» ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ! » លោក ពួយ រដ្ឋា មន្ត្រីនៅស្រុកអង្គរបុរី ប្រគល់ប្រាក់២០ម៉ឺនរៀលឲ្យប្រជាពលរដ្ឋវិញហើយបន្ទាប់ពីបែកធ្លាយទាថ្លៃសេវាកែសម្រួលអត្រានុកូលដ្ឋាន » កម្លាំងល្បាតជម្រកសត្វព្រៃស្រែពកចាប់បានជ្រូកព្រៃនិងឈ្លួសងាប់៣ក្បាលយកទៅដុតចោល! » ឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធលួចសត្វគោ ៣ករណី នៅស្រុកត្រពាំងប្រាសាទ » ១ថ្ងៃក្រសួងមហាផ្ទៃដាក់ពិន័យនិងតែងតាំងមន្ត្រីនគរបាលច្រកត្រពាំងក្រៀល! » រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក៖ កិច្ចព្រមព្រៀង Hormuz អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ » ចុះអន្តរាគមន៍ករណីហឹង្សាក្នុងគ្រួសារជនសង្ស័យញៀនថ្នាំបំផ្ទុះគ្រាប់បែក ដាក់សមត្ថកិច្ច អ្នកស្លាប់កើនដល់ ៧នាក់ » និស្សិតកម្ពុជា២៤នាក់ទៀត នឹងចេញទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅជប៉ុន » ធនាគារ៣ពាណិជ្ជ៣ថ្មីដែលធនាគារជាតិរឹបអូសអាជ្ញាបណ្ណ័គឺសុទ្ធតែមានឈ្មោះក្នុងបញ្ជីរទណ្ឌកម្មពីអាមេរិក » កម្ពុជានាំក្រុមសង្កេតការណ៍អាស៊ានចុះពិនិត្យចំណុចបង្គោលព្រំដែនលេខ៣៧ក្នុងខេត្ដបន្ទាយមានជ័យ...

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11133 នាក់

ម្សិលមិញ 10010 នាក់

សរុប 19982169 នាក់

តុលាការ ចោទប្រកាន់ជនជាតិចិន២នាក់ ករណីបាញ់រះបណ្តាលស្លាប់តៃកុងឡានជាមន្ត្រីនគរបាលម្នាក់ និងជនជាតិចិនម្នាក់របួសធ្ងន់ នៅខណ្ឌដង្កោ

 

ភ្នំពេញ៖អយ្យការតុលាការ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ជនជាតិចិន២នាក់ក្នុងចំណោមចិនដែល ពាក់ព័ន្ធករណីបាញ់រះបណ្តាលឱ្យស្លាប់មន្ត្រីនគរបាលជាតៃកុងឡានម្នាក់ និងជនជាតិចិនជាស្ត្រីម្នាក់របួសធ្ងន់ នៅខណ្ឌដង្កោ កាលពីថ្ងៃទីៅ២៦សីហាឆ្នៗ០២៤។a china assasin3 

អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា នៅរព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ តំណាងអយ្យការ បានសម្រេចបើកការស៊ើបសួរលើជនជាតិចិន២នាក់ ពាក់ព័ន្ធករណី បើករថយន្តបុក រួចបាញ់រះបណ្តាលឲ្យស្លាប់មន្ត្រីនគរបាលម្នាក់ជាតៃកុងឡាន និងជនជាតិចិនម្នាក់របួសធ្ងន់ និងចាប់ជម្រឹតចិនម្នាក់ទៀតបាត់់នៅខណ្ឌដង្កោ ពីបទ ឃាតកម្មគិតទុកជាមុន ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។

