» មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន   » ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះផ្ទាល់ពិនិត្យការ បោសសម្អាត Online Scamsនៅកោះកុង » ប្រតិភូសមាគមឧកញ៉ាកម្ពុជាបំបែកភាពស្ងាត់ នឹង ទៅកាន់ប្រទេសចិន ដើម្បីទាក់ទាញការវិនិយោគអមដំណើរឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល » ឯកឧត្តមហ៊ុនម៉ានីប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»ដែលស្ថិតក្រោមការទទួលខុសត្រូវរដ្ឋមន្ត្រីមុខងារ! » ព្រឹទ្ធសភា អនុមត័សេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ទោះមានការតវ៉ាពីគណបក្សក្រៅរដ្ឋាភិបាលក៏ដោយ » លោកស្រីSara Duterte បង់ប្រាក់ធានានៅក្រៅឃុំបន្ទាប់ពីតុលាការចេញដីការចាប់ខ្លួនពាក់ព័ន្ធគំរាមសម្លាប់ប្រធានាធិបតី » ក្រុមហ៊ុនបារាំងប្រមាណ ៤០០អាចនឹង មកចូលរួមវេទិកាធុរកិច្ចកម្ពុជា-បារាំង និងសិក្សាវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា » លោកស្លេះវឺតជនរងគ្រោះដែលត្រូវតុលាការខេត្តស្ទឹងត្រែងចាប់ឃុំ១ឆ្នាំឡើងមកភ្នំពេញយកយុត្តិធម៍! » ករណីយ៍មន្ត្រីរាប់លុយជម្រឹតពីឡានដឹកទំនិញនៅស្វាយរៀងរដ្ឋមន្ត្រីបញ្ឈរជើងមេក្លោង! » ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ដើម្បី​ឱ្យ​តុលាការ​កំពូល​ពិនិត្យ​ឡើងវិញ​លើ​នីតិសម្បទានយោបាយ » កូរ៉េ សន្យាបន្តឲ្យលុយកម្ពុជាខ្ចី ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស » ទាហានអាមេរិក ចុះពីនាវាលុកលុយប៉ាតាយ៉ា តំបន់លំហែអារម្មណ៍ រួមទាំងសេវាបេស្យាចារ្យរបស់ថៃ បន្ទាប់ពីពួកគេធុញថប់តប់ប្រមល់លើលំហសាគរ២៨៦ថ្ងៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1453 នាក់

ម្សិលមិញ 6712 នាក់

សរុប 20268844 នាក់

គ្មាន​អ្នកប្រើប្រាស់​គ្រឿងញៀន​ណា​ម្នាក់ ត្រូវបាន​ចាប់​ដាក់ពន្ធនាគារ​ឡើយ​?


​ភ្នំពេញ​៖ នេះ​ជាការ​អះអាង​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩ ពេល​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី គ្លូ​រៀ​ឡៃ នាយក​តំបន់​អាស៊ី​គោល នយោបាយ​សម្ព័ន្ធ​គ្រឿងញៀន​អន្តរជាតិ ។​a drug sihanu4 

​លោកស្រី គ្លូ​រៀ ឡៃ ចង់​ស្វែងយល់​ពី​ស្ថានភាព​ទូទៅ នៃ​បញ្ហា​គ្រឿងញៀន និង​អ្នកទោស​បទល្មើស​គ្រឿងញៀន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ នៅ​កម្ពុជា​។​
​ក្រៅពី​អះអាងថា​រាជរដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​ធ្វើការ​ប្រយុទ្ធប្រឆាំង​គ្រឿង ញៀន តាមរយៈ​ការដាក់ចេញ​នូវ​ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ បាន​បញ្ជាក់ថា «​តាមរយៈ​ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ទាំង ៤​លើក​នេះ កម្ពុជា​បានធ្វើ​ការបង្ក្រាប​ឧក្រិដ្ឋជន ដឹកជញ្ជូន ចរាចរ រក្សាទុក និង​ជួញដូរ​គ្រឿងញៀន ហើយ​បញ្ជូនទៅ​តុលាការ ឲ្យ​ទទួលទោស​តាមច្បាប់​រួច​ដាក់ពន្ធនាគារ​បានជា​ច្រើន​នាក់ ប៉ុន្តែ​មិនមាន​អ្នកប្រើប្រាស់​គ្រឿងញៀន​ណា​ម្នាក់ ត្រូវ​ចាប់ខ្លួន​ដាក់ពន្ធនាគារ​ឡើយ​»​។​

រដ្ឋ​មិន​ទុក​អ្នកញៀន​ណា​ម្នាក់​ឲ្យ​នៅឯ​កោរ​នោះទេ ពួកគេ​ត្រូវតែ​ទទួលបាន​ការព្យាបាល​នៅតាម​មណ្ឌល​សុខភាព មន្ទីរពេទ្យ​ក្នុង​សហគមន៍​របស់គេ ដោយ​គ្មាន​ការរើសអើង​។ នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​ពន្យល់​ទៀតថា រាជរដ្ឋាភិបាល​បានចាត់ទុក​អ្នកញៀន​គ្រឿងញៀន គឺជា​ជនរងគ្រោះ​ដែល​ត្រូវ​ទទួលបាន​ការព្យាបាល និង​ស្តារនីតិសម្បទា​ពួកគេ​ឡើងវិញ​ដោយ​មិន​បង់ប្រាក់​។​មិន​ដឺ​ង​ថា​ការអះអាង​របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍​មាស​វិ​រិ​ទ្ធ​ពិត​ឬ​គ្រាន់តែ​អួត​ជា​គោលនយោបាយ​នោះទេ​!?៕a drug meas a drug meas1 a drug meas2