» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7934 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698105 នាក់

តើ​ករណី ការដេញ​អ្នកកាសែត​ចេញ​ក្រៅពី​សាលាឃុំ​ល្ងៀង ជា​កំហុស​មន្ត្រី​ថ្នាក់ក្រោម ឬ​ជាការ​ទទួលខុសត្រូវរ​បស់​លោក​ចៅហ្វាយខេត្ត​ត្បូងឃ្មុំ ?


​រាជធានី​ភ្នំពេញ : ការផ្ទុះ​កក្រើក​នូវ​ព័ត៌មាន ស្តីពី​ករណី​មន្ត្រី​ពាក់​ឯកសណ្ឋាន​រដ្ឋបាល​សាលាខេត្ត​ត្បូងឃ្មុំ​ម្នាក់ៗ បាន​បញ្ចេញ​អាកប្បកិរិយា​ច្រងេងច្រងាង និង​សំដី​ក្រេវក្រោធ​ខ្លាំងៗ បណ្តេញ​អ្នកកាសែត​ម្នាក់ អោយចេញ​ក្រៅរបង​ពី​បរិវេណ​សាលាឃុំ​ល្ងៀង ស្រុក​-​ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ​២០២៥​កន្លងទៅ បាន​នឹង​កំពុង​ផ្ទុះ​ការចាប់ អារម្មណ៍​តាមដាន និង ជជែក​វែកញែក​ឥត​ដាច់​ពី​មាត់​មួយ​ទៅ​មាត់​មួយ ពី​សំណាក់​មហាជន​គ្រប់​មជ្ឈដ្ឋាន​នៅ​ទូទាំងប្រទេស ទាំង​មន្ត្រីរាជការ ទាំង​ប្រជារាស្ត្រ​ថា : តើ​ករណីនេះ ជា​កំហុស របស់​មន្ត្រី​អ្នកអនុវត្ត​ការងារ​ថ្នាក់ក្រោម ឬ​ជាការ​ទទួលខុសត្រូវ របស់លោក​ចៅហ្វាយខេត្ត​ត្បូងឃ្មុំ ? ។a tbong jour1

សូមបញ្ជាក់ថា : ក្រោយពី​កើតហេតុ ជះ​កំហឹង​ដាក់​អ្នកកាសែត​ម៉ា​ប្រាវ នៅក្នុង​បរិវេណ​សាលាឃុំ​ល្ងៀង ដែលមាន​ពិធី​ដេញថ្លៃ​គម្រោង​អភិវឌ្ឍន៍​មូលនិធិ​ឃុំ ល្ងៀង គឺ​ភាគី​ខាង​រដ្ឋបាល​សាលាឃុំ​ល្ងៀង បាន​បញ្ចេញ​លិខិត​បំភ្លឺ​ព័ត៌មាន ចុះ​ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ​២០២៥ លៀងជម្រះ​កំហុស​របស់​ខ្លួនឯង រួច​ទម្លាក់កំហុស​មក​លើ​អ្នកកាសែត​ដោយ​សំអាងថា : ចៅហ្វាយខេត្ត​ត្បូងឃ្មុំ​ជា​អ្នកបញ្ជា​មកអោយ​អនុវត្តតាម លិខិត​លេខ​:០១០/២៤ ស​ណន​.​តឃ​ចុះ​ថ្ងៃទី ១៦ ខែតុលា ឆ្មាំ ២០២៤ ។

​ក្នុង​រឿងនេះ ខាង​មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ ក៏បាន​ចេញ​លិខិត​បញ្ជា​បេសកកម្ម លេខ​:១៧២២៥​ពម​.​ខ​គឃ ចុះ​ថ្ងៃទី​០៧ ខែ ឧសភា ឆ្នាំ​២០២៥ ចុះហត្ថលេខា និង​បោះត្រា ដោយ​លោក ធី​ន សុ​ី​ថាច ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ បានកំណត់​អោយ​អ្នកសារព័ត៌មាន​ចំនួន​០៨ រូប ចូលរួម​ក្នុង​កម្មវិធី​នេះ ដោយ​ក្នុងនោះ​មាន​០២​រូប ជា​អនុប្រធាន​ការិយាល័យ​ទូរទស្សន៍ នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត និង​១​នាក់​ទៀត​ជា​អនុប្រធាន​ការិយាល័យ​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ ជា​អ្នកកាសែត​ដែលមាន​សិទ្ធិ​ចូល រួម​ក្នុង​កម្មវិធី ដេញថ្លៃ​គំរោង​អភិវឌ្ឃន៍​មូលនិធិ ក្នុង​ឃុំ​ល្ងៀង​នេះ ។