សូមរម្លឹកថាកាលពីថ្ងៃ២៦សីហាមាន ខ្មាន់កាំភ្លើង១ក្រុម បានបើករថយន្តបំបុករថយន្តជនរងគ្រោះហើយបាញ់រះបណ្តាលឲ្យស្លាប់មន្ត្រីនគរបាលម្នាក់ជាអ្នកបើកបរ និងជនជាតិចិនរបួសធ្ងន់ម្នាក់(ចាប់ជម្រត់ចិនម្នាកទៀត) នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ករណីនេះកម្លាំងសមត្តកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនជសង្ស័យដែលចាប់ខ្លួនបាននៅខេត្តព្រះវិហ៊ារ២នាក់ទៅដល់តុលាការ បន្ទាប់ពីនគរបាលបញ្ចប់កិច្ចសហការស្រាវជ្រាវ លើករណីខាងលើនេះដោយគ្រប់ជ្រុងជ្រោយ។ សំណុំរឿងនេះ ត្រូវបានគេដឹងថា មានជនសង្ស័យជាជនជាតិចិនចំនួន ៣នាក់ ជាប់សង្ស័យពីបទ ឃាតកម្មគិតទុកជាមុន និងបង្ខាំងមនុស្សដោយខុសច្បាប់ ដែលកំពុងស្ថិតនៅ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបើកការស៊ើបសួរ ។

ករណីយ៍រត់គេចនេះដោយមានការសហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅក្រោមកិច្ចសហប្រតិបត្តិការ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះ វិហារ ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ ស្រុកឆែប បានធ្វើការស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនមុខសញ្ញាសង្ស័យ ពាក់ពន្ធករណីឃាត..កម្មបានចំនួន ២នាក់ ដែលសុទ្ធតែជនជាតិចិន ក្នុងនោះមានម្នាក់ឈ្មោះហ្សាវ​វ៉េនសិន( ZHAO WENXING )ភេទប្រុស អាយុ ៤០ឆ្នាំ និងម្នាក់ឈ្មោះស៊ីវ៉ៃហួ( SHI WEIHUA) ភេទប្រុស អាយុ៣៨ឆ្នាំ ស្ថិតនៅចំណុចអូរឈើទាល ក្នុងភូមិសាស្រ្ដភូមិកំពង់ស្រឡៅ ឃុំកំពង់ ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ។ ពេលចាប់ខ្លួនជនសង្ស័យ និងវត្ថុតាង ត្រូវបានប្រគល់ឲ្យទៅនាកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួង ដើម្បីបន្តនីតិវិធី ទើបស្រាវជ្រាវឃាត់ខ្លួនបក្ខម្នាក់ទៀតតែសមត្តិកិច្ចមិនបានបង្ហាញឲ្យដឹងទេ។

វត្ថុតាង និងសម្ភារចាប់យករួមមាន រថយន្ត១គ្រឿង ម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AQ-៦១១០ ស្លាកលេខចំនួន២ (ភំ្នពេញ ២BL-៦៧៣៣)ដែលសមត្តកិច្ចថាបានចាប់ដឹកយកចិនម្នាក់ទៀតទៅបាត់និង ទូរសព្ទដៃ១គ្រឿង បង់អាវុធ ២ គ្រាប់អាវុធ ១ និងវត្ថុតាងពាក់ព័ន្ធជនសង្ស័យមួយចំនួនទៀតតែសមត្តកិច្ចមិនបានបង្ហាញថាជាអ្មកណានោះទេហើយចំណាប់ខ្មាំងត្រូវបានរំដោះបានឬមិនបានគឺមិនដឹង?។ប្រការនេះគេសង្ស័យថាមានការពាក់ពន្ធជាមួយសមត្តកិច្ចព្រោះបានអនុញ្ញាតោឲ្យនគរបាលម្នាក់ទៅធ្វើជាអ្នកការពារនិងជាតៃកុងឡានទើបបានលាក់ពត៍មាន។
បច្ចុប្បន្ន ជនត្រូវចោទ ដែលមានតែជនជាតិចិនទាំង ២នាក់ក្នុងចំណោមអ្នកផ្សេងទៀត ត្រូវបានបញ្ជូនទៅដំណាក់កាលចៅក្រមស៊ើបសួរបន្ត អាចត្រូវបានសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននាល្ងាចនេះ៕a car china shoot1 a car shoot2 a china assasin2 a china assasin5