» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6004 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696175 នាក់

បទល្មើស​នេសាទ​កើតឡើង​ក្នុង​ដែន​សហគមន៍​នេសាទ​មន្ត្រីជលផល​ស្ងៀមឈឹង​

​កំពង់ឆ្នាំង​៖​តើ​សហគមន៍​នេសាទ​ភូមិ​ស្ទឹង​ស្ងួត​និង​មន្ត្រី​ជំនាញ​ជលផល​ខេត្តកំពង់ឆ្នាំង និង​សង្កាត់​កំពង់ត្រឡាច មាន​ទំនាក់ទំនង​ជាមួយគ្នា​ល្អ​ឬ​យ៉ាងម៉េច​បានជា​បណ្ដែតបណ្ដោយ​ឲ្យ​ក្រុម​ជនខិលខូច​ដាក់​របាំង​កាត់​ព្រែក​ស្ទឹង​ស្ងួត​ជាច្រើន​សង្កាត់​និង​របាំង​តាម​វា​លំហរ ស្អេក ឆ្កា​ស់ គ្មាន​ការបង្ក្រាប​ទាល់តែសោះ​ចឹ​ង​?​។​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ដែលមាន​ឯកឧត្តម​ឌឹ​ត ទីណា​ជា​រដ្ឋមន្ត្រី ហាម​ដាច់ខាត​មិន​ឲ្យ​មាន​ដាក់​របាំង​កាត់​ព្រែក​របាំង​វែងៗ​ដែលមាន​របាំង​ស្បៃ​មុង និង​ការដាក់​សម្រាស់​ព្រមទាំង​ការដាក់​លប​ប្រឹស​មួយរយ​នៅក្នុង​ទន្លេ​ជាដាច់ខាត​នោះ បើ​បងប្អូន​ណា​ដឹង​ដឹង​សូមជួយ​ឆ្លើយ​ប្រាប់​ផង​។​a ky fisha2 

ព្រោះ​បើតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្ទឹង​ស្ងួត ឃុំ​អំពិល​ទឹក ស្រុក​កំពង់​ត្រ​ឡាញ់ ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា សព្វថ្ងៃ​នៅក្នុង​ព្រែក​ស្ទឹង​ស្ងួត​បទល្មើស​នេសាទ​ដាក់​របាំង​កាត់​ព្រែក​នៅតែមាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ មិនមាន​ការទប់ស្កាត់​ពី​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ឡើយ មិនតែប៉ុណ្ណោះ​របាំង​វែងៗ​ដូចជា​របាំង​ស្បៃ​មុង​ដាក់​នៅតាម​វា​លំហរ​នៅ​ចំណុច​រនាល​ចងក កន្លែង​លាវ កន្លែង​បី និង​ព្រែក​អណ្ដើក ក្នុង​មួយកន្លែង​មួយកន្លែង​មិន​ក្រោម​ពី 3 ខ្សែ​ឡើងទៅ​នោះទេ ចំណែក​នៅក្នុង​ព្រែក​ស្ទឹង​ស្ងួត​ការដាក់​របាំង​ស្កាត់​ព្រែក​ក៏​មិន​ក្រោម​ប្រមាណ​ដប់​កន្លែង​ផងដែរ​។​​ករណីនេះ​គេ​សង្កេតឃើញ​មន្ត្រី​ជំនាញ​ចុះទៅ​បង្ក្រាប​ជា​បន្តបន្ទាប់​ផងដែរ ប៉ុន្តែ​ជនខិលខូច​ហាក់​មិន​ញញើត​និង​មន្ត្រី​ជំនាញ​ទាល់តែសោះ​។​

​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក​អ៊ឹម អឿន​ប្រធាន​សហគមន៍​នេសាទ​ភូមិ​ស្ទឹង​ស្ងួត​បាន​ឲ្យ​អ្នកយកព័ត៌មាន​យើង​ដឹងថា នៅ​ភូមិ​ស្ទឹង​ស្ងួត​គាត់​ចង់​សំណូមពរ​ឱ្យ​រំលាយ​សហគមន៍​ចោល​ទៅ ដោយសារ​តែមាន​មេខ្យល់​រត់ការ​នៅ​ពីក្រោយ​ខ្នង​ហើយ ស្និ​ទ្ធិ​និង​មន្ត្រី​ជំនាញ​សង្កាត់​កំពង់ត្រឡាច ជា​អ្នកទំនាក់ទំនង​បាន​យ៉ាង​ល្អប្រសើរ ទើប​ពួកគេ​ហ៊ាន​ធ្វើ​សកម្មភាព​ដោយ​មិន​ខ្លាចញញើត​សមត្ថកិច្ច​ទំនាញ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​នោះឡើយ​។​
​លោក​អ៊ឹម អឿន​បន្ត​ឲ្យ​ដឹងផង​ដែរ​ថា សព្វថ្ងៃ​មាន​អតីត​អនុប្រធាន​សហគមន៍​ចាស់​ឈ្មោះ​ជួន ផង់ ជា​អ្នក​នៅ​ពី​ក្រោយខ្នង​អ្នករកស៊ី​ដើម្បី​សម្របសម្រួល​ជាមួយ​មន្ត្រី​ជំនាញ​ក្នុងការ ប្រព្រឹត្តទៅបាន​ហើយ​ការធ្វើសកម្មភាព​បង្ក្រាប​កន្លងទៅ​ហាក់បីដូចជា​គ្មាន​ប្រសិទ្ធភាព​។​

​ចំណែក​ក្រុម​អ្នកប្រព្រឹត្ត​គឺមាន​ឈ្មោះ​ដដែលៗ​ហើយក៏​ធ្លាប់មាន​បញ្ជី​ឈ្មោះ​ដែល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អំពិល​ទឹក ស្រង់​ឈ្មោះ​បញ្ជូនទៅ​លោកស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង តាម​បញ្ជា​របស់លោក​ស្នងការ ដើម្បី​ធ្វើ​សៅ​វ​ត្តា​ជាតិ​រួចហើយ​ផងដែរ​ប៉ុន្តែ​នៅតែ​មិនឃើញ​ជន​នោះ​ខ្លាចរអា​សោះឡើយ​។​​លោក​ប្រធាន​សហគមន៍​នេសាទ​ភូមិ​ស្ទឹង​ស្ងួត​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា​ការដែល​ជនខិលខូច​ធ្វើ​សកម្មភាព​នេះ​បាន​មិនមែនជា​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ ឬ​របស់​សហគមន៍​នោះទេ​ដូច្នេះ​ស្នើ​ឲ្យ​ថ្នាក់លើ​ជួយ​ពិនិត្យ​និង​រក​ដំណោះស្រាយ ព្រោះ​ប្រជាពលរដ្ឋ​មិនបាន​ទទួលផល​អ្វី​ទាំងអស់​។​a ky fisha a ky fisha3 

​