» សហរដ្ឋ​អាម៉េរិក និង​ចិន ព្រមព្រៀង​លើ​លក្ខខណ្ឌ​ពាណិជ្ជកម្ម​ជា​មូលដ្ឋាន ក្រោយ​ចរចា ២​ថ្ងៃ​នៅក្នុង​ទីក្រុង​ឡុង​ដ៍​ឯប្រទេសផ្សេងៗទុកសិន » ប្រ​ធា នា​ធិបតី បារាំង​សន្យា​នឹង​ជួយ​សម្រួល​ផ្ដល់​ឯកសារ​ផ្សេងៗ​ដល់​កម្ពុជា​-​ថៃ សម្រាប់​ដំណើរការ​ទៅកាន់​តុលាការ​យុ​តិ្ត​ធម៌​អន្តរជាតិ ICJ? » វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ប្រកាស បើក​ការសិក្សា​ស្រាវជ្រាវ តាមដាន និង​ពង្រឹង​ការការពារ​ជំងឺ​ឆ្កែឆ្កួត » រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ឋា​ម​ពល​អះអាង​ពី​ការ​មាន​ភ្លើងអគ្គិសនី​គ្រប់គ្រាន់​ទោះ​ថៃ​បិទ​ក៏ដោយ​ » កម្ពុជា​-​បារាំង កំពុង​រៀបចំ​ផែនទី​បង្ហាញផ្លូវ ដើម្បី​លើក​កម្រិត​នៃ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ ជា «​ដៃគូ​យុទ្ធសាស្ត្រ​» » អភិបាលក្រុង Los Angeles ប្រកាស​បម្រាម​គោចរ​ខណៈ​លោក Trump ព្រមាន​ថា ការតវ៉ា​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន នឹង​ជួប​កម្លាំង​ដាក់ពង្រាយ​ដ៏​ច្រើន​ » ប្រធាន​តំណាង JICA នៅ​កម្ពុជា​សន្យា​បន្ត​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​នា​ន​ក្រោម​ក្រសួងមហាផ្ទៃ​ » ​រដ្ឋមន្ត្រី​មហាផ្ទៃ ប្រាប់​អាជ្ញាធរខេត្ត​ជាប់​ព្រំដែន​ជាមួយ​ថៃ ត្រៀម​រៀបចំ និង​បម្រុង​ទុក​នូវ​ផែន​ការទទួល​និង​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​ត្រឡប់​ចូលក្នុង​ប្រទេស​វិញ » បន្ទាប់ពី​រារាំង​អ៊ីស្រាអែល​បាន​ចាប់​រឹបអូស​ទូក​ដឹក​ជំនួយ​មនុស្សធម៌​និង​នាង Greta Thunberg មិន​ឲ្យ​ចូល​ឆ្នេរ​ហ្កា​ហ្សា​ » បណ្ឌិត​ម្នា​ក់ខ្មែរថា​៖ ថៃ​បិទ​ព្រំដែន គឺ​ប៉ះពាល់​ថៃ​ខ្លួនឯង​!? » អតីតរដ្ឋមន្ត្រី​ការបរទេស​ខ្មែរ រម្លឹក​រឿង​ថៃ ចាញ់ក្តី​ប្រាសាទព្រះវិហារ បន្ទាប់ពី​រដ្ឋមន្ត្រីការបរទេស​ថ្មី​ប្រាប់​ថៃ​រឿង​បញ្ជូន​ពាក្យ​ប្តឹង​ថ្មី » សាស្ត្រាចារ្យ​សាកលវិទ្យាល័យ ជូឡា​ឡង​កន​៖ «​បើ​ថៃ​មិន​ចរចា និង​ផ្តោតលើ​ការប្រើ​កម្លាំងយោធា ថៃ​កាន់តែ​បាត់បង់​ភាពជឿជាក់​លើ​ឆាក​អន្តរជាតិ​, សង្គ្រាម​មិនអាច​ដោះស្រាយ​ជម្លោះ​ឡើយ​» » យោធា​ថៃ​ចាប់ផ្តើម​បិទ​ច្រកទ្វារព្រុំដែន​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​ថា​អត់​ដឹងអី​ហង​? » ការចរចា​ពន្ធ​បដិការ កម្ពុជា​-​អាមេរិក បាន​ត្រឹម​ឯកភាព​លើ​បញ្ញត្តិ​ជាច្រើន​មិនទាន់បាន​ផល​អី​ទេ​ » ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​អះអាងថា ក្នុង​ជម្លោះព្រំដែន​រវាង​កម្ពុជា និង​ថែ កម្ពុជា​មិន​បោះបង់​យន្តការ​ទ្វេភាគី​នោះឡើយ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4061 នាក់

ម្សិលមិញ 5929 នាក់

សរុប 16921725 នាក់

ដុត​កម្ទេច​ជ្រូក៣០ក្បាលដែលឈ្មួញ​ឃុ​ប​ឃឹ​ត​លួច​នាំចូល​ដោយសា​មាន​ជម្ងឺ​ប៉េ​ស​អាហ្វ្រិក​!?

