» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5587 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695758 នាក់

មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​សម្រាលកូន​ឲ្យ​ស្រី​ម្នាក់​រហូត​ស្លាប់​ទាំង​កូន​!

 

​ខេត្ត​ព្រះសីហនុ​៖ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​កាលពី​វេលា​ម៉ោង​២ និង​៤០​នាទី​រសៀល ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨ កន្លងមកនេះ ស្ត្រី​វ័យក្មេង​ម្នាក់ និង​ទារក​នៅក្នុង​ផ្ទៃ​បាន​ស្លាប់បាត់​បង់ជីវិត​ក្រោយពេល​ក្រុមគ្រូពេទ្យ​ផ្នែក​សម្រាលកូន​បានធ្វើ​ការវះកាត់​។ អ៊ុំ​ស្រី​ឈ្មោះ​ឯម សុខា​ត្រូវជា​ម្តាយ​សាកសព​ស្ត្រី​រងគ្រោះ បាន​ឲ្យ​ដឹង​កូនស្រី​គាត់​ឈ្មោះ ធា ណា​រី អាយុ​៣១​ឆ្នាំ មុខរបរ​ជាជាង​កាត់ដេ​រ​សម្លៀកបំពាក់ បាន​ស្លាប់​a die preg 

ដោយ​បន្សល់​កូនស្រី​មួយ​អាយុ​ទើបតែ​បាន​៣​ខួប​ប៉ុណ្ណោះ ។​ឯ​ប្តី​របស់​ស្ត្រី​រងគ្រោះ​ឈ្មោះ​ឈឿន សំណាង មុខរបរ​ជាជាង​ជួសជុល​រថយន្ត រស់នៅ​ជាមួយ​ឪពុក ម្តាយ​មាន​ទីលំនៅ​ភូមិ​០២ សង្កាត់​លេខ​០៣​ក្រុង​.​ខេត្ត​ព្រះសីហនុ ។​

​ស្ត្រី​ជា​ម្តាយ បាន​បញ្ជាក់ថា​កូនស្រី​គាត់​មានកូន​សម្រាលកូន​ទី​០២​ទៅហើយ​មិនគួរណា​មាន​ហេតុការណ៍​អកុសល​បែបនេះ​កើតឡើង​បាន ។​ប្រភព​ខាងលើ​បាន​បន្តទៀតថា​កន្លងមក​ដោយ​យល់ឃើញថា​មន្ទីរពេទ្យបង្អែក​ខាងលើ​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​ព្រះសីហនុ​ក៍​ដូចជា​ការគាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​មកពី​ក្រៅ​ខេត្ត​ស្រាប់តែ​ពេលវេលា​ខាងលើនេះ​ដោយសារតែ​ការធ្វេសប្រហែស​មិនមាន​ការប្រុងប្រយ័ត្នរ​បស់​ក្រុមគ្រូពេទ្យ​ក្នុង​វេន​ប្រចាំការ​ផ្នែក​សម្រាលកូន​នា​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨ បណ្តាល​ឲ្យ​កូនស្រី​របស់គាត់ និង​ទារ​កបាន​ស្លាប់បាត់​បង់ជីវិត​ក្រោយពេល សម្រាល​ដោយ​វះកាត់​យក​កូន​ចេញពី​ផ្ទៃ​បាន​ប្រមាណ​ជា​៣០​នាទី​ប៉ុណ្ណោះ ។​

​ពេលដែល​កូន​របស់គាត់​ឈឺពោះ​សម្រាលកូន​តាំងពី​ចាប់ផ្តើម​ជំ​ហ៊ាន​ដំបូង ក្រុមគ្រូពេទ្យ​ប្រចាំការ​បាន​ឲ្យ​កូន​គាត់​សម្រាល​តាម​លក្ខណ​:​ធម្មជាតិ​តែ ដោយ​ប្រើ​រយ​:​ពេល​យូរ​ស្ត្រី​រងគ្រោះ​ខំប្រឹង​ក្នុងពេល​សម្រាល​ទារក​មិនបាន​នៅ​មិន​ព្រម​ដោះស្រាយ​ទេ ទុក​រហូតដល់​យឺត​ពេល​ទើប គ្រូពេទ្យ​សម្រេច​ធ្វើការ​វះកាត់​យក​កូន​ចេញពី​ផ្ទៃ​ម្តាយ វះកាត់​រួច​មុខរបួស​ស្ត្រី​រងគ្រោះ​ហូរឈាម​មិន​ឈប់​ពេលនោះ​ក្រុមគ្រូពេទ្យ​ក៍​ចាប់ផ្តើម​ធ្វើការ​វះកាត់​ជា​លើក​ទី​០២​ទៀត ។

