» ដេញ​វៀតណាម​ឆបោក​ពី​ខ្មែរ​២៥៨​នាក់​ក្នុងពេល​កម្ពុជា​ផ្អើល​រឿង​ជនជាតិ​វៀតណាម​១០​ម៉ឺន​បាន​សញ្ជាតិ​ » យន្តហោះ​ចម្បាំង Su-35 អមដំណើរ​លោក​ប្រធានាធិបតី ពូ​ទីន ទៅកាន់ប្រទេសអារ៉ាបរួម » មន្ត្រីនគរបាល​ខណ្ឌ​កំបូល​ចំនួន​៤៩​នាក់ ផ្តិតមេដៃ​បណ្តេញ​មេ​! » លោក ហ្ងូ​វ ឆេង​លុយ លើក​ស្លាក​សញ្ញា​ប្រកាស​លក់​ដី​ឡូ​តិ៍ ១ កន្លែង​នៅ​សង្កាត់​ទឹកថ្លា ជា​លើក​ទី​២ » ថៃ​ដេញ​មន្ត្រី​ពន្ធដា​៤​នាក់​ពី​ការងារ​បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លួ​ថៃ​រកឃើញ​លុយ​មិន​ប្រក្រតី​ក្នុង​ធនាគា​ » កម្ពុជា ទទួលបាន​គម្រោង​វិនិយោគ​លើ​វិស័យ​សំណង់ ក្នុងតម្លៃ ៥,១​ពាន់​លាន​ដុល្លារ​គិត​ត្រឹម​១០​ខែ​ឆ្នាំ ២០២៣ » រថយន្ត​១​គ្រឿង​ចត​ក្បែរផ្លូវ ត្រូវ​រថភ្លើង​បើក​កៀរ រង​ខូចខាត​ហើយ​សង​រថភ្លើង​ទៀត​ » បុរស​ឡុង​ចន្ថា​បួស​ឡើងវិញ​ហើយ​មិនមែនក្នុងស្រុកទេនៅ​កម្ពុជា​ក្រោម​! » គោ​ស្គាល់​សម្លេង​ម៉ូតូ​ម្ចាស់​ចោរ​អស់​ល​ក្ខ័​ត្រូវ​ពលរដ្ឋ​និង​សមត្ថកិច្ច ព័ទ្ធ​ចាប់បាន​កាលពី​ថ្ងៃ​ទី​៤​ធ្នូ​! » ពេល​ការបោះឆ្នោត​ខិតជិត​មកដល់​មេដឹកនាំ​កោះ​តៃវ៉ាន់​ជំ​រុញឱ្យ​ពលរដ្ឋ​យក​ស្ថានការណ៍​នៅ​ហុងកុង​ជា​គំរូ​ » រកឃើញ​សាច់​បង្ក​កឥត​ច្បាប់​ជិត សែ​ម៉ឺន​គីឡូក្រាម នៅ នៅក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​ » ដី​រដ្ឋ​រាប់រយ​ហិកតា​នៅ​ស្រុក​កូន​មុំ ត្រូវគេ​លួច​កាប់​ទន្ទ្រាន​ដាំ​កូន​កៅស៊ូ​ធ្វើជា​កម្មសិទ្ធិ អាជ្ញាធរខេត្ត​មិនដឹង​? » មេដឹកនាំ​ចិន​មក ពង្រឹង​កិច្ច​សហប្រតិបត្តិ​និង​ការ​ការអនុវត្ត​ច្បាប់ ប្រឆាំង​ល្បែងស៊ីសង​តាម​អន​ឡាញ និង​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ស្រុក​ខ្មែរ​ » ស្ត្រី​ម្នាក់​ស្រវឹងស្រា បើករថយន្ត​ស៊េរី​ទំនើប​បុក​បុរស​ជិះ​ម៉ូតូ​អាគុយ ស្លាប់​នៅមុខ​ព្រលាន​តុលាការ​កំពុង​ចាត់ការ​! » ក្រុមហ៊ុន​វី​តា​ល់ និង​មី​ជាតិ​របស់​ឧកញ៉ា​ជឹ​ង សុគន្ធា​វី ទទួលបាន​សិទ្ធ​គ្រប់​គ្រង់​ដី​ក្នុង​ឧទ្យាន​ជាតិ​ជា​បន្តបន្ទាប់​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 455 នាក់

ម្សិលមិញ 2161 នាក់

សរុប 13418122 នាក់

លោក មឿង ចំណាប់ ជា​មន្ត្រីនគរបាល​ខណ្ឌ ដូនពេញ សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​សូមជួយ​ដល់​រូបលោក​ផង​!


​ភ្នំពេញ​: នា​ព្រឹក​នៅ​ថ្ងៃ ទី​២៥ ខែកក្កដា ឆ្នាំ ២០២១ វេលា​ម៉ោង​៩:១៥​នាទី នៅ​មន្ទីរពេទ្យ​ឈ្នួល​ឯកជន​មួយ ក្នុង​សង្កាត់​ទួល សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ លោក មឿង ចំណាប់ ជា​មន្ត្រី​បម្រើ​ការងារ​ក្នុង​អង្គភាព​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូន ពេញ​ដែល​បាន​ទៅពិនិត្យ​និង​ព្យាបាល​ជម្ងឺ​នៅ​ទីតាំង​ខាងលើ បាន​ប្រាប់​អ្នកសារព័ត៌មាន​ឲ្យ​ដឹងថា : រូបលោក​បច្ចុប្បន្ន​បាន​ធ្លាក់ខ្លួន​មាន​ជំងឺ ដោយសារ​សុខភាព​មិន​ល្អ ជាតិ​ស្ករ​ឡើង​ខ្ពស់​តម្រូវ​ឲ្យ​លោក​មក​សម្រាក​ព្យាបាល​នៅ​ពេទ្យ​ជា​រៀងរាល់ថ្ងៃ ។​a daun police3 

