» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9920 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700091 នាក់

សង្ស័យ​ចាប់ជំរិត​ធ្វើ​ទារុណកម្ម រហូតដល់​ស្លាប់​យកស​ព​កប់​ផ្លុ​ង​ចោល​ដូច​ខ្មោច​ឆ្កែ​!


​ឧត្ដរមានជ័យ​៖ ព្រឹក​ថ្ងៃទី​២៦​ខែឧសភា​ឆ្នាំ​២០២៥ មាន​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សាកសព​មនុស្ស​ម្នាក់ ត្រូវបាន​គេ​យកមក​កប់​ក្នុង​ដី​ផ្លុ​ង​ចោល ស្ថិតនៅ​ភូមិ​ប្រសាទ សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ ។ ក្រោយពី​ទទួលបាន​ពត៍​មាន​ពី​ករណី​យ៍​ខាងលើ​សមត្ថកិច្ច​ចម្រុះ​ក៏បាន​ចុះមក​ដល់ទី​តាំង​ហើយ បាន​កាយ​លើក​សាក សព​មក​ដាក់​លើដី ឃើញថា សាកសព​ជាម​នុស្ស​ប្រុស ដែលមាន​មាឌធំ ជា​ជនបរទេស មាន​ឃើញ​ស្នាម​ឆក់​ដោយ​ចរន្តអគ្គិសនី​រហូតដល់​ស្លាប់​! ។a kill osmach2 

សម​ត្ត​កិច្ច​ជំនាញ​កំពុង​បន្តធ្វើ​កោសល​វិ​ច្ច័​យ និង​ធ្វើ​កំណត់ហេតុ កំណត់​មុខសញ្ញា បន្ត​តាម​និតិ​វិធី ។ សូមបញ្ជាក់ថា : កន្លងមក​គេ​សង្កេតឃើញ កើត មាន​អំពើ​ឃាតកម្ម​ជាច្រើន​ករណី សព​ត្រូវបាន​គេ​យកមក​កប់​និង​ផ្លុ​ង​ចោល​នៅតាម​ជើងភ្នំ​ដងរែក​ក្នុង​សង្កាត់​អូរ​ស្មាច់ សមត្ថកិច្ច​ពុំទាន់​បំបែកសំណុំរឿង​ទាំងអស់​នោះបាន​នៅ ឡើយ​ទេ ។ សាកសព​ដែល​ត្រូវគេ​បាន​យកមក​ផ្លុ​ង និង​កប់​ចោល​ដូច​សត្វ​ធាតុ​នោះ​សុទ្ធតែជា​ជនបរទេស ។​មហាជន ដាក់​ការសង្ស័យថា ការសម្លាប់​មនុស្ស​ដែល​បាន​កើតឡើង​កន្លង់​មកនេះ សុទ្ធសឹង​ផ្ដើមចេញ​មកពី​កាស៊ីណូ​ដែល​ជួល​អាគារ​ឲ្យ​ជនជាតិ​ចិន​ស្នាក់នៅ លេងល្បែង​ស៊ីសង តាម​អន​ឡាញ​ដែលមាន​សេចក្តីរាយការណ៍​ពី​កាសែត​បរទេស​ជា​ញឹកញាប់ ។ ថ្មីៗ​នេះ​ក៏មាន​ការ​លឺ​ល្បី​ត៏ៗ​គ្នា នៅក្នុង​សង្កាត់​អូរ​ស្មាច់ មាន​ករណី​ចាប់ជំរិត​មនុស្ស រហូត មា​នក​ម្លាំ ង នគរបាល​ន្តោ​ប្រវេសន៍​បាន​សហការ​ជាមួយ​ប៉ូលីស​ចរាចរណ៍ បានដាក់​គោលដៅ​កាក់ ឆែក​មើល​ប៉ាស្ព័រ​ជន បរទេស​ទៀតផង ។​
​ករណី​ខាងលើនេះ​ជា​ពត៍​មាន​បឋម​អង្គភាព​សារព័ត៌មាន​យើង ពុំទាន់​បាន​សុំ​របាយការណ៍​ឫ​កំណត់ហេតុ ពី​សម​ត្ត​កិច្ច​បាន​នៅឡើយ​ទេ ។​ពត៌មាន​លំអិត​នៅពេល​ក្រោយ ។​

​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​១៩​ឧសភា​២០២៥​ថ្មីៗ​នេះ​ខាង​សម​ត្ត​កិច្ច​ខេត្តបន្ទាយមានជ័យ​ទើប​បំបែកសំណុំរឿង​ឃាតកម្ម​ដឹក​សព​ជនជាតិ​ចិន​ម្នាក់​យកទៅ​កប់​នៅ​ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​និង​បាន​តាម​ចាប់​ជនល្មើស​ជនជាតិ​ភូមា ៥​នាក់ ហើយ​ត្រូវបាន​តុលា​ការចេញ​ដីកាឃុំខ្លួន​ដាក់ពន្ធនាគារ ផងដែរ​។​នេះ​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន នា​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២៥​។​ចាំមើល​តើ​ករណី​យ៍​នេះ​សម​ត្ត​កិច្ច​រកឃើញ​អត់​?៕a kill osmach 
​