» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 30469 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597888 នាក់

ចាប់ខ្លួនបាន​ខ្លះ​ហើយ​ឃាត​កស្ទាវ​កាប់សម្លាប់​មនុស្ស​តាម​ដងផ្លូវ​ដូច​ស្រុក​អត់​ច្បាប់​

 

​ខេត្តតាកែវ​៖​ឃាតករ​ស្ទាវ​ដែល​ប្រើ​កាំបិតផ្គាក់​កា​.​ប់ស​.​ម្លា​ប់​យុវជន​ម្នាក់​ជិះ​ម៉ូតូ​តាមផ្លូវ​ជាតិ​លេខ​២ ទាំង​កណ្តាល​ថ្ងៃ នៅ​ឃុំ​ប្រា​បី​មុំ ស្រុក​ទ្រាំង ខេត្តតាកែវ កាលពី​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២៣ ត្រូវបាន​សម្ថ​កិច្ច​នគរបាល​ខេត្តតាកែវ ចាប់ខ្លួនបាន ៣​នាក់​ហើយ​នៅ​២​នាក់​ទៀត​កំពុង​រត់គេចខ្លួន ។​a boy kill1 

​ក្រុម​ឃាត​.​ករ​កា​ប់ស​.​ម្លា​ប់ម​នុស្ស​មិន​ញ​ញឹ​តដៃ​ទាំង​កណ្តាលថ្ងៃត្រង់ គឺជា​សិស្ស​ទើបតែ​រៀន​ថ្នាក់​ទី​១១ និង​ថ្នាក់​ទី​៨​តែប៉ុណ្ណោះ ពួកគេ​បានធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​២​គ្រឿង​មាន​គ្នា​០៤​នាក់ យក​កាំបិត​ផ្កាក់​កា​.​ប់ស​.​ម្លា​ប់ម​នុស្ស​យ៉ាង​សាហាវព្រៃផ្សៃ​ទៅលើ​ជនរងគ្រោះ ទាំង​មិនដែល​ស្គាល់គ្នា​សោះ (​កាប់​ច្រឡំ​) បណ្តាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​នៅលើ​ផ្លូវ​ទាំង​មិនបាន​ដឹងខ្លួន ។​ជនរងគ្រោះ​ឈ្មោះ ប៉ែត កុសល​សិទ្ធិ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ ឃុំ​ជី​ខ្មា ស្រុក​ទ្រាំង ខេត្តតាកែវ​។​

​ជនសង្ស័យ​ជិះ​ម៉ូតូ ៣​គ្រឿង គ្នា​០៦​នាក់ ក្រោយ​កើតហេតុ​បាន​ជិះ​រត់​គេចខ្លួនបាត់​។ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ភ្លាម លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស្នងការ បាន​បញ្ជា​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ចុះ​ដល់​កន្លែងកើតហេតុ និង​បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ទ្រាំង ស្រុក​គិរីវង់ និង​បណ្តា​ស្រុក​ពាក់ព័ន្ធ​ចុះ​ធ្វើការ​ស្រាវជ្រាវ កំណត់​មុខសញ្ញា​រហូតដល់​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២៣ បាន​ឃាត់ខ្លួន​ជនសង្ស័យ​មួយ​នាក់​មានឈ្មោះ ផែន រ៉ា​ឌី អាយុ ១៦​ឆ្នាំ មុខ​របប​សិល្បៈ រស់នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​ត្រឡាច ស្រុក​ទ្រាំង ក្រោយ​ធ្វើការ​សាកសួរ​។​

​នៅ​ព្រឹក​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ កម្លាំង​សមត្ថកិច្ច​ស្រុក​ទ្រាំង បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ស្រុក​គិរីវង់ បន្ត​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣​នាក់ ទៀត ក្នុងនោះ​រួមមាន ៖ ១/ ឈ្មោះ សន វណ្ណ​រ៉ា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ រស់នៅ​ភូមិ​កំពង់ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ មុខ​របបរ សិស្ស ជា ជនដៃដល់ កាប់​ជនរងគ្រោះ (​ម្ចាស់​ដាវ និង​កាំបិត​)​។ ២/ ឈ្មោះ ស៊ឹម ច​ន្នី ភេទ​ប្រុស អាយុ ១៧​ឆ្នាំ រស់នៅ​ភូមិ​អណ្ដូង​កៀន ឃុំ​ភ្នំ​ដិ​ន ស្រុក​គិរីវង់ មុខរ​បបរ​សិស្ស ម្ចាស់​ម៉ូតូ​ដឹក​ជនសង្ស័យ ដៃដល់​កាប់​ជនរងគ្រោះ​។ ៣/ ឈ្មោះ សុខ សេម​សេរី​វឌ្ឍនៈ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ រស់នៅ​ភូមិ​ពោធិ៍​ខ្វិត ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ មុខរបរ សិស្ស (​ម្ចាស់​កាំបិត​ក្រ​ង៉ុ​ក និង​ម៉ូតូ​ខ្ចី​គេ​ជិះ ធ្វើ​សកម្មភាព​) ។​a boy kill a boy kill2 a boy kill3 

​