» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9350 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699521 នាក់

ផ្លូវ​៦០​ម៉ែត្រ ក្លាយជា​ផ្លូវ​មរណៈ​ទោះបីជា​សម​ត្ត​កិ្ច​សូត្រមន្ត​រំដោះគ្រោះ​ក៏ដោយ ?


​ភ្នំពេញ​៖​អាណិត​ប្រពន្ធ​ដែល​ប្តី​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី វេលា​ម៉ោង​ប្រមាណ​៧:៤០​នាទី យប់​ថ្ងៃទី​១៩ មករា​ឆ្នាំ​២០២៥​នៅ​ផ្លូវ​៦០​ម៉ែត្រ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ។
​អាណិត​នៅត្រង់ថា ប្តី​ស្លាប់​យំ​ស្ទើរតែ​សន្លប់​ហើយ បែរជា​ត្រូវ​រថយន្ត​សង្គ្រោះ​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម ឆ្លៀត​ទារលុយ​ថ្លៃ​ដឹក​សព​ទៅដល់​ផ្ទះ​ចំនួន​២០០​ដុល្លារ​ទៀត គ្រា​ដែល​គ្រួសារ​នេះ​ក្រីក្រ​! ។​សូមបញ្ជាក់ថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​រវាង​រថ​យន្ត​រថយន្ដ Ford Ranger បើក​ឆ្លងផ្លូវ​បណ្តាលឱ្យ​ម៉ូតូ HONDA Beat បើក​បុក​ចំ​ពីមុខ​បណ្តាលឱ្យ​បុរស​បើកបរ​ម៉ូតូ​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ស្ថិតនៅតាម​បណ្តា​យ​ផ្លូវ​៦០​ម៉ែត្រ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។a traffice kill 

​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា ក្នុងករណីនេះ គេ​ឃើញ​រថយន្ត Ford Ranger ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BP-0636 បើក​ឆ្លងផ្លូវ​ត្រង់ចំណុច​ផ្លូវ​ចូលទៅ​កាន់​ខណ្ឌមានជ័យ ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ម៉ាក HONDA Beat ពណ៌​ស លាយ​ក្រហម ពាក់​ស្លាក​លេខ ព្រះសីហនុ 1K-9694 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បើក​បុក​ចំ​ពីមុខ​រថយន្ត​បណ្តាលឱ្យ​ខ្ទាត​ផ្លោង​ទៅ​ចិញ្ចើមផ្លូវ និង​បាន​ស្លាប់​ភ្លាមៗ​។ ក្រោយ​កើតហេតុ រថយន្ត​សង្គ្រោះបន្ទាន់​ធ្វើការ​វេច​ខ្ចប់ និង​រក្សាទុក​សម្រាប់​ឱ្យ​ក្រុមគ្រួសារ​មក​ទទួលយក​។

​សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​២០២៥ គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ បានក្លាយ​ជាការ​ចាប់អារម្មណ៍​ពី​សំណាក់​ប្រជាពលរដ្ឋ ដោយសារ​ផ្លូវ​នេះ បានកើត​មាន​ករណី​គ្រោះថ្នាក់​បណ្តាលឱ្យ​ស្លាប់​ជា​បន្តបន្ទាប់ ដូចជា​ករណី​តារាចម្រៀង​រ៉េ​ប លោក Ruth ko បើក​ម៉ូតូ​បុក​ឡាន​ដែល​បត់​ឆ្លងផ្លូវ​។​ករណី​មួយ​គ្រួសារ​មាន​គ្នា ៤​នាក់ ត្រូវ​រថយន្ត​បង្ក​បើក​ក្នុងស្ថានភាព​ស្រវឹង បុក​បណ្តាលឱ្យ​ស្លាប់​ឪពុក កូនប្រុស​ស្រី នៅសល់តែ​ម្តាយ​របួសធ្ងន់​ពិការ​ជើង​ម្ខាង ត្រូវ​យកទៅ​ព្យាបាល​នៅ​ស្រុក​យួន​និង​ករណី​យប់​នេះ​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​មួយ​ករណី​ទៀត​។​
​ទាក​
​ទង​រឿងនេះ​ក្នុង​កិច្ច​សម្ភាស​នៅ​រសៀល​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២៥​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន ណា​រិន្ទ បាន​ទទួលស្គាល់ថា គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ បាន​ក្លាយជា​ក្ដីកង្វល់​មួយ​របស់​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​ផ្លូវ​។ ក្រោយ​មាន​ហេតុការណ៍​ជា​បន្ដបន្ទាប់ និង​បណ្ដាល​ឲ្យ​មាន​អ្នកស្លាប់​យ៉ាង​អ​ណោ​ច​អធម៌​នោះ ទាំង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​រដ្ឋបាល​រាជធានី​ភ្នំពេញ ព្រមទាំង​សមត្ថកិច្ច​ជំនាញ បានរៀបចំ​បាញ់​គំនូស​សញ្ញា​ចរាចរណ៍​ឡើងវិញ​ផងដែរ​។​