​លោក​បាន​បញ្ជាក់បន្ថែម​ទៀតថា នៅពេល​រូបលោក​ធ្លាក់ខ្លួន​ឈឺ​ជិត មួយខែ​មកហើយ ដោយ​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​អស់​ជា​ច្រើនតែ​នៅ​ពុំទាន់​បាន​ធូរស្បើយ​នៅឡើយ ។ លោក​បាន​ត្អូញត្អែរ​ប្រាប់​សារព័ត៌មាន​ឲ្យ​ដឹង ពី​ស្ថានភាព​ខ្លួន​របស់លោក​ដែលមាន​ជំងឺ​តែ ថ្នាក់ដឹកនាំ​អង្គភាព​របស់លោក​ពុំដែល មក​សួរសុខទុក្ខ​ឬ​ផ្ដល់​ជា​កម្លាំងចិត្ត​ដល់​លោក​ដែល​ខិតខំ​បម្រើ​ប្រទេសជាតិ​អស់​ជាច្រើន​ឆ្នាំកន្លងមក​និង​ផ្ដល់​ជា​ជំនួយ​ឧបត្ថម្ភ​អ្វី​ដល់​រូបលោក​ទេ​។​

​លោក​វេជ្ជបណ្ឌិត ស៊ី ថា គ្រូពេទ្យ នៃ​មន្ទីរពេទ្យ​ឯកជន​ខាងលើ បានបញ្ជាក់​ឲ្យ​ដឹងថា​ស្ថានភាព​ជំងឺ​របស់លោក​មឿង ចំណាប់ គឺ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ជីពចរ​ខ្សោយ មិនអាច​អោយ​លោក​ធ្វើការ​ធ្ងន់ និង​ធ្វើដំណើរ​ទៅ​ទី​ឆ្ងាយ​បាន​ដូច​មុន​ឡើយ​។​​តាម​ការបញ្ជាក់​របស់​លោក ម៉ុក បូ​រិ​ន​ឆ​ស​ក្ខ័ អធិការរង​ទទួល​ផែន​អន្តរាគមន៍​ខណ្ឌ​ដូន ពេញ​បាន​បញ្ជាក់ប្រាប់​សារព័ត៌មាន​ឲ្យ​ដឹងថា : លោក​មឿង ចំណាប់ ជាប់​ពាក់ព័ន្ធ​រឿង​សព​វិជ្ជមាន​កូ​វីដ​១៩ ដោយ​ប្រយោល នឹង​ឲ្យ​លោក​ធ្វើ​ច​ត្តា​ឡឺ​ស័ក​ចំនួន​១៤ ថ្ងៃ ហើយ​អង្គភាព​បាន​ឲ្យ​លោក​ទៅ​មើល​សំណាក​លើក​ទី​១​និង​លើក​ទី ២​ឃើញថា​អវិជ្ជមាន​ព្រមទាំង​កូន​របស់លោក​ក៏​អវិជ្ជមាន​ដូចគ្នា​។

​លោក​ម៉ុក បូ​រិន្ទ​ឆស័ក បានបញ្ជាក់​បន្ថែមទៀត​ថា លោក​បាន​ឲ្យ​លោក មឿង ចំណាប់ ធ្វើលិខិត​មក​អង្គភាព​តាមបែប បទ​រដ្ឋបាល លោក​មឿង​ចំណាប់​បាន​ឆ្លើយថា ចាំ​ស្អែក​បាន​លោក​ធ្វើ រហូតមកដល់​ពេលនេះ​ពុំមាន​លិខិត​ជា​ផ្លូវការ​ណាមួយ​មក​ខាង​ផ្នែក​អង្គភាព​ឡើយ​។​ហើយ​អង្គភាព​ពុំបាន​ដឹង​ពី​ស្ថានភាព​នៃ​ជំងឺ​របស់លោក​មឿង​ចំណាប់​ឡើយ​ព្រោះ​ពុំមាន​របាយ​ការ​ណ៌​តាមច្បាប់​ទម្លាប់​ត្រឹមត្រូវ​។​​លោក​អធិការរង​បាន​ឲ្យ​ដឹង​ទៀតថា​កន្លងមក​អង្គភាព​តែងតែ​យកចិត្តទុកដាក់​ទៅលើ​មន្ត្រីនគរបាល​ដែលមាន​ជំងឺ​បញ្ហា​សុខភាព​និង​មន្ត្រីនគរបាល​ដែល​ចូលនិវត្តន៍ អង្គភាព​ទៅសួរសុខទុក្ខ​នឹង​យក​សម្ភារៈ​មួយចំនួន​ជូន​ដល់​ពួកគាត់ តាម​អនុសាសន៍​របស់​សម្ដេច​ក្រឡាហោម ស ខេង អោយ យកចិត្តទុកដាក់​និង​លើក​កម្លាំងចិត្ត​ដល់​មន្ត្រីនគរបាល​ដែលមាន​បញ្ហា​ក្នុង​គ្រួសារ​ក៏ដូចជា​បញ្ហា​សុខភាព ជីវភាព​លំបាក និង​មន្ត្រីនគរបាល​ដែល​ចូលនិវត្តន៍ ឲ្យ​សម​ទៅតាម​គោលនយោបាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​៕a daun police a daun police2