» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11714 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701885 នាក់

អយ្យការ​ចោទ​មន្ត្រីនគរបាល​ដែល​នឹងត្រូវ​បណ្តេញ​ចេញពី​ក្របខណ្ឌ​ពី​ករណី​បើកឡាន​បុក​មនុស្ស​ស្លាប់​និង​របួស


​ភ្នំពេញ​៖​អយ្យការ​អម​តុលាកា​រាជធានី​ភ្នំពេញ​បាន​ចោទប្រកាន់​មន្ត្រីនគរបាល​រាជា​ធានី​ភ្ណ​ពេញ​ឈ្មោះ ហ៊ុន ហេង ភេទ​ប្រុស​ពី​ករណី​ង​បើកឡាន​បុក​មនុស្ស​ស្លាប់​និង​របួស​។​ក្រៅពីនេះ​មន្ត្រីនគរបាល​រូបនេះ នឹងត្រូវ​បណ្តេញ​ចេញពី​ក្របខណ្ឌ​ផងដែរ​។​a car police kill3 

​ឯកឧត្តម ឧត្ដមសេនីយ៍ឯក ជួន ណា​រិន្ទ អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បា​សរសេរ​នៅលើ​បណ្ដាញ​សង្គម នា​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ ២០២៥ យ៉ាង​ដូច្នេះ​ថា ៖ “​ប៉ុន្មាន​ថ្ងៃនេះ មានការ​ជជែក​វែកញែក​ច្រើន​តាម​បណ្ដាញ​សង្គម លើ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​រសៀល​ថ្ងៃ ទី​១៥ ខែឧសភា ២០២៥ មុខក្រសួង​មហាផ្ទៃ ធ្វើឱ្យមាន​អ្នក​របស់​ធ្ងន់​ស្រាល និង​បាត់បង់​ជីវិត​មនុស្ស ដែល​បង្ករ​ឡើង​ដោយ នគរបាល​រាជធានី​ម្នាក់ ឈ្មោះ ហ៊ុន ហេង ភេទ​ប្រុស​”​។​

​ឯកឧត្តម ឧត្ដមសេនីយ៍ឯក ជួន ណា​រិន្ទ បាន​បញ្ជាក់ថា បន្ទាប់ពី​កើតហេតុ​លោក​បាន​បញ្ជា​ឱ្យ​ជំនាញ និង​មូលដ្ឋាន ចុះ​ដល់​កន្លែងកើតហេតុ​គឺ ចាត់ចែង​ឃាត់ខ្លួន​អ្នកបង្ករ (​វាស់​ជាតិ​អាល់កុល​) សង្គ្រោះ អ្នករបួស និង​រៀច​ចំ​សណ្ដាប់ធ្នាប់​។ ច្បាប់​គឺ​មិនបាន​បែក​ចែក​វណ្ណៈ​នោះទេ គឺ​អនុវត្តន៍​ដូចគ្នា ស្មើភាព​គ្នា (​ខ្ញុំបាទ​មិនដែល​លើកលែង​ទេ​អ្នកប្រព្រឹត្ត​បទល្មើស​)​។​​ឯកឧត្តម ឧត្ដមសេនីយ៍ឯក ជួន ណា​រិន្ទ បាន​បញ្ជាក់ថា ពេលនេះ ឈ្មោះ ហ៊ុន ហេង បានរៀបចំ​នីតិវិធី​ប​ញ្ជូ​ន​ទៅ​តុលាការ​នា​ព្រឹក​នេះ ព្រមទាំង​អនុវត្តន៍​នូវ​បទ​ពិន័យ​នគរបាលជាតិ​កម្ពុ​ជាប​ណ្ដេ​ញ​ចេញពី​ក្រប​ខ័​ណ​ផងដែរ​។ ឯកឧត្តម​ស្នងការ​ក៏បាន​សំណូមពរ​ដល់​អ្នកប្រើប្រាស់​មធ្យោបាយ​លើផ្លូវ​គ្រប់​ប្រភេទ ត្រូវតែ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ជាដាច់ខាត​ទាំងអស់គ្នា (​បើ​ស្រវឹង​កុំ​បើកបរ​)​។​

