» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9101 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699272 នាក់

ស្ត្រី​ខ្មែរ​ម្នាក់​ត្រូវ​ទាហាន​ឈុត​ខ្មៅ​សៀម​៧​នាក់​ចាប់​រំលោភ​​.បូក​ពេល​ត្រឡប់​មក​ដល់​ជិត​ព្រំដែន!

 

ខេត្តបាត់ដំបង​៖ នារី​ពលករ​ខ្មែរ​ម្នាក់​ក្នុង​ចំណោម​ពលករ​ប្រុស ស្រី ជាង​១០​នាក់ ត្រូវ​បាន​ក្រុម​ទាហាន​ឈុត​ខ្មៅ​ដ៏​ឃោ​ឃៅ​របស់​សៀម យ៉ាងតិច​០៧​នាក់​ចាប់​នាង​រំលោភ​បូក ពេល​ពួក​នាង​ធ្វើ​ដំណើរ​វិល​ត្រឡប់​ពី​ប្រទេស​សៀម មក​កាន់​ប្រទេស​កំណើត​វិញ ហើយ​ថែម​ទាំង​វាយ​ធ្វើ​ទារុណកម្ម​ពលករ​ប្រុស​ៗ និង ប្លន់​យក​ទូរស័ព្ទ និង លុយកាក់​អស់​គ្មាន​សល់​។ នេះ​បើ​តាម​ប្រភព​ព័​ត៏​មាន​ពី​មន្ត្រី​ព្រំដែន​។a thai rap 

ទ​ង្វើ​ឃោ​ឃៅ​របស់​ពួក​ទាហាន​សៀម ប្រព្រឹត្ត​មក​លើ​ពលករ​ខ្មែរ​ខាងលើ​នេះ បាន​កើតឡើង នៅ​យប់​ថ្ងៃ​ទី ១៥ វិច្ឆិកា ខណៈ​ដែល​ក្រុម​ពលករ​ខ្មែរ ធ្វើ​ដំណើរ​វិល​ត្រឡប់​ពី​ស្រុក​សៀម មក​ជិត​ដល់​ព្រំដែន​ខ្មែរ​-​សៀម ឈម​នឹង​ស្រុក​កំ​រៀង ខេត្តបាត់ដំបង​។ ក្រុម​ពលករ​ខ្មែរ​មាន​ចំនួន​១៣​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​០៦​នាក់និង ក្មេង​តូច​ម្នាក់​ផង​។

ប្រភព​ដដែល​បាន​ប្រាប់​ថា ក្រុម​ពលករ​ខ្មែរ​ទាំងនេះ បាន​ឆ្លង​អូរ​ព្រំដែន ចូល​មក​កាន់​ប្រទេស​កំណើត​វិញ នៅ​ម៉ោង​ប្រហែល​១០​យប់​ថ្ងៃ​ទី ១៥ វិច្ឆិកា តាម​ច្រករបៀង​មួយ​កន្លែង ក្បែរ​ប៉ុ​ស្ដ៏​នគរបាល​ការពារ​ព្រំដែន «​ស្វាយចេក​» ស្ថិត​ក្នុងភូមិ​ស្វាយ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង​។ ក្រុម​ពលករ​ខ្មែរ​ទាំង​១៣​នាក់ បាន​ឆ្លង​អូរ​ព្រំដែន រួច​ផុត​ពី​ក្រ​ញ៉ាំ​ដៃ​ពួក​ទាហាន​សៀម ក្រោយ​ពេល​ពួក​ទាហាន​សៀម​វាយ​ធ្វើ​ទារុណកម្ម និង ចាប់រំលោភ​លើ​នារី​ខ្មែរ​ម្នាក់​យ៉ាង​ឃោ​ឃៅ​។

នារី​ខ្មែរ​ដែល​ត្រូវ​ក្រុម​ទាហាន​ឈុត​ខ្មៅ​សៀម​ចំនួន​០៧​នាក់​ព្រូត​គ្នា​ចាប់​នាង​រំលោភ​នោះ​ឈ្មោះ ​ធ.ស.ហ អាយុ​១៨​ឆ្នាំ​។ ក្រុម​ពលករ​ខ្មែរ​ទាំងនោះ មិន​បាន​ចាំ ឬ ស្គាល់​ចំណុច​ដែល​ក្រុម​ទាហាន​សៀម​ចាប់​វាយ​ធ្វើបាប​ទេ​។ ប៉ុន្តែ​ពួក​គេ​និយាយ​ថា ទ​ង្វើ​ដ៏​សាហាវព្រៃផ្សៃ​របស់​ពួក​ទាហាន​សៀម បាន​កើតឡើង​នៅ​ក្នុង​ទឹកដី​សៀម ពេល​ពួក​គេ​ធ្វើ​ដំណើរ​តាម​រថយន្ត មក​ជិត​ដល់​ព្រំដែន​ខ្មែរ សៀម​។

