» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9362 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699533 នាក់

ប្តឹង​ក៏​ខាង​ស្រី​សុំ​ដោះលែង​ក៏​ខាង​ស្រី​រឿង​សង្សា​ជាតិ​អ៊ីស្រាអែល​បង្ហោះ​រូប​ធើ​គ្នា​តាម​ហ្វេ​ស​ប៊ុ​ក​?!

 

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី ២៦ ខែតុលា ឆ្នាំ​២០១៨​កន្លងទៅ បុរស​ជន​ដែលជា​ជាតិ​អ៊ី​ស្រា​អ៊ែ​ល​ម្នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ករណី​ប្រើ​ហិង្សា និង​បង្ហោះ​រូប​អាសអាភាស​របស់​នារីរ​ង​គ្រោះ​កាល​នៅ​ជា​សង្សារ និង​បញ្ជូនទៅ​តុលាការ កាលពី​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៨ តែ​ជនសង្ស័យ​ត្រូវបាន​លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានធ្វើការ​ដោះលែង​វិញ​ហើយ នៅ​ល្ងាច​ថ្ងៃ​ដដែល ។​a israel2 

បន្ទាប់ពី​មានការ​ភ្ញាក់ផ្អើល​រឿង​តុលា​បាន​ដោះលែង​មក អតីត​សង្សារ​បុរស​ជនជាតិ​អ៊ីស្រាអែល ដែលមាន​ឈ្មោះថា ញឹម សុខ​ឡេង​កាលពី​រសៀល​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៨ តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក Nhoem Sokleng (​ញឹម សុខ​ឡេង​) ក៏បាន​ធ្វើការ​ឡាយ​វីដេអូ​មួយ​ធ្វើការ​បកស្រាយ​ជុំវិញ​រឿងនេះ​ថា​អតីត​ប្រុស​ស្នេហ៍​នាង​បាន​សុំទោស​ជាស​ធារ​ណៈហើយ​។ ជាមួយគ្នា​នោះ ហ្វេ​ស​ប៊ុ​ក​ប្រុស​ស្នេហ៍​ឈ្មោះ Tom Steinmets បានធ្វើការ​សុំទោស​នាង ជា សាធារណៈ​រួចរាល​ផងដែរ​។​a israel7 

​គួរបញ្ជាក់​ផងដែរ​ថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ Tom Steinmets ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​អ៊ី​ស្រា​អ៊ែ​ល មុខរបរ​ជា​ពាណិជ្ជករ​ចេញ​-​ចូល​រកស៊ី​នៅ​ស្រុក​ខ្មែរ ។ ចំណែក​ជនរងគ្រោះ​ក្នុង​សំណុំ​រឿងនេះ ឈ្មោះ ញឹម សុខ​ឡេង ភេទ​ស្រី អាយុ​២២​ឆ្នាំ ជា​ជនជាតិខ្មែរ ។ តាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ ដែល​បានដាក់​ពាក្យ​ប្តឹង​ចូល​សមត្ថកិច្ច​បញ្ជាក់ថា ក្នុងអំឡុង​ឆ្នាំ​២០១៦ នាង​បាន​ស្គាល់ឈ្មោះ Tom Steinmets តាមរយៈ​ការលេង​ហ្វេ​ស​ប៊ុ​ក ។

លុះដល់​ថ្ងៃទី​១៧ វិច្ឆិកា ២០១៧ អ្នក​ទាំង​ពីរបាន​ជួបគ្នា និង​ស្មោះស្ម័គ្រ​ស្រឡាញ់គ្នា​ព្រមព្រៀង រស់នៅ​ជាមួយគ្នា​ជា​ប្តី​-​ប្រពន្ធ តែ​មិនបាន​រៀបការ​នោះទេ ។​ក្រោយពី​បាន​បែក​គ្នា​បុរស​ជាស​ង្សា​បាន​បង្ហោះ​ហ្វេ​ស​ប៊ុ​កនូវ​វិ​ដែ​អូ​ស៊ិ​ច​ជាមួយគ្នា​តាម​ហ្វេ​ស​ប៊ុ​ក​ស្រី​ម្នាក់​និង​ឈ្មោះ Tom Steinmets បាន​សែរ​ចែកចាយ​ថែម​មិន​បញ្ជូន​រូប​ឲ្យ​មិត្ត​ភ​ក្រ័​តាម​ម៉េ​សិន​ជឺ​ទៀត​។​

​ពេល​បញ្ចូល​ជនសង្ស័យ​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់ នារី​រងគ្រោះ ក៏បាន​ធ្វើ​សន្និសីទកាសែត​មួយ នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ផងដែរ ដើម្បី​អំពាវនាវ​រក​យុត្តិធម៌ ដែល​ខ្លួន​បាន​រង​ការឈឺចាប់​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​ពី​សំណាក់​បុរស​អ៊ី​ស្រា​អ៊ែ​ល​ជា​សង្សារ ។ តែ​នារី​រងគ្រោះ​បានត្រឹមតែ​ប្តឹង​តែ​ប៉ុ​ណ្នោះ ចុងក្រោយ​ជនសង្ស័យ​ត្រូវបាន​ដោះលែង​ឲ្យ​មាន​សិ​ទិ្ធ​សេរីភាព​វិញ ។ កត្តា​នេះហើយ ធ្វើ​ឲ្យ​នារី​រងគ្រោះ​រស់នៅ​ដោយ​ភ័យខ្លាច ព្រោះ​អតីត​សង្សារ​អាច​នឹង​តាម​ធ្វើបាប​បន្តទៀត ក្រោយ​តុលាការ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​។​អា​ឡូ​វនា​ង​បា​នប​ស្រាយ​លាង​ខ្លួនឯង​វិញ​ហើយ​!​។​

​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​បុរស​ជនជាតិ​អ៊ី​ស្រា​អ៊ែ​ល បាន​សរសេរ​សារ​បង្ហោះ នៅ​ម៉ោង​១០ និង​១៧​នាទី​ព្រឹក​ថ្ងៃទី​៣០ ខែតុលា នេះ​ថា “good morning,Sometimes in life we pay an hefty price for being too good. Everything is ok now, im home, more details will follow soon. Thank you for your support”​។ ដែល​មានន័យថា “​អា​រុណ​សួស្តី ពេលខ្លះ​នៅក្នុង​ជីវិត​ពួកយើង​បានទទួល​នៅ តម្លៃ​មកវិញ​យ៉ាង​ល្អ​។ អ្វី​គ្រប់យ៉ាង​គឺ​ល្អ ហើយ​ខ្ញុំ​កំពុង​នៅផ្ទះ​។ ចង់ដឹង​ព័ត៌មាន​បន្ថែម​សូម​តាមដាន​នៅពេល​ឆាប់ៗ​នេះ​។ អរគុណ​ដែល​គ្រាំទ្រ​”៕a israel8 a israel3 a israel4 a israel6 

​