វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 8947 នាក់
ម្សិលមិញ 10625 នាក់
សរុប 15324726 នាក់
ភ្នំពេញ៖ គណនី TikTok មួយ ដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិត អំពីប្រទេសកម្ពុជា ត្រូវបានបិទហើយ។ នេះបើតាមរយៈ Facebook លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជាចេញ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ។
លោក វ៉ាង វិនពីនឯកអគ្គរដ្ឋទូតចិន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គណនីដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិតអំពីប្រទេសកម្ពុជា ត្រូវបានបិទ។ យើងនឹងសហការជាមួយមិត្តភក្តិកម្ពុជា ក្នុងការប្រឆាំងយ៉ាងមុតមាំជាមួយនឹងព័ត៌មានដែលមិនពិត»។ការប្រកាសរបស់លោកឯកអគ្គរដ្ឋទូតចិននៅកម្ពុជាពីករណីយ៍បិទតិកតុកញុះញង់ខាងលើបានកើតឡើងបន្ទាប់ពីលោកហ៊ុនម៉ានីឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈកម្ពយបានហោះទៅជួបរដ្ឋមន្ត្រីក្រសួងឃោសនានៃសាធារណៈរដ្ឋប្រជាមានិតចិននៅក្រុងប៉េកាំងកាលពៅថ្ងៃទី២៦សីហាកន្លងមកនេះ។
សូមជម្រាបថា ថ្មីៗគណនី TikTok ខាងលើ បានបង្ហោះឃ្លីបវីដេអូជាភាសាចិនមួយ ដែលប្រឌិតព័ត៌មានក្លែងក្លាយ តាមបណ្តាញសង្គមថា សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ បានធ្វើរដ្ឋប្រហារទម្លាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងចាប់ខ្លួន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
ករណីនេះ អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានប្រកាសបដិសេធយ៉ាងដាច់អហង្ការ ដោយចាត់ទុកថា ឃ្លីបវីដេអូជាភាសាចិនខាងលើនេះ ដែលបានចោទប្រកាន់ទាំងកម្រោល ដោយគ្មានភស្តុតាង មកលើថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ដែលជានិច្ចកាលស្មោះត្រង់ដាច់ខាតចំពោះរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងប្រកាន់ជំហរយ៉ាងរឹងមាំឥតងាករេ ក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងរដ្ឋធម្មនុញ្ញ៕