តាម​ការ​ស្រង់​សម្ដី ពី​ក្រុម​ពលករ​ខ្មែរ បាន​រៀបរាប់​ពី​ទ​ង្វើ​ព្រៃផ្សៃ​របស់​ពួក​ទាហាន​សៀម​ថា ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ ពួក​ទាហាន​ឈុត​ខ្មៅ បាន​កាក់​រថយន្ត​ដែល​ពួក​គេ​ជិះ ហើយ​ឲ្យ​ចុះ​នាំ​ពួក​គេ​ទៅ​សាកសួរ​។ ជាមួយនឹង​ការ​សួរនាំ ពួក​ទាហាន​សៀម​បាន វាយ​ធ្វើបាប​លើ​ពលករ​ខ្មែរ​ទាំងអស់ ជា​ពិសេស​ពលករ​ប្រុស​ៗ ត្រូវ​ពួក​វា​វាយ​ធ្វើ​ទារុណ​កម្ម​យ៉ាង​សាហាវ​ឃោ​ឃៅ​។ ពួក​វា​វាយ​ផង ទាត់​ផង ធាក់​ផង ហើយ​ថែម​ទាំង​អុក​នឹង​ស្វ័​យ​កាំភ្លើង​ទៀត​។

ប្រភព​ដដែល បាន​ស្រង់​សម្ដី​ពី​ពលករ​ទៀត​ថា ស្រប​ពេល​ដែល​ពួក​ទាហាន​សៀម​កំពុង​វាយ​ធ្វើ​ទារុណកម្ម​លើ​ពួក​គេ ស្រាប់តែ​ពួក​វា​បាន​អូស​នារី​វ័យក្មេង​ម្នាក់ (​ជន​រង​គ្រោះ​ខាងលើ​) យក​ទៅ​ចាប់រំលោភ​យ៉ាង​ឃោ​ឃៅ​បំផុត ដែល​មាន​គ្នា​យ៉ាងតិច​ចំនួន​០៧​នាក់ បាន​ចាប់រំលោភ​លើ​នាង​។ ក្រុម​ពលករ​បាន​បញ្ជាក់​ថា ក្រោយ​ពី​វាយ​ធ្វើបាប​ពលករ​ខ្មែរ​អស់ចិត្ត ពួក​ទាហាន​សៀម បាន​ប្លន់​យក​លុយ​ពី​ក្រុម​ពលករ​អស់​ប្រមាណ​៦,៥០០​បាត និង ទូរស័ព្ទ​ចំនួន​០៤​គ្រឿង ទើប​ពួក​គេ​ដោះ​លែង​ឲ្យ​បន្តដំណើរ​ឆ្លង​អូរ​ព្រំដែន​ទាំង​កណ្ដាល​យប់ ត្រឡប់​ចូល​ដី​ខ្មែរ​វិញ​។

ក្រុម​ពលករ​ខ្មែរ​ទាំង​១៣​នាក់​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​នគរបាល​ការពារ​ព្រំដែន ប្រចាំ​ប៉ុ​ស្ដ៏​«​ស្វាយចេក​» សហការ​ជាមួយ​កម្លាំងយោធា​ការពារ​ព្រំដែន នៅ​តំបន់​នោះ ទ​ទូល​និង​នាំ​យក​ទៅ​ប្រគល់​ជូន​ក្រុមការងារ​«​មណ្ឌល​ទ​ទូល​ពលករ​» ប្រចាំ​ស្រុក​កំ​រៀង ក្រោយ​បញ្ជ​ប់​ការ​សួរនាំ​បឋម នៅ​ប៉ុ​ស្ដ៏​ព្រំដែន​។

មន្ត្រី​ដែល​ទ​ទូល​បន្ទុក​ការងារ​នេះ បាន​ប្រាប់​ដែរ​ថា ក្រោយ​បាន​សួរនាំ​ក្រុម​ពលករ​ទាំងនោះ ក្រុមការងារ បាន​បញ្ជូន​ក្រុម​ពលករ ជាមួយនឹង​នារី​រង​គ្រោះ​ផង ទៅ​កាន់​មណ្ឌល​សុខភាព​ហើយ ដើម្បី​ពិនិត្យ​សុសុខភា។ប្រភព៖ កោះសន្តិភាពa thai rap1