» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4949 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695120 នាក់

MC ម្នាក់ដុតខ្លួនសម្លាប់ឯង នៅស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ មើលវិឌីអូដែលត្រូវបានចែកចាយក្នុងបណ្តាញសង្គមរួចហើយចង់គាំងអារម្មណ៍ដោយមិនយលថាតើ ហេតុអីបានជាយុវជនម្នាក់ហ្នឹងគិតខ្លីយ៉ាងនេះ? ។  MC ម្នាក់ដោយសារមានជម្ងឺបាក់ទឹកចិត្តបានដុតខ្លួនសម្លាប់ឯង នៅស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ។a mc die3 

តាមសារសម្លែងដែលចែកចាយបានឲ្យដឹងថាយុវជនដែលជាពិធីករតាមវង់តន្រីនិងកន្លែងកំសាន្តនានាដែលមិនដឹងថាគាត់ឈ្មោះអ្វីបានបង្ហាញពីការបាក់ទឹកចិត្ត្ដោយសារភាពទល័លុយរបស់គាត់។គាត់មានសេចក្តីស្នេហារ៍តែគាត់គ្មានលុយ។គាត់លក់ដីបាន៣៥០០ដុល្លារអាមេរិកតែសង់គេអស់១៥០០ដុល្លារ។នៅសល់តែ២ពាន់ដុល្លារធ្វើអ្វីមិនបាន?។គាត់និយាយថាអស់សង្ឃឹម!???។គាត់បានធ្វើការជ្រើសរើសកាបញ្ជប់ជីវីតដើម្បីដោះស្រាយបញ្ហា។ការពិតករណីយ៍ចឹងនស្រុកខ្មែរយើងមិនមែនមានតែមួយករណីយ៍ហ្នឹងទេ។មានច្រើនករណីយ៍ដូចជាដុតខ្លួនកើលពីឆ្នាំ២០២០នៅខេត្តរតនៈគិរី។ការលោតទឹកនៅតាមស្ពាន។ល។រយៈពេល​ថ្មីៗ​នេះ មាន​យុវជន​ជាច្រើនរូប បានសម្លាប់​ខ្លួន​ដោយសារតែ​ខ្លួន​មាន​ជំងឺ​បាក់​ទឹក​ធ្ងន់ធ្ងរ​។

តើ​មូល​ហេតុអ្វី​បានជា​នាំ ឲ្យ​ពួកគេ​ឈានទៅដល់​ការសម្លាប់​ខ្លួន​បែបនេះ​? មាន​ហេតុផល​ជាច្រើន​ខុសៗ​គ្នា ដែល​បណ្តាល​ឲ្យ​ពួកគេ​ធ្វើអត្តឃាត​ខ្លួនឯង​ដោយសារ​មាន​ជំងឺ​បាក់​ទឹកចិត្ត ដោយ​ហេតុផល​ទាំងនោះ មកពី​ពួកគេ ខ្វះ​សុភមង្គល​ក្នុង​ក្រុមគ្រួសារ ដោយសារ​ឪពុកម្តាយ​ស្រឡាញ់​កូន​លម្អៀង​, ការបាត់បង់​ក្រុមគ្រួសារ​,​បែកបាក់​ពី​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​, ទំនាស់​ក្នុង​ក្រុមគ្រួសារ មិត្តភក្តិ និង​មាន​បញ្ហា​ជាច្រើន​ទៀតផង​ដែរ​ដែល​កើតឡើង​នៅ​ជុំវិញខ្លួន​។ 

សូមបញ្ជាក់ថាជំងឺបាក់ទឹកចិត្ត គឺជាជំងឺផ្លូវចិត្តម្យ៉ាងដែលធ្វើឱ្យប៉ះទង្គិចផ្លូវអារម្មណ៍យ៉ាងខ្លាំងរបស់អ្នកជំងឺ ដែលបណ្ដាលមកពីកត្តា ៤ យ៉ាងសំខាន់ៗគឺបញ្ហាផ្ទាល់ខ្លួន គ្រួសារ  ការងារ និងស្នេហាជាដើម។ ក្នុងករណីដែលអ្នកជំងឺរកដំណោះស្រាយមិនឃើញ នោះជំងឺបាក់ទឹកចិត្តនឹងវិវត្តកាន់តែធ្ងន់ធ្ងរ ហើយផលវិបាកធ្ងន់ធ្ងរចុងក្រោយបង្អស់នោះគឺ ការសម្លាប់ខ្លួន។ 

