» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11166 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701337 នាក់

វឌ្ឍនភាព​ការងារ​អនុ​គម្រោង​ស្រ​ច​ស្រព​ទឹក​កណ្តាលស្ទឹង​-​បាទី ដែល​ស​ម្រ​ច​បាន​ប្រមាណ ៥០​ភាគរយ​ហើយ​!


​តាកែវ​៖​នៅ​រសៀល​ថ្ងៃ ទី​២១ ខែឧសភា ឆ្នាំ​២០២៥​លោក ពេជ្រ វាសនា អនុរដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​នាយក​គម្រោង​កែលម្អ និង​ស្តារឡើងវិញ ប្រព័ន្ធ​ស្រោចស្រព​និង​ប្រព័ន្ធ​ដោះ​ទឹក​ភាគ​និរតី​រាជធានី​ភ្នំពេញ បាន ចុះ​ពិនិត្យ​ជាក់ស្តែង​វឌ្ឍនភាព​ការដ្ឋាន​អនុ​គម្រោង​កណ្តាលស្ទឹង​-​បាទី ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល និង​ខេត្តតាកែវ និង​ភាគី​ម្ចាសជំនួយ លោក Kento Hijikawa លេខា​ទូត​ទី​២ នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោកស្រី Miura Yoshiko អនុប្រធាន​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ឯកឧត្តម​ជា​ថ្នាក់ដឹកនាំ មន្ត្រី​បច្ចេកទេស​ក្រសួង លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកណ្តាល និង​ខេត្តតាកែវ​។​a baty 

​ជា​លទ្ធផល​លោក​អនុរដ្ឋលេខាធិការ​បាន​បញ្ជាក់​ឱ្យដឹងថា អនុ​គម្រោង​កណ្តាលស្ទឹង​-​បាទី ស្ថិត​ក្នុងស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល និង​ស្រុក​បាទី ខេត្តតាកែវ មាន​ការងារ​សំខាន់ៗ​ដូចជា​៖ សាងសង់​ទំនប់​សណ្ត​ស្ទឹងតូច ១​ខ្សែ​ប្រវែង ៩,៤០ គីឡូម៉ែត្រ សាងសង់​ប្រឡាយ​មេ​បេតុង ១​ខ្សែ​ប្រវែង ៤​គីឡូម៉ែត្រ សំណង់​បង្វែរ​ទឹក ២​កន្លែង សំណង់​ស្ពាន ៥​កន្លែង សំណង់​ដោះ​ទឹក ១១​កន្លែង សំណង់​យក​ទឹក ៣​កន្លែង សំណង់​ទំនប់​បង្ហៀរទឹក​កំពង់​ដង្កោ ១​កន្លែង និង​សំណង់​ពាក់ព័ន្ធ​សរុប ៣៣ កន្លែង​។​

​លោកនាយក​គម្រោង​បាន បាន​ស្នើឱ្យ​ក្រុមហ៊ុន​សាង សង់​បន្ត​យកចិត្តទុកដាក់​លើ​គុណភាព​ទៅតាម​បទដ្ឋាន​បច្ចេកទេស និង​ជំរុញ​ការអនុវត្ត​ការងារ​ឱ្យសម្រេចបាន​តាម​ផែនការ​គ្រោងទុក ព្រមទាំង​សំណូមពរ​ដល់​អ្នកពាក់ព័ន្ធ​បន្ត​ចូលរួម​សហការ​ឱ្យបាន​ជិតស្និទ្ធ ដើម្បីឱ្យ​ដំណើរការ​សាងសង់​សម្រេចបាន​ជោគជ័យ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

​សូមបញ្ជាក់ថា គម្រោង​ស្តារ និង​កែលម្អ​ឡើង វិញ​ប្រព័ន្ធ​ស្រោចស្រព និង​ប្រព័ន្ធ​ដោះ​ទឹក​ភាគ​និរតី​រាជធានី​ភ្នំពេញ ក្រោម​ហិរញ្ញប្បទាន​របស់​ប្រទេស​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​(JICA) ចែកជា​ពីរ​អនុ​គម្រោង ទី​១)​អនុ​គម្រោង​រលាំង​ជ្រៃ និង​ទី​២)​អនុ​គម្រោង​កណ្តាលស្ទឹង​បាទី ត្រូវ​ប្រើ​រយៈពេល​សាងសង់​ចំនួន ៣៦​ខែ ហើយ​គ្រោង​នឹង​បញ្ចប់​ការងារ​ក្នុង​ខែមិថុនា ឆ្នាំ​២០២៦ ខាងមុខនេះ​៕a baty1 a baty2 a baty3 

​