​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​រូបនេះ បាន​សង្កត់ធ្ងន់​ទៀតថា ក្រោយ​ការរៀបចំ​បាញ់​គំនូស​សញ្ញា​ចរាចរណ៍​ឡើងវិញ​ហើយ​នោះ លោក​បាន​បញ្ជា​កម្លាំង​បន្ដ​ការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​នៅលើ​កំណាត់​ផ្លូវ​នេះ​ផងដែរ តាមរយៈ​ការកំណត់​បាញ់​ល្បឿន​ចំពោះ​មធ្យោបាយ​ធ្វើ​ចរាចរណ៍ និង​ពិនិត្យ​ជាតិ​ស្រវឹង​លើ​អ្នកបើក​ដែល​ប្រើប្រាស់​ផ្លូវ​។​ទោះបីយ៉ាងណា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន ណា​រិន្ទ បាន​លើកឡើងថា ការចូលរួម​របស់​ប្រជាពលរដ្ឋ​ក៏​ជា​កត្តាចាំបាច់​បំផុត ដើម្បី​បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​។ លើសពីនេះ កម្លាំង​សមត្ថកិច្ច​ជំនាញ​ក៏​បន្ដ​នូវ​វិធានការ​ផ្សព្វផ្សាយ​អប់រំ អំពី​ច្បាប់​ចរាចរណ៍​ឲ្យ​កាន់តែ​ផុលផុស​បន្ថែម​ទៀតផង​ដែរ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ស្វែងយល់​កាន់តែ​ច្បាប់ និង​ពង្រឹងស្មារតី​គោរព​ច្បាប់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន ណា​រិន្ទ បាន​បន្ថែមទៀតថា ទិសដៅ​ដែល​លោក​បាន​ដាក់ចេញ ដើម្បី​ឲ្យ​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ត្រូវ​បន្ដ​អនុវត្ត​នោះ គឺ​រៀបចំ​ឲ្យ​មាន​ក្រុម​ល្បាត​ចល័ត ក្នុងភូមិ​សាស្ដ្រ​ដែល​តែង​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ក្រុម​ល្បាត​ចល័ត​នេះ​នឹង​ពិនិត្យ​លើ​អ្នកបញ្ជា​មធ្យោបាយ​ណា​ដែលមាន​ការសង្ស័យ ពិសេស​ស្ថាន​ក្រោម​ស្ថានភាព​គ្រឿង​ស្រវឹង​។​
​ចំពោះ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​វិញ លោក​បានដាក់​បទបញ្ជា​ឲ្យ​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ ត្រូវ​បង្កើន​ការត្រួតពិនិត្យ​ជាតិ​ស្រវឹង​ឲ្យ​បាន​ច្រើនជាង​មុន ហើយ​ត្រូវ​ចល័ត​ផ្លាស់ប្ដូរ​ភូមិសាស្ដ្រ​ដោយ​មិន​ជូនដំណឹង​ជាមុន​។ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន ណា​រិន្ទ យល់ឃើញថា គ្រោះថ្នាក់​ចរាចរណ៍​ភាគច្រើន តែង​បង្កដោយ​អ្នកបើកបរ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង ឬ​អាល់កុល​លើស​កម្រិត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏​ណែនាំ​ផងដែរ​ដល់​សមត្ថកិច្ច​អ្នកអនុវត្ត​ច្បាប់​ទាំងអស់ ត្រូវតែ​ប្រើប្រាស់​នូវ​កាយវិការ​ទន់ភ្លន់ ប៉ុន្ដែ​ម៉ឺងម៉ាត់ និង​កាត់បន្ថយ​ឲ្យ​បានជា​អតិប្បរមា​នូវ​ការប៉ះពាល់​ពាក្យសម្ដី កាយវិការ​មិន​សមរ​ម្យ​ជាមួយ​ប្រជាពលរដ្ឋ​។ លោក​សង្កត់ធ្ងន់ថា ក្នុងករណី​រកឃើញ​មន្ដ្រី​រូបនេះ អនុវត្ត​ខុសពី​បទបញ្ជា នឹងត្រូវ​ប្រឈម​មុខជា​មួយ​ថ្នាក់ដឹកនាំ តាមរយៈ​ការអនុវត្ត​វិន័យ​កងកម្លាំង ព្រមាន​ដកហូត​មុខតំណែង ហើយ​បើ​ធ្ងន់ធ្ងរ​នឹងត្រូវ​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​តែម្ដង​៕a traffice kill1 
​