​សូមជម្រាបថា កាលពី​រសៀល​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២៥ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កេ​ី​ត​ឡេ​ី​ង​នៅ​លេ​ី​កំណាត់​ផ្លូវ​នរោត្តម ស្ថិតនៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ បង្ក​ឡេ​ី​ង​ដ​យ​រថយន្ត​លុច​ស៊ី​ស RX 400 បាន​បុក​រះ​ម៉ូតូ​កង់​បី​ចំនួន ៣​គ្រឿង ម៉ូតូ ១​គ្រឿង និង​រថយន្ត ១​គ្រឿង បណ្តាលអោយ​ជនរងគ្រោះ​ម្នាក់​ស្លាប់​នៅ​កន្លែង​កេ​ី​ត​ហេតុ​របួសធ្ងន់​ចំនួន ២​នាក់ និង​របួសស្រាល​ចំនួន ៣​នាក់ ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​។​

អញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់​អគារ​សិក្សាកម្ពស់៣ជាន់ ១៨បន្ទប់ និងសមិទ្ធផលនានានៅក្នុងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ដែលជាចំណងដៃរបស់សម្តេចតេជោ ហ៊ុន សែន អតីត​នា​យក​រដ្ឋមន្ត្រីកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជាប្រើជាប្រយោជន៍សម្រាប់​ការ​​សិក្សារៀនសូត្ររបស់កូនចៅប្រជាពលរដ្ឋធ្លាប់ជាដែនដីដាច់​ស្រយាលមួយ​ក្នុងខេត្តពោធិ៍សាត់សម្ដេចបវរធិបតី បានគូសបញ្ជាក់យ៉ាងច្បាស់ថា «មន្ត្រីនគរបាលដែលបើករថយន្តបុករះបណ្តាលឱ្យអ្នករត់កង់៣ស្លាប់ នឹងត្រូវផ្តន្ទាទោសដោយគ្មានការលើកលែងឡើយ»។

សម្ដេចនាយករដ្ឋមន្ត្រី ៖ «ដោយមានបាតុភាពជាអកុសល មានគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្ដាលឱ្យអ្នករត់កង់បីម្នាក់ស្លាប់ ដែលអ្នកបង្កជានាយនគរបាលម្នាក់ដែលដល់អាយុចូលនិវត្តន៍ទៅហើយ និងមានជាតិស្រវឹងក្នុងខ្លួន..គោលការណ៍អនុវត្តច្បាប់យើងចាប់ផ្ដើមមកយូរហើយ គឺរាល់ការបុកមនុស្សស្លាប់ដោយមានជាតិស្រវឹងនេះ គឺត្រូវអនុវត្តច្បាប់ម៉ឺងម៉ាត់..មិនមែនត្រឹមតែសងលុយរួចខ្លួននោះទេ មិនថាអ្នកនោះជាអ្នកណានោះទេ..ហើយមិនខុសពីករណីបុកគេស្លាប់ពីក្រោមស្ពានឫស្សីកែវនោះទេ»។

​ដៅ​យ​ឡែក​ករណី​យ៍​ជនរងគ្រោះ​ស្លាប់​វិញ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា នៅ​ថ្ងៃ​សៅរ៍ ទី​១៧ ខែឧសភា ឆ្នាំ ២០២៥​នេះ បាន​ចាត់​លោក​វេជ្ជ​. អ៊ុយ សំអុន នាយក នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ និង​សហការី ដោយមាន​ការចូលរួម​ពី​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ ចូលរួម​រំលែក​មរណ​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ជាមួយ​ក្រុមគ្រួសារ​សព​ឈ្មោះ រៀន សុភឿន អាយុ ៤៩​ឆ្នាំ ដែល​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​រះ​នៅ​ជិត​ក្រសួងមហាផ្ទៃ កាលពី​រសៀល ថ្ងៃទី​១៥ ខែឧសភា ២០២៥ ដល់​គេហដ្ឋាន ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​a car police kill a car police kill1 a car police kill2 a car police kill4 

​