» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8666 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698837 នាក់

ម្ចាស់​រថយន្ដ​នៅ​ខេត្តបន្ទាយមានជ័យ​ប្រយ័ត្ន​!​ក្រុម​ចោរលួច​ឡាន​ធ្វើ​សកម្មភាព​ប៉ូលិសចាប់មិនទាន់បានមួយទេ!


​បន្ទាយមានជ័យ​៖ មុខសញ្ញា​ចាស់​១​ក្រុម បាន​ប្រើ​រថយន្ត​ជា​មធ្យោបាយ​ដឹក​បក្ខ​ពួកវា ទៅ​ទម្លាក់​ចុះ​តាម​គោលដៅ​នៅតាម​បណ្តោយ​ផ្លូវជាតិ​ផ្លូវ​ក្នុង​ខេត្ត ហើយ​ធ្វើ​សកម្មភាព​លួច រថយន្ត​អី​ក៏ដោយ ចាប់​ពាក់កណ្តាល​អា​ធ្រា​ត្រ​ដល់​ទៀបភ្លឺ​។​a car thief 

សម​ត្ត​កិច្ច​បាន​ឲ្យ​ដឹងថា មុខសញ្ញា​ចោរលួច​ឡាន​មួយក្រុម​នេះ លួច​រថយន្ត​បាន​ចំនួន​៣​គ្រឿង នៅ​ខេត្តបន្ទាយមានជ័យ និង​លួច​នៅ​ខេត្ត​ដ៏ទៃទៀត បាន​មួយចំនួន​ដែរ តែ​បង្ក្រាប​មិនទាន់បាន​ដូចគ្នា​!​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៨ បានដាក់​បញ្ជារ ឱ្យកម្លាំង​នគរបាល តាមដាន​ស្រាវជ្រាវ ទប់ស្កាត់ បង្ក្រាប​មុខសញ្ញា​នេះ​។ បើ​យោងតាម​ការពិនិត្យ​កាមេរ៉ា​សុវត្ថិភាព ក្រុមចោរ​ទាំងនោះ​មាន​គ្នាច្រើន​នាក់ ហើយ​បាន​ជិះ​រថយន្ត​ម៉ាក់​តូយ៉ូតា ឡិច​ស៊ី​ស ជា​មធ្យោបាយ ក្នុងការ​លួច​រថយន្ត​។​

​បើតាម​សម​ត្ត​កិច្ច ករណីនេះ​ចោរលួច​ឡាន​បាន​៣​គ្រឿង​រួមមាន ៖*​ទី​១៖ កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨ ចន្លោះ​ម៉ោង​១​រំលងអធ្រាត្រ​ដល់​ម៉ោង​៨​និង​៣០​នាទី​ព្រឹក នៅ​ចំណុច​មុខ​វិមាន​រៀម ក្នុងភូមិ​/​សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ លួច​រថយន្ត​១​គ្រឿង ម៉ាក​តូយ៉ូតា​កាមរី​បា​ឡែ​ន ពណ៌​ទឹកមាស​សេរី​២០០២ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ​2A-5396 ជា​របស់​ជនរងគ្រោះ​ឈ្មោះ ថាប់ ផា​វិ​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ស្លក្រាម ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក មក​ស្នាក់នៅ​បណ្តោះអាសន្ន ភូមិ សង្កាត់​កើតហេតុ​។​

*​ទី​២៖ កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​១១​និង​៣៦​នាទី​យប់​នាទី លួច​រថយន្ត​១​គ្រឿង ម៉ាក​កា​មា​រី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2S-5154 លេខ​តួ​4T1BE32K22U050366 នៅ​ចំណុច​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមាន​ម្ចាស់​ឈ្មោះ មឿង ស៊ី​ម៉ុ​ល ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។​

*​ទី​៣៖ កាលពី​យប់​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ ចោរ​បាន​កាត់​របង​ផ្ទះ​ចូលមក​លួច​ឡាន​តូយ៉ូតា​កាមរី​បា​ឡែ​ន​ស៊េរី​ឆ្នាំ​២០០៣ ពាក់​ស្លាក លេខ​២X ៣៩៤៨ ពណ៍​ទឹកមាស របស់​ឈ្មោះ ម៉ក់ ការេ​ន ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ នៅ​ភូមិ​ជំទាវ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ដែល​យកមក​លាង នៅ​កន្លែង​របស់​ឈ្មោះ អឹង​សំអាត ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​ខាងលើ​។​a car thief1 a car thief2 police atkhem 

​