» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3996 នាក់

ម្សិលមិញ 7206 នាក់

សរុប 20668636 នាក់

ឡាន​ដឹក​កុង​ទី​ន័​រ ចុះ​ស្ពាន​ព្រែក​សំរោង​បុក​សាលា​កុមារ​អូ​ទី​ហ្សឹ​ម​ក្រុង​តាខ្មៅ​ខ្ទេច​មួយ​ខ្នង​,

 

កណ្ដាល​៖ រថយន្ត​សណ្ដោង​ទូ​កុង​ទី​ន័​រ​ធុន​ធំ​មួយគ្រឿង បើក​ចុះ​ពី​ស្ពាន​មិត្ត​កម្ពុជា​-​ចិន (​ស្ពាន​ព្រែក​សំរោង​) ជ្រុល​ទៅ​ឲ្យ​បុក សាលា​ខ្សោយ​សតិបញ្ញា​ក្រុង​តាខ្មៅ​ខ្ទេច​មួយ​បន្ទប់ និង​បុក​រថយន្ត​តូច​មួយគ្រឿង និង​ម៉ូតូ​មួយគ្រឿង បណ្ដាល​របួស​អ្នកជិះ​ម៉ូតូ​ម្នាក់​កាលពី​យប់​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២៣ ត្រង់ចំណុច​រង្វង់​មូល​ព្រែក​សំរោង​ត្រើយ​ខាងលិច លើផ្លូវ​លេខ​១១៥ ស្ថិតនៅ​ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្ដាល​។​a car school2 

​នគរបាល​ក្រុង​តាខ្មៅ បាន​វាយតម្លៃថា ករណីនេះ​បណ្ដាលមកពី​អ្នកបើកបរ​រថយន្ត​កុង​ទី​ន័​រ ម៉ាក HYUNDAI ពណ៌​ស ពាក់​ផា្ល​ក​លេខ​ព្រះសីហនុ​3A-7662 និង​កន្ទុយ​សណ្ដោង​រ៉ឺម៉ក ពណ៌​លឿង ពាក់​ផ្លាកលេខ​ភ្នំពេញ​4A-6165 បើកបរ​ចុះ​ពីលើ​ស្ពាន​មាន​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន​។​ការខូចខាត​រួមមាន​ខូចខាត​ម៉ូតូ​១​គ្រឿង​, រថយន្ត​ចំនួន ២​គ្រឿង​, របង​សាលា​ប្រវែង​ប្រហែល​២០​ម៉ែត្រ​, បាក់​សាលា ១​ខ្នង ទំហំ ៨​ម៉ែត្រ គុណ​៩​ម៉ែត្រ​, បាក់​បង្គោល​ភ្លើង​ថ្ម​១​ដើម​, បាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​១​ដើម និង​រនាំង​ការពារ​របង​៤​ផ្ទាំង​។​

គេ​មិ​ដឹងថា​តើ​ក្រុម​ឡាន​ដឹក​នេះ​មានសំណាង​បែបណា​ចំពោះ​ទង្វើ​របស់ខ្លួន​នោះទេ​តែ​លោក ចាន់ សារិន ប្រធាន​អង្គការ​ជំនួយ នៃ​ក្ដីសង្ឃឹម​សំរាប់​សហគម និង​ជានា​យក​វិទ្យាល័យ​អប់រំ​ពិសេស​ក្រុង​តាខ្មៅ បាន​សំណូមពរ​ដល់​អ្នកបើក​បរ​ទាំងអស់ សូមមេត្តា​ប្រុងប្រយ័ត្ន គិតគូរ​ពី​សុវត្ថិភាព​អ្នកដទៃ បើ​បើក​បរកុំ​ពិសារ​គ្រឿង​ស្រវឹង​។​
​លោក​បាន​ស្នើសុំ​កិច្ច​អន្ដរាគមន៍​ពី​ថ្នាក់ដឹកនាំ ពិសេស​ស្នើរ​សុំ​ដល់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មេត្តាជួយ​កសាង​អគារ​មួយ​ខ្នង​ផ្សេងទៀត ដែល​ស្ថិតក្នុង​គម្រោង​មាន​ស្រេច ព្រោះ​អគារ​ដែល​បុក​នេះ ដ្បិត​ខូចខាត​មួយ​បន្ទប់​មែនពិត ប៉ុន្តែ​យោងតាម​ការវាយតម្លៃរ​បស់​នាយកដ្ឋាន​សំណង់ បាន​ហាម​មិន​ឲ្យ​ប្រើប្រាស់​អគារ​នេះ​ទៀត​ទេ ត្រូវ​វាយចោល​ទាំងអស់ ព្រោះ​វា​បាន​ប៉ះពាល់​ធ្ងន់ធ្ងរ បារម្ភ​ពី​សុវត្ថិភាព​កុមារ​អូ​ទី​ហ្សឹ​ម​៕a car scholl a car school1 

​