​បន្ទាយមានជ័យ​៖ ជ្រូក​រស់​ចំនួន ៣០​ក្បាល ដែល​ឈ្មួញ​បាន​លួច​នាំចូល​ពី​ប្រទេស​ថៃ ដែលមាន​ជំងឺឆ្លង​ប៉េស្ត​ជ្រូក​អា​ហ្វ្រិ​ច​នោះ ត្រូវបាន​សមត្ថកិច្ច​ខេត្តបន្ទាយមានជ័យ ធ្វើ​ការដុត​កម្ទេចចោល​នៅ​ភូមិ​ខ្លា​កូន​ថ្មី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២១​។a pic thai2 

​លោក ហ៊ុយ ទូច ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹងថា ជ្រូក​ចំនួន ៣០​ក្បាល​នោះ​ត្រូវបាន បង្ក្រាបបាន​ចំនួន ២​ករណី​ដោយឡែក​គ្នា​។​ករណី​ទី​១ ចាប់​នៅវេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​តាម​ដងផ្លូវ ស្ថិត​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ដោយបាន​ឃាត់​រថយន្ត​តួ​រី​ស ១​គ្រឿង ពាក់​ស្លាក់​លេខ​ភ្នំពេញ​2Q.2123 ដឹក​ជ្រូក​រស់​ចំនួន ២០​ក្បាល ដែល​ឈ្មួញ​បាន​នាំចូល​ពី​ថៃ​ដោយ​គ្មាន​ច្បាប់​។

​ចំពោះ​ករណី​ទី​២ នៅវេលា​ម៉ោង ៧​ព្រឹក ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២១ នៅក្បែ​ព្រំដែន​ចំណុច​ច្រករបៀង​ចំការ​គរ ស្ថិតនៅ​ភូមិ​ចំការ​គ ឃុំ​និង​ស្រុក​ស្វាយចេក ដោយ​ឃាត់​បាន​គោយន្ត​កន្ត្រៃ ១​គ្រឿង ដឹក​ជ្រូក​រស់​ចំនួន ១០​ក្បាល ដែល​នាំចូល​គ្មាន​ច្បាប់​ពី​ប្រទេស​ថៃ​។

​លោក តាន់ ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល និង​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បានឱ្យដឹងថា ជ្រូក​រស់​ចំនួន ៣០​ក្បាល ដែល​ត្រូវ​ដុត​កម្ទេចចោល​នោះ​ត្រូវបាន​មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ​បង្ក្រាបបាន​ដោយ​ឈ្មួញ​លួច​នាំចូល​ពី​ប្រទេស​ថៃ ហើយ​ត្រូវបាន​យក​សំណាក់​ទៅពិនិត្យ​នៅ​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​បានចេញ​លទ្ធផល​មាន​ជំងឺឆ្លង​ប៉េស្ត​ជ្រូក​អា​ហ្វ​រិច ហើយ​ជំងឺ​នេះ​មិន​ឆ្លង​ដល់​មនុស្ស​ទេ តែ​ឆ្លង​ពី​សត្វ​ទៅ​សត្វ​។

​សូមបញ្ជាក់ថា​សាច់ជ្រូក​នៅ​ស្រុក​ខ្មែរ​ឡើងថ្លៃ នេះ​បើតាម​ការប្រកាស​ដោ​យស​ហគ​មន៍​ចិញ្ចឹម​ជ្រូក​ដែល​អរគុណ​ដល់​ចំណាត់ការ​របស់​គ្រសួងកសិកម្ម​។​ដោយសារ​សាច​ជ្រូ​ក្នុងស្រុក​ខ្មែរ​តម្លៃ​ល្អ​ចឹ​ង​ហើយ​បានជា​មានការ​ឃុ​ប​ឃឹ​ត​ជាមួយ​មន្ត្រី​ព្រុំដែន​រត់ពន្ធ​ជ្រូក​ដែល​គ្មាន​ត្រួតពិនិត្យ​ចូល​ស្រុក​ខ្មែរ​។ «​តើ​ហេតុអ្វី​បាន​សាច់ជ្រូក នៅ​ប្រទេស​កម្ពុជា​ឡើងថ្លៃ​?» ។​អ្នកដឹង​រឿង​ច្បាស់​អះអាងថា ដោយសារតែ​ក្រសួងកសិកម្ម​កម្ពុជា ប្រើ​ជំនាញ​របស់ខ្លួន កំណត់​យកតែ​១០​ក្រុមហ៊ុន​នៅ​ប្រទេស​ថៃ ដែល​អាចមាន​សិទ្ធិ​ផ្គត់ផ្គង់ ចូលមក​ក្រុមហ៊ុន​តែ​១​ផ្តាច់មុខ នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ (​ការប្រកួតប្រជែង​មិន​ស្មោះត្រង់​)​។

