» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6465 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696636 នាក់

កម្លាំង​សមត្ថកិច្ច​ជិត ៥០០០​នាក់ នឹងត្រូវ​ដាក់ពង្រាយ​ក្នុង​ពិធីបុណ្យ​អុំទូកដែលរដ្ឋចំណាយថវិការច្រើន

​ភ្នំពេញ​៖ កម្លាំង​សមត្ថកិច្ច​នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ នឹង​រឹតបណ្ដឹង​ការចេញចូល​យាន្ត​យន្ត និង​បង្កើន​គោលដៅ​បញ្ចៀស​ចរាចរណ៍​ច្រើនជាង​មុន ដោយ​ប្រើប្រាស់​កងកម្លាំង​ជិត ៥​ពាន់​នាក់ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ អាច​ដើរ​ដោយ​ថ្មើរជើង លេង​កម្សាន្ត​ដោយ​ភាពសប្បាយ​រីករាយ និង​មាន​សុវត្ថិភាព ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០២៤​។a police pp 

លោក​វរសេនីយ៍ឯក សំ វិ​ច្ឆ​កា អ្នកនាំពាក្យ​ស្នងការ​រដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១១ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០២៤​បាន​ឲ្យ​ដឹងថា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន ណា​រិន្ទ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​លើកឡើងថា ដើម្បី​ឲ្យ​កិច្ចការងារ ការពារ​សន្តិសុខ និង​រក្សាបាន របៀបរៀបរយ នៅក្នុង​រាជពិធី​បុណ្យអុំទូក​ថ្នាក់ជាតិ​នាពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ សម្រេចបាន​ទៅតាម​ផែនការ​គ្រោងទុក​នោះ កម្លាំង​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ត្រៀម​កងកម្លាំង​ប្រមាណ​ជិត ៥​ពាន់​នាក់ ដើម្បី​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​ថ្នាក់ដឹកនាំ និង​ប្រជាពលរដ្ឋ ដែល​ចូលរួម​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក ដោយ​ក្នុងនោះ​មានការ​បែងចែក​កងក​ម្លាំ​ង​ការពារ​ជា ៣​តំបន់ រួមមាន តំបន់​A ជាទី​តាំង​ប្រារព្ធ​ពិធី​, តំបន់​B ច្រកចេញចូល​ពិធី និង​តំបន់​C គឺជា​គោលដៅ​ច្រកចេញចូល​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន ណា​រិន្ទ បាន​គួសបញ្ជាក់​ថា កិច្ចការពារ​សន្តិសុខ និង​រក្សា​សណ្ដាប់ធ្នាប់​នេះ ជា​កាតព្វកិច្ច​របស់​ស​ម​ត្ថ​កិច្ច ក៏ដូចជា​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ថ្នាក់​រាជធានី និង​ថ្នាក់ជាតិ ត្រូវ​សហការ ដើម្បី​ថែរក្សា​ឱ្យបាន​ល្អ​។ ជាពិសេស​កិច្ចការងារ​ធានា​សន្តិសុខ​សណ្ដាប់ធ្នាប់​ឆ្នាំនេះ នគរបាល​នឹង​បង្កើន​គោលដៅ​បញ្ចៀស​ចរាចរណ៍​ច្រើនជាង​មុន ដើម្បី​បញ្ចៀស​យានយន្ត​ផ្សេងៗ ចូលទៅក្នុង​រង្វង់​ទីតាំង​ប្រារព្ធ​ពិធី​។ ការធ្វើ​បែបនេះ​ដើម្បី​ទុក​លទ្ធភាព​ឱ្យ​ប្រជាពលរដ្ឋ​មកពី​គ្រប់​មជ្ឈដ្ឋាន អាច​ដើរ​ដោយ​ថ្មើរជើង លេង​កម្សាន្ត​ដោយ​ភាពសប្បាយ​រីករាយ​។គេមិនដឹងថាតើក្រសួងមហាផ្ទៃឧបត្ថម្ភកងកម្លាំងការពារសន្តិសុខបន្ថែម១ថ្ងៃប៉ុន្មានលើប្រាក់ខែនោះទេព្រោះលោកសមវិច្ឆិកាមិនបានប្រាប់?

​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំនេះ​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​១៤ ១៥ ១៦ ខែវិច្ឆិកា ឆ្នាំ​២០២៤​។ ព្រឹត្តិការណ៍​នេះ​នឹងមាន​ទូក ង ចូលរួម​ប្រ​កួន​ប្រជែង​ចំនួន ៣៤៦​ទូក លើសពី​ឆ្នាំ​កន្លងទៅ ៩​ទូក និង​មាន​កីឡាករ​ចំណុះ​ទូក​ជាង ២​ម៉ឺន​នាក់ និង​ប្រទីប​ចំនួន ៣៥​ប្រទីប ខណៈ​ឆ្នាំ​២០២៣ មាន​ចំនួន​ត្រឹមតែ ២៩​ប្រទីប ប៉ុណ្ណោះ​៕a police pp1 a police pp2 

 

​