បន្ទាប់ពី​ការវះកាត់​ហើយ​រួចរាល់​បាន​រយ​:​ពេល​ប្រមាណ​៣០​នាទី​ប៉ុណ្ណោះ​ស្ត្រី​រងគ្រោះ និង​ទារិកា​បាន​ស្លាប់បាត់​បង់ជីវិត​នៅក្នុង​មន្ទីរពេទ្យ​ខាងលើនេះ​តែម្តង ។​
​បន្ទាប់ពី​កូនស្រី និង​ចៅ​របស់គាត់​បាន​ស្លាប់​ទៅហើយ គ្រូពេទ្យ​ប្រធាន​វេន​ប្រចាំការ​ក្នុង​ថ្ងៃកើតហេតុ បាន​ប្រើពាក្យ​គម្រាម​គាត់​បន្ថែមទៀត​ថាបើ​ហ៊ាន​តែ​ទៅ​ប្តឹងផ្តល់ មិនអាច​មានមុខ​ចូលមក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខាងលើ​បាន​ទៀត​ទេ​ថ្ងៃ ។ សំណុំរឿង​មួយ​នេះ​ត្រូវបាន​ក្រុមគ្រូពេទ្យ​ផ្នែក​សម្រាលកូន​វេន​ប្រចាំការ​ព្យាម​លាក់បាំង​ជាមួយ​ក្រុម​គណ​:​គ្រូពេទ្យ​នៃ​មន្ទី​សុខាភិបាល​ខេត្ត​ព្រះសីហនុ លុះដល់​បែកធ្លាយ​ទើប​រត់​ជាន់ជើងគ្នា ។​

​គ្រួសារ​សព​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា អាណាព្យាបាល​គ្រូពេទ្យ​ទទួលបន្ទុក​ក្នុង​ហេតុការណ៍​ខាងលើ​គ្រោង​ជូន​ជាថ​វិការ​ចំនួន​៥០០០​ដុល្លារ​អាមេរិក​ដើម្បី​បញ្ចប់រឿង​មិន​មានការ​ប្តឹងផ្តល់​បន្ត​ទៀត​តែ​មិនទាន់បាន​នោះទេ ។ ដោយឡែក​លោក​ប្រធាន​គណ​:​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​មានការ​បែកធ្លាយ​សំណុំរឿង​ខាងលើ គណ​:​ក្រុមគ្រូពេទ្យ​នៃ​មន្ទី​សុខាភិបាល និង​ចាត់ចែង​ឲ្យ​ផ្នែក​គាំពារ​សុខភាព​ម្តាយ និង​ទារក​ចុះ​បន្ត​ការស្រាវជ្រាវ​ដើម្បី​ចាត់ការ​បន្តទៅ​តាមច្បាប់ ។​

​ក្រុមគ្រួសារ សាច់ញាតិ​សព​ស្តរី​រងគ្រោះ​ខាងលើ​បាន​សំណូមពរ​ដល់​លោក យន្ត មីន​អភិបាលខេត្ត​ព្រះសីហនុ និង លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល មេត្តាជួយ​អន្តរាគមន៍​ដើម្បី​បានផ្តល់​ភាព​យុ​ត្តិ​ធ​ម៏​សម្រាប់​សព​ស្ត្រី​រងគ្រោះ និង​ក្រុមគ្រួសារ​សាច់ញាតិ បាន​ស្ងប់​អារម្មណ៍ ផង​។a die preg1 a die preg2 

​