោក ម៉ក់ ពេ​ជ្ជ​រឹទ្ធ ៕custom pet car1 custom pet car3 police eco mean jeiy2 

​