បន្ថែម​លើ​ករណីនេះ មាន​ក្រុមហ៊ុន​ចំនួន ២០ បាននាំគ្នា​ផ្តិត​ស្នាម​មេដៃ ដាក់ពាក្យ​បណ្តឹង​ប្តឹង លោក សឹង​ការី វណ្ណឌី នាយក​ទីចាត់ការ​ផែនការ​និង​វិនិយោគ​ខេត្ត​ត្បូងឃ្មុំ ទៅ​ក្រសួងមហាផ្ទៃ ស្នើសុំ​លោក​អោយ លោក​ឧបនាយករដ្ឋមន្ត្រី បណ្ឌិត ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បើក​ការស៊ើបអង្កេត ករណី​នៃ​ការប្រព្រឹត្ត​អំពើ មិន​ប្រក្រតី របស់លោក សឹង​ការី វណ្ណឌី ? ។ ឥលូវ​ឮថា : លោក ប៉ែន កុស​ល្យ ចៅហ្វាយខេត្ត ត្បូងឃ្មុំ​កោះហៅ​មន្ត្រី​ពាក់ព័ន្ធ​ក្នុងករណីនេះ​ទៅ​សួរនាំ​ហើយ ។ ដូច្នេះ​មហាជន​ទូទៅ ទាំង​រាស្ត្រ ទាំង​មន្ត្រី ទាំង​ស្តេច សូម រង់ចាំ​បន្ត​តាមដាន​មើលថា :

តើ​ករណី​០១​នេះ អ្នកណា​ជា​អ្នក ទទួលខុសត្រូវ ? តើ​មន្ត្រី​អ្នកអនុវត្ត​ការងារ​ថ្នាក់ក្រោម ជា​អ្នក ទទួលកំហុស ? ហើយ​ចៅហ្វាយខេត្ត​អ្នកចេញ​គោលការណ៍​សេចក្តីណែនាំ ឬ​បទបញ្ជា ជា​អ្នកទទួលយក​ត្រូវ ? ឬ​ជា​កំហុស​របស់​អ្នកកាសែត ? ហើយ​ការសម្រេច​ចុងក្រោយ គឺ​ប្រមុខ​ដឹកនាំ​ប្រទេស​កម្ពុជា ជា​អ្នកសម្រេចចិត្ត​វះកាត់​សាច់​ស្អុយ ? តើ​១​ណា ជា​សាច់​ស្អុយ ? ធ្វើអោយប៉ះពាល់​ដល់ កិត្តិយស​ស្ថាប័ន​ជាតិ​(​រដ្ឋបាល​សាលាឃុំ​-​សង្កាត់ ) ។ សង្ឃឹម ថា​: ករណី​១​នេះ មានតែ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តែ​ម្នាក់​គត់ ទើប​អាច​បញ្ចប់​ការ​មន្ទិល និង​ការវែកញែក​នៃ​សេច​រឿង មូលនិធិ ដេញថ្លៃ​គំរោង​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​ឃុំ​ល្ងៀង​នេះ ដើម្បី ទុក ជា​គំរូ ដល់​បណ្តា​ឃុំ​-​សង្កាត់ នៅ​ទូទាំងប្រទេស ហើយក៏​ដូច ជាការ​តម្រង់ទិស​និង​កំណត់ព្រំដែន​នៃ​សេរីភាព​របស់​អ្នក កាសែត​ក្នុង​ការចុះ​បំពេញការងារ ក្នុង​រឿង​ដេញថ្លៃ​គំរោង អភិវឌ្ឍន៍ ឃុំ​-​សង្កាត់ ដែលមាន​តម្លៃ​រាប់សិប​មុ​ឺ​ន​ដុល្លារ ក្នុង​១​ឃុំ​-​សង្កាត់ ? .៕ ដោយ​: ស៊ុន សុផល Tel:012953824/016953222/0885534100a tbong jour a tbong jour2 a tbong jour4 a tbong jour5 a tbong jour6 a tbong jour7 a tbong jour8 a tbong jour9 

​