ចំពោះអ្នកធ្វើការ (បុគ្គលិក ឬកម្មករ) គេកត់សម្គាល់ឃើញថា ពួកគាត់កើតជំងឺបាក់ទឹកចិត្ត អាចបណ្ដាលមកពី ប្រាក់ខែ លទ្ធផលការងារ អស់សង្ឃឹមចំពោះក្ដីស្រមៃរបស់ខ្លួន និងតានតឹងក្នុងអារម្មណ៍ខ្លាំង (ស្រ្តេស)។ ខាងក្រោមនេះជារោគសញ្ញានៃជំងឺបាក់ទឹកចិត្តរបស់អ្នកធ្វើការ៖   

១. លទ្ធផលការងារធ្លាក់ចុះ ដោយសារតែប្រមូលអារម្មណ៍ធ្វើការមិនមូល ឬអារម្មណ៍គ្មាននៅកន្លែងការងារ។២. យកលទ្ធផលការងារមិនបានសម្រេចកន្លងមក មកស្ដីបន្ទោសឱ្យខ្លួនឯង ។៣. ចាប់ផ្ដើមប៉ះទង្គិចផ្លូវអារម្មណ៍ខ្លាំងខុសពីធម្មតា មិនថាការស្ដីបន្ទោសនោះស្រាល ឬធ្ងន់។៤. មានអារម្មណ៍ថាហត់នឹងការងារគ្រប់ពេលវេលា ហើយបើទោះបីជាខ្លួនឯងបានសម្រាកច្រើនដងប៉ុណ្ណា ក៏នៅតែមានអារម្មណ៍ថាហត់ដែរ។ ៥. ដោយសារតែការងារមិនបានសម្រេច ក៏យល់ថាខ្លួនឯងគ្មានបានការ ហើយជួនកាលយល់ថាខ្លួនឯងមិនស្មើមិត្តរួមការងារដ៏ទៃទៀត។ ៦. គេមិនលក់ មិនស្កប់ស្កល់ ព្រោះតែអារម្មណ៍នៅមិនសុខរវើយរើវាយនឹងការងារ តែមិនដឹងថា ត្រូវធ្វើអ្វី ទុកអ្វី ឬចាប់ផ្ដើមពីណា ទៅណា ៧. យល់ថាក្ដីស្រមៃរបស់ខ្លួនមិនអាចសម្រេចបាន ចង់បោះបង់ ទាំងខកចិត្ត។៨. មានអារម្មណ៍ថា ចង់សម្រាក ចង់ឈប់ធ្វើការមួយរយៈ ។៩. គិតអវិជ្ជមានចំពោះខ្លួនឯងច្រើនពេក រហូតធ្វើឱ្យខ្លួនឯងរងសំពាធកាន់តែខ្លាំង ហើយចាប់ផ្ដើមមានអារម្មណ៍ថា ហត់នឿយនឹងការតស៊ូក្នុងជីវិត។

 

​មនុស្ស​ដែលមាន​ជំងឺ​បាក់​ទឹកចិត្ត តែងតែ​បង្ហាញ​សញ្ញា​ដូចជា បាត់បង់​ភាព​រីករាយ ដែល​ខ្លួន​ធ្លាប់មាន​, មាន​អារម្មណ៍​តូចចិត្ត និង​សោកសៅ​ជាខ្លាំង​,​គិត​ច្រើន គេង​មិន​លក់​,​អស់កម្លាំង​, គ្មាន​អារម្មណ៍​នៅក្នុង​ខ្លួន​,​គ្មាន​អារម្មណ៍​ចង់​ធ្វើ​អ្វី​ទាំងអស់​, មាន​អា​ម្មរណ៍​មួម៉ៅ​ក្តៅក្រហាយ ខឹងច្រឡោត​, ចិត្ត​មិន​ស្ងប់​, តែងតែ​យំ​មិនដឹង​មូលហេតុ​, ចូលចិត្ត​ស្ងៀមស្ងាត់​, ប្រើប្រាស់​ថ្នាំ ឬ​គ្រឿង​ស្រវឹង និង​គិតតែ​ចង់​ធ្វើអត្តឃាត​ខ្លួនឯង​៕ a mc die a mc die1 a mc die2 a mc fire