» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6094 នាក់

ម្សិលមិញ 7923 នាក់

សរុប 20619334 នាក់

នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​បង្ក្រាប​ទីតាំង​កាត់ត​រថយន្ត​ចំនួន​៥​គ្រឿង​តែ​ម្ចាស់កា​រ៉ា​ស់​រត់​បាត់​!


​បន្ទាយមានជ័យ​៖​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ចុះបង្ក្រាប​ទីតាំង​កាត់ត​រថយន្ត​មួយកន្លែង​មាន​ចំនួន​៥​គ្រឿង​តែ​ម្ចាស់កា​រ៉ា​ស់​រថយន្ត​បាន​រត់​គេចខ្លួនបាត់​កាលពី​វេលា​ម៉ោង​៤,២០​នាទី​ថ្ងៃទី​២៥​ខែធ្នូ​ឆ្នាំ​២០១៨​នៅ​ចំណុច​ផ្លូវ​លេខ​៨​ស្ថិត​ភូមិ​.​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​។​a car cut5 

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ចាប សុ​ផា​ឫទ្ធិ ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់ថា​៖​ក្រោយពេល​កម្លាំង​នគរបាល​ជំនាញ​បានធ្វើការ​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា​ហើយ​កម្លាំង​បង្ក្រាប​ដោយមាន​លោក សុខ កែវ​បណ្ឌិត ព្រៈ​រាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​បានធ្វើការ​សម្របសម្រួល​ក៏បាន​ចុះបង្ក្រាប​ទីតាំង​កាត់ត​រឺ​កែឆ្នៃ​រថយន្ត​១​កន្លែង​ដែលមាន​រថយន្ត​ធុន​ចង្កូត​ឆ្វេង​ស្ថិតនៅ​ទីតាំង​ខាងលើ​ដែល​កំពុង​កាត់ត​និង​កែឆ្នៃ​ចំនួន​៥​គ្រឿង​។​

​ម្ចាស់កា​រ៉ា​ស​កាត់ត​រថយន្ត​ខុសច្បាប់​មានឈ្មោះ សំ ប៊ុនធឿន ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​រស់នៅ​ភូមិ​.​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​បានគេច​ខ្លួន​។​នៅ​ទីនោះ​មាន​មាន​រថយន្ត​ចំនួន​៦​គ្រឿង​ជា​រថយន្ត​ចង្កូត​ឆ្វេង​មាន​១.​រថយន្ត​តូ​យូ​តា​លុច​ស៊ី​RX300​មួយគ្រឿង​កំពុង​កាត់ត​។ ២.​រថយន្ត​តូ​យូ​តា​កាំ​ម៉ា​រី​ហាយ​ប្រី​ត​ផលិត​ឆ្នាំ​២០០៧​ដែល​ដាច់ពីគ្នា​កំពុងត​ភ្ជាប់​១​គ្រឿង​។ ៣.​ក្បាល​រថយន្ត​ម៉ាក​តូ​យូ​តា​ព្រូស​ពណ៌​ខ្មៅ​គ្មាន​តួរ​ចំនួន​១​គ្រឿង​។ ៤.​រថយន្ត​ម៉ាក់​តូ​យូ​តា​ហាយ​ឡិន​ឌ័​រ​ពណ៌​ស​កាត់ត​រួច​១​គ្រឿង​។ ៥.​រថយន្ត​តូ​យូ​តា​លុច​ស៊ី​RX300​ពណ៌​បៃតង​ដែល​កាត់ត​ភ្ជាប់​១​គ្រឿង ។​៦.​សម្ភារៈ​កាត់ត​រថយន្ត​និង​គ្រឿងបន្លាស់​រថយន្ត​មួយចំនួន​។​

លោក សុខ កែវ​បណ្ឌិត ព្រៈ​រាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់ថា​៖​ក្រោយពេល​ដឹកនាំ​កម្លាំង​ជំនាញ​ចុះបង្ក្រាប​ទីតាំង​កាត់​និង​កែឆ្នៃ​រថយន្ត​ដែល​ម្ចាស់​រត់គេចខ្លួន​និង​វត្ថុតាង​មាន​រថយន្ត​កំពុង​កាត់ត​និង​កែឆ្នៃ​និង​កាត់ត​រួច​ចំនួន​៥​គ្រឿង​និង​សម្ភារៈ​កាត់ត​និង​កែឆ្នៃ​ត្រូវបានធ្វើ​កំណត់ហេតុ​ហើយ​បាន​បិតទ្វា​រកា​រ៉ា​ស​រថយន្ត​កាត់ត​និង​កែឆ្នៃ​រថយន្ត​ដើម្បី​បន្ត​តាម​ចាប់ខ្លួន​ម្ចាស់​ដែល​គេចខ្លួន​និង​ចាត់ការ​តាមច្បាប់​។​

ប្រភពព័ត៌មាន​ដែល​ទទួល​បានដឹងថា​៖​រថយន្ត​ដែល​យកមក​កាត់ត​និង​កៃ​ឆ្នៃ​គឺ​ម្ចាស់​រឺ​ថៅកែ​រថយន្ត​ទាំង​៥​គ្រឿង​នេះ​នៅ​ខេត្ត​សៀ​បរាប​ដោយ​ទិញ​រថយន្ត​គ្មាន​ពន្ធ​កាត់ត​ហើយ​យក​អោយឈ្មោះ សំ ប៊ុនធឿន កាត់ត​និង​កែឆ្នៃ​ក្នុង​១​គ្រឿង​តំលៃ​២០០​ទៅ​៣០០​ដុល្លារ​អាមេរិក​ហើយ​ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​ចុះបង្ក្រាប​និង​បិត​ទីតាំង​តា​ម្រ៉​ង​ទៅ​៕a car cut a car cut1 a car cut3 
​