​ប្រភពពី​អ្នក​នាំ​ជ្រូក​ចូល​ប្រាប់​កាសែត​ថា​ក្រសួង​ប្រើប្រាស់​លក្ខខណ្ឌ ១២​ចំណុច ដែល​ចំណុច​ទី​១ ដល់​ចំណុច​ទី​១១ គឺ​ក្រសួងកសិកម្ម​បាន​ចម្លង​ចេញពី​លិខិត​ចាក់​វ៉ាក់សាំង​ដែល​ថៃ ចេញ​សំរាប់​នាំ​ជ្រូក​ចូលទៅ​វៀតណាម ដើម្បី​បញ្ជាក់ថា សត្វ​ជ្រូក​មិនមាន​ជំងឺ​ទេ ហើយ​គ្រប់​ក្រុមហ៊ុន​ថៃ​ទាំងអស់ ដែល​ធ្លាប់​នាំ​ឆ្លងកាត់​ទៅ​វៀតណាម សុទ្ធ​តែមាន​លិខិត​ចាក់​វ៉ាក់សាំង​នេះ ទើប វៀតណាម​ឲ្យ​ចូល​។ តែ​ចាប់តាំងពី​ថ្ងៃ​ដែល ក្រសួង​ជ្រើសរើស​១០​ក្រុមហ៊ុន​នេះ​មក (​ថ្ងៃ​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រសួង​ជ្រើសរើស​០៥​ក្រុមហ៊ុន និង ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២០ ជ្រើសរើស​ថែម​០៥​ក្រុមហ៊ុន​ទៀត សរុប​មាន​១០​ក្រុមហ៊ុន​) គឺ​ក្រុមហ៊ុន​ទាំងនេះ​មិនដែល​មាន​លិខិត​ចាក់​វ៉ាក់សាំង​ចំនួន​១១​ចំណុច​នេះ ផ្តល់​មក​ឲ្យ​ក្រុមហ៊ុន នាំចូល​ក្នុងស្រុក​នោះទេ ?​។​

​អ្នកដឹង​រឿង​​និយាយថា «​បើ​ក្រសួង​មាន​ភស្តុតាង​ណា​មក​បង្ហាញថា ក្រុមហ៊ុន​១០​នោះ មានភ្ជាប់​លិខិត​ចាក់​វ៉ាក់សាំង​ចេញ​ដោយ​អាជ្ញាធរ​ថៃ មុន​នាំចូល​ផ្គត់ផ្គង់​ឲ្យ​ក្រុមហ៊ុន​ក្នុងស្រុក ក្នុងប្រទេស​កម្ពុជា​នោះ យើងខ្ញុំ​សុំ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ តែបើ​គ្មានទេ ក្រសួង​ត្រូវ​ទទួលស្គាល់ថា​បាន ភូតភរ​សម្តេច​តេ​ជោ និង​កុហក​ប្រជាជន​កម្ពុ​ជាជាង​១៦​លាន​នាក់ រឿង​វិធាន​ការកំណត់​ក្រុមហ៊ុន​ក្រោមលេស​ទប់ស្កាត់​ជំងឺឆ្លង​របស់ខ្លួន​»​។​

សម្រាប់​ចំណុច​ទី​១២ គឺ​ការធ្វើ​ច​ត្តា​ឡី​ស័ក​សត្វ​ជ្រូក នៅ​នឹង​មាត់ច្រក​ព្រំដែន​កម្ពុជា​-​ថៃ​។ បើតាម​ជំនាញ ដែល​ក្រសួងកសិកម្ម​បានជ្រើសរើស ក្រុមហ៊ុន​ថៃ​ទាំង​១០​នេះ​ឡើង គឺ​មានន័យថា មុន​ផ្គត់ផ្គង់​ជ្រូក​ចូលមក​កម្ពុជា ក្រុមហ៊ុន​ទាំង​១០​នេះ ត្រូវមាន​លិខិតបញ្ជាក់​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​ជ្រូក នៅ​នឹង​មាត់ច្រក​ព្រំដែន​ជាមុនសិន ទើប​អាច​អនុញ្ញាត​ឲ្យ​ជ្រូក​ចូលមក​កម្ពុជា​បាន​។​

​សួរថា ចាប់​តាំ​ពីថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ដែល​ក្រសួង​សម្រេច​រើសយក​១០​ក្រុមហ៊ុន​មក តើ​ក្រុមហ៊ុន​ទាំង​១០​នេះ ដែលមាន​លិខិត បញ្ជាក់​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​សត្វ​ជ្រូក នៅ​នឹង​មាត់ច្រក​ព្រំដែន ដែល​ចេញ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច នៅ​ប្រទេស​ថៃ​ដែរ​ទេ មុននឹង​ផ្គត់ផ្គង់​ឲ្យ​មក​ក្រុមហ៊ុន​ក្នុងស្រុក​ដែរ​?​។​គេ​មិនដឹង​ក្នុង​ការហាម​ឬ​អនុញ្ញាត​ឲ្យ​១០​ក្រុមហ៊ុន​នាំ​ជ្រូក​ចូល​ពី​ស្រុកថៃ​មក​ស្រុក​ខ្មែរ​មាន​បញ្ហា​ឃុ​ប​ឃឹ​ត​គ្នា​បែបណា​នោះទេ​សង្ឃឹមថានឹង​មានកា​រ​ពន្យល់​ជាមិនខាន​៕a pic thai demon a pic thai demon1 a pic thai1 a pic thai3