» រាជរដ្ឋាភិបាល​បង្កើត​បង្កើត​គណៈកម្មការ​ត្រួត​ពិនិត្យ​ការអភិវឌ្ឍ​នៅ​កោះកុង​ក្រៅ​ក្រុមយុវជន​សង្ឃឹមថា​ពួកគេ​នឹង​អាច​ចូលរួម​ត្រួតពិនិត្យបាន​! » វៀតណាម​បង្ហាញម​ហិ​ច្ឆិតា​ផ​លិត​អាវុធ នាំចេញ​​ទៅកាន់​ទីផ្សារ​ពិភពលោក​ » អតីត​តារាចម្រៀង​រស្មី​ស្ទឹង​សង្កែ​លោក​សែម សង្វាត ក្លាយជា​អ្នកលក់​ផ្លែឈើចិញ្ចឹមខ្លួន​! » រឿងក្តី​ជាមួយ​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​លោក​លោក ភុំ ជិន​ណា​រ៉ា អ្នកយក​ព័​ត៌​ក្រីក្រ​របស់​អង្គ ភាព​គេហទំព័រ មាតុភូមិ​គ្មាន​លុយ​សង​ទេ​! » ផ្អាក​ធ្វើ​ខួបកំណើត​បក្ស​ដោយសារ​កូ​វិដ​១៩​សម្តេច​តេ​ជោ​ហ៊ុនសែន​បង្ហាញ​សំណង់​អគារ​គណបក្ស​ដ៏​ធំ​ស្កឹមស្កៃ​ » នៅ​ខេត្តតាកែវ​មាន​ប៉េអឹម​រកស៊ី​គ្រឿងញៀន​ចុះ​ទូទាំងប្រទេស​!? » នាំ​ស្រី​អាយុ​១៧​ឆ្នាំ​ចូល​ផ្ទះសំណាក់​ត្រូវ​ម្តាយ​ខាង​ស្រី​តាមរក​ទាន់​ប្តឹង​! » ប្រធាន​ថេរ​សភា​ខេត្តសៀមរាប ចេញ​សង្ឃប្រកាស​ផ្សឹក​ភិក្ខុ លួ​ន សុ​វ៉ាត ក្រោយ​បែក​រឿងស្រី​ញី » រដ្ឋមន្ត្រីការបរទេស​អាមេរិក​និង​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក​ច​ន​សុន នឹង​ផ្តល់​ទិដ្ឋាការ​ដល់​ពលរដ្ឋ​ហុងកុង​រាប់លាន​នាក់ » មូលហេតុ​នៃ​ការចាប់​ឃាត់​កង់​យុវជន​នៅ​កោះកុង គឺ​ដោយសារ​ជា​ក្រុម​អង្គការ​? » លោក គង់ សុ​គី ហៅ Kiry Pich ត្រូវ​តុលាការ កោះ​ហៅចូល​បំភ្លឺ ពីបទ បរិហារកេរ្តិ៍​ជា​សាធារណ​: និង ញុះញង់ ! » មិន​ដល់​មួយ​សប្ដាហ៍​ផង មាន​អ្នក បុណ្យសព​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​ដែល​ស្លាប់​ដោយសារ​នគរបាល​ស្បែក​ស​សម្លាប់​លោក George Floyd ជាង​១០​លាន​ដុល្លារ​អាមេរិក​ » រឿង​គូសត្រូវ​ដណ្តើម​ប្តី​ប្តឹង​ម៉េង កែវពេជ្ជតា ប្រកាស​មិន​ព្រម​សុំទោស​ជាដាច់ខាត​! » កូ​វិដ​រាតត្បាត​កង​ទ​ព័​មួក​ខៀវ​ខ្មែរ​១០​នាក់​ហើយ​! » លោក​វរសេនីយ៍ទោ កែវ ចិន្តា គ្រូ​ហ្វឹកហ្វឺន​នគរ បាល​ព្រំដែន​នៅ​ទីប​ញ្ជា ការ​ទិស​ប្រាសាទ ព្រះ វិហារ​រង​ការ​ចោទ ប្រកាន់​ឆបោក​ប្រាក់​ចំនួន​១៤០០០​ដុល្លារ​ពី​លោក នួន ផាន ?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5671 នាក់

ម្សិលមិញ 9175 នាក់

សរុប 5021897 នាក់

មណ្ឌលគិរី​សម​ត្ត​កិច្ច​ចំរុះ​រកឃើញ​សារធាតុពុល​នៅក្នុង​ឃ្លាំង​រុករក​រ៉ែ​មាស​របស់​ក្រុមហ៊ុន​ចិន​រ៉ុង​ឆេង​ក្នុងពេល​នៅ​ភ្នំពេញ​រដ្ឋមន្ត្រី​បី​ក្រសួង​ប្រកាសថា​ពុល​ស្រា​និង​ថ្នាំ​សម្លាប់​ស្មៅ​!

