
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5932 នាក់
ម្សិលមិញ 9639 នាក់
សរុប 20696103 នាក់
ភ្នំពេញ៖ ទូកស្មាច់មួយដែលមានផ្ទុកមនុស្ស១៤នាក់បានលិចកណ្តាលទន្លេ ស្ថិតក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា កាលពី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ។
អ្នកឃើញហេតុការណ៍និយាយថាមានប្រជាពលរដ្ឋប្រុសស្រីក្មេងចាស់ចំនួន ១៤ នាក់បានឡើងជិះទូកស្មាច់មួយគ្រឿង ចេញដំណើរពីមូលដ្ឋានខេត្តកណ្ដាល តាមទន្លេ មកភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ខណៈមកដល់កណ្ដាលទន្លេស្រាប់តែលិចទូកតែម្ដង បណ្ដាលឲ្យ បាត់មនុស្សចំនួន០៨នាក់ក្នុងពេល០៦នាក់ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។
បន្ទាប់ពីទទួលដំណឹងកម្លាំងអាជ្ញាធររាជធានីភ្នំពេញ រួមជាមួយអាជ្ញាធរខណ្ឌជ្រោយចង្វារដឹកនាំដោយលោកសុខពេញវុធអភិបាលរង បានចេញអូប័រ ដើម្បីជួយអន្តរាគមន៍សង្គ្រោះ និងស្វែងរកមនុស្សដែលបានបាត់ខ្លួន។ រហូតមកដល់រសៀលថ្ងៃខែដដែល កម្លាំងអាជ្ញាធរបានជួយអន្តរាគមន៍ ស្វែងរកឃើញ សពចំនួន៣នាក់ និងនៅបាត់ខ្លួនចំនួន០៥នាក់បន្ថែមទៀត។អ្នកភូមិ បានលើកឡើងថា ទំហំទូកដែលបានលិច នោះគឺអាចផ្ទុកអ្នកជិះបានតែ៥នាក់ប៉ុណ្ណោះ ប៉ុន្តែពួកគាត់បានឡើងជិះទូករហូតដល់១៤នាក់ ធ្វើឲ្យលើសចំណុះ ទើបបណ្ដាលឲ្យលិច។