ខេត្តមណ្ឌលគិរី​៖ សមត្ថកិច្ច​ចំរុះ​ជាង​១ រយ​នាក់ រួមមាន​ក្រសួងបរិស្ថាន​ក្រសួង​រ៉ែ​និង​ថាមពល អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​អាជ្ញាធរ​ផង​នោះ នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៨​បាននិងកំពុង​រុករក ក្នុង​ទីតាំង​នានា របស់​ក្រុមហ៊ុន រ៉ុង ឆេង របស់​ចិន​និង​ក្នុង សហគមន៍ រ៉ែ​មាស ចុង​ផ្លាស់ ដែល​ស្ថិត​ក្នុងភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។ 

2018-05-26_13.50.19

​កាលពី​ថ្ងៃទី​២៤ ឧសភា​ឆ្នាំ​២០១៨ ពេលទៅដល់​ក្រុម​អន្តរក្រសួង បាន​បើក​យុទ្ធនាការ ទ្រង់ទ្រាយ​ធំ ដោយ​បែងចែក ជា​៣​ក្រុម ដោយ​ត្រូវ​ទៅ​ស្រាវជ្រាវ នៅ​ចំណុច​៣​។ ក្នុងនោះ​១.​ក្នុង​ទីតាំង​ក្រុមហ៊ុន រ៉ុង ឆេង ២.​ចំណុច​អូរ​ក្លរ និង ៣.​អូរ​ទេរ​។
​លោក​អភិបាលខេត្ត​មណ្ឌលគិរី ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា​៖ លោក​នៅ​មិនទាន់​បានដឹង ពី​លទ្ធផល ទទួល​មក យ៉ាងណា​ឱ្យបាន​ច្បាស់​នោះទេ ស្ថិតក្នុង​ការរង់ចាំ លទ្ធផល​របស់​ក្រុម អន្តរក្រសួង​។

2018-05-26_13.50.15
​សេចក្តីរាយការណ៍​ពី​ទីតាំង មួយកន្លែង ជាប់​ក្រុមហ៊ុន រ៉ុង ឆេង សមត្ថកិច្ច បាន​រកឃើញ​អាចម៍ដី​រ៉ែ​មាស រាប់សិប​តោន អាង​ស្តុក​រ៉ែ ប្រលាយ​បង្ហូរ​កាកសំណល់ ចូល​អូរ​ធម្មជាតិ និង​ធុង​សារធាតុ​គីមី ជាច្រើន ដែល​លាក់ទុក ក្នុង​បន្ទប់​ចាក់សោរ​ជាប់​។ នៅក្នុង​នោះ​មាន​ម៉ាស៊ីន បម្រើ​សកម្មភាព ចម្រាញ់​រ៉ែ​មាស ត្រូវបាន​ក្រុម​ជន ទុ​ច្ច​រឹត រំដោះ​ចេញ យកទៅ​ផ្លុ​ង​ចោល ឆ្ងាយ​ពី​កញ្ច្រែង និង ជើងម៉ា​ស៊ីន​ផងដែរ​។

​ក្នុង​យុទ្ធនាការ​នេះ ក្រោយ​ប្រទះឃើញ នូវ​វត្ថុតាង​ល្មើស​ជាច្រើន ក្នុង​ទីតាំង​របស់​ក្រុមហ៊ុន រ៉ុង ឆេង បើតាម​មន្ត្រីជាន់ខ្ពស់ នៃ ក្រសួង​រ៉ែ​និង ថាមពល បាន​អះអាង​ភ្លាមៗ​ថា​៖ វា​ជា​អំពើ​ខុសច្បាប់ ដែល​ទីតាំង​នេះ ជា​អ្នក​បង្ហូរ​សារធាតុ​គីមី​ពុល ចូលក្នុង​ទឹកអូរ​ធម្មជាតិ ត្រូវតែ​រឹបអូស និង​បិទ​ភ្លាម​។​

​លោក លី ម៉ាន់​ជី​ង នាយករង​ក្រុមហ៊ុន Rong Chheng Industrial (Cambodia) Co.,Ltd បាន​ប្រាប់​កាសែត​ថា កាលពី​ម្សិលមិញ​ថា ក្រុមហ៊ុន​លោក​មកទល់ពេលនេះ​នៅ​ពុំទាន់​បាន​ដំណើរ​ការជីក​អណ្ដូងរ៉ែ​មាស​ទេ ហើយក៏​ពុំបាន​នាំចូល​សារធាតុ​ស្យា​នី​ដ នេះដែរ​។​
​លោក​បាន​បញ្ជាក់ថា​៖ «​ពេលនេះ​ក្រុមហ៊ុន​យើង​កំពុងដំណើរការ​សាងសង់​ការដ្ឋាន​នៅ​មិនទាន់មាន​ការជីក​ខួងអណ្ដូង​រ៉ែ ទេ ហើយក៏​មិនមាន​ការនាំ​ចូល​សារធាតុ​ស្យា​នី​ដ នោះដែរ​។ យើង​រីករាយ​ក្នុង​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុងការ​ស្រាវជ្រាវ​លើ​ករណីនេះ »​។​

​ដោយឡែក​ក្រោយ​បញ្ចប់​សុន្ទរកថា ក្នុង​ពិធី​បើក​សិក្ខាសាលា​បណ្ដុះបណ្ដាល​ស្ដីពី «​ការប្រែប្រួល​អាកាសធាតុ សម្រាប់​ថ្នាក់ដឹកនាំ​វ័យក្មេង និង យុវជន​រាជធានី​ភ្នំពេញ​» នៅឯ​សណ្ឋាគារ​កាំបូឌីយ៉ាណា រាជធានី ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​ឧសភា លោក ទិន ពន្លក អគ្គលេខា​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នៃ​ក្រសួងបរិស្ថាន បាន​ប្រាប់​អ្នកសារព័ត៌មាន​យ៉ាងខ្លី​ថា ការធ្វើ​សំណាក​ឈាម​លើ​ជនរងគ្រោះ​ដែល​ស្លាប់​ក្នុង​ឧប្បទ្ទវហេតុ​ពុល នៅ​ខេត្តក្រចេះ​កាលពី ៣ សប្ដាហ៍​មុននេះ បាន​រកឃើញ​មាន​សារធាតុ «​ហ្សា​នី​ដ​» ប៉ុន្តែ​ក្នុង​កម្រិត​តិចតួច​បំផុត​។​ក៏ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃទី​២៥​ឧសភា​ពី​ក្នុង​អង្គប្រជុំ​គណរដ្ឋមន្ត្រី​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ប្រាប់​ឲ្យ​ដឹងថា​ថា​រដ្ឋមន្ត្រី​បី​ក្រសួង​មាន​សុខាភិបាល​ឧស្សាហកម្ម​និង​សិប្បកម្ម​ក្រសួង​រ៉ៃ​និង​ឋា​ម​ពល​បាន​ចុះហត្ថលេខា​លើ​ប្រកាស​រួម​អន្តរក្រសួង​បញ្ជាក់​ជាថ្មី​ឡើងវិញ​ថា​មនុស្ស​រងគ្រោះ​នៅ​ភូមិ​និង​ភូមិ​អាល់​ច​ឃុំ​កន្ទួតស្រុក​ចិត្ត​បុរី​គឺ​ដោយសារ​ពុល​ស្រា​និង​ថ្នាំ​សម្លាប់​សត្វល្អិត​និង​ស្មៅ​(​មិនមែន​ដូច​លោក​ចម​ប្រសិទ្ធ​និយាយថា​បណ្តាលមកពី​សារធាតុ​ស្យា​នី​ដ​ដូច​លោក​ចម​ប្រសិទ្ធ​និយាយ​ទេ​)​។​ករណី​យ៍​នេះ​សម្តេច​តេ​ជោ​បាន​ព្រមាន​ដក​លោក​ចម​ប្រសិទ្ធ​ចេញពី​រដ្ឋមន្ត្រី​ដោយសារតែ​លោក​មោ​ន​គោរព​សម្តេច​(​គឺ​ហ៊ាន​ប្រាប់​កាសែត​មុន​របាយការណ៍​ទៅដល់​សម្តេច​)?!​។​