» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10328 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700499 នាក់

សកម្មជន​ហ្វេ​ស​ប៊ុ​ក​ផែង​វណ្ណៈ​ឌឺ​មេបក្ស​យុវជន​ខ្មែរ​ពេជ្រ​ស្រស់​ថា​មិនអាច​ធើ​ប្រដាប់​អី​ខ្លួន​ឡើយ​រឿង​ឡាន​រ៉ែ​ង​បុក​និស្សិត​ស្រី​ស្លាប់​ឡើយ​!

 


​ភ្នំពេញ​៖​លោក​ផែង​វណ្ណៈ​ដែល​គេ​ស្គាល់​ថា​សកម្មជន​ហ្វេ​ស​ប៊ុ​ក​ល្បីឈ្មោះ​បាន​បង្ហោះ​សារ​ដោយ​ប្រើ​ពាក្យអសុរស​ដាក់​លោក​រដ្ឋមន្ត្រីពេជ្រ​ស្រស់​តាម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​រិះគន់​លោក​ផែង​វណ្ណៈ​ករណី​យ៍​ចេញមុខ​យកលុយ​៥០០០​ដុល្លារ​អាមេរិក​ទៅ​ចូល​បុណ្យសព​យុវនារី​ឌុំ​រី​ដា​និស្សិត​ឆ្នាំ​ទី​៤​សកល​វិទ្យាល័យ​ប៉ា​រ៉ា​ហ្ក​ណន​(​ហ្សា​មិន​)​ដែល​ត្រូវ​ឡាន​ស៊េរី​ទំនើប​បុក​ស្លាប់​ទាន់ហន់​កាលពី​រសៀល​ថ្ងៃទី​២៦​មិនា​នៅតាម​ផ្លូវ​ក្នុង​សង្កាត់​បឹងកក់​ទី​១​ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ​។​a pich sros4 

​លោក​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​លោក​ពេជ្រ​ស្រស់​បាន​បង្ហោះ​សារ​ថា ៖(​តើ​ជនបង្ក​មាន​អ្វី​ទាក់ទង​នឹង​លោក ផែង វណ្ណៈ ? ​បានជា​លោក ផែង វណ្ណៈ ក្លាយទៅជា​ជន​នាំសារ​​ឲ្យ​ឃាតករ​សម្លាប់​និស្សិត​ឆ្នើម​ទៅវិញ​? ចុះ​ហេតុអ្វី​មិន​នាំ​ជនបង្ក​ទៅ​អុជ​ធូប​គោរព​វិញ្ញាណក្ខន្ធ​សព​​ជនរងគ្រោះ បែរជា​ឲ្យ​អ្នក​មិនមែនជា​ជនបង្ក​ទៅ​ជំនួស​ខ្លួន​វិញ​? ។​

បើតាម​ខ្ញុំ​ដឹង​ច​រិ​កលោក ផែង វណ្ណៈ គឺ​នឹង​ស្រែក​ជំ​ទាល​រកមុខ​អ្នកបង្ក​ឲ្យ​ទៅ​ទទួលទោស ប៉ុន្តែ​លើក​នេះ គឺ​ផ្ទុយ​ស្រលះ ដោយសារ​ជនបង្ក​មាន​ទំនាក់ទំនង​ជាមួយនឹង​ខ្លួន បែរជា​លោក ផែង វណ្ណៈ មិន​ស្រែក​ជំ​ទាល​រក​ជនបង្ក​ទេ ថែមទាំង​ស្ម័គ្រចិត្ត​ធ្វើជា​ព្រាប​នាំសារ​យក​ថវិកា​ជូន​គ្រួសារ​សព​ជនរ​គ្រោះ​ទៀតផង​។

ខ្ញុំ​ចង់​ប្រាប់​ទៅ​លោក ផែង វណ្ណៈ និង​ក្រុម​អ្នកបង្ក​ថា​លុយ​មិនអាច​ទិញ​ជីវិត​មនុស្ស​បានឡើយ ហើយ​លោក ផែង វណ្ណៈ គួរ​ឲ្យ​យោបល់​ទៅ​ជនបង្ក​ឲ្យ​ចេញមុខ​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​ទើប​ជាការ​ប្រសើរ​។​ដូច្នេះ​ករណីនេះ បើ​មិន​ប្រយ័ត្ន​ទេ​គឺ​លោក ផែង វណ្ណៈ ក៏​អាច​មានទោស​ដែរ គឺ ជាប់​ពីបទ​ឃុ​ប​ឃឹ​ត​សមគំនិត និង​ពីបទ​លាក់​បំពួន​ឃាតករ​។ ពេជ្រ ស្រស់ ២៧ / ០៣ /២០១៩))
​លោក​ផែង​វណ្ណៈ​តប​វិញ​ចុកៗ​ទៅកាន់​ពេជ្រ​ស្រស់​ថា​…! ។​

a pich sros1 a pich sros2 

​សូមបញ្ជាក់ថា​ក្រោយពី​កើតហេតុ​យប់​ដោយសារ​មានកា​ម៉េ​រា​សុវត្ថិភាព​អ្នកលេង​បណ្ត​ញ​សង្គម​បាន​បង្ហាញថា​រថយន្ត​បង្កហេតុ​ជា​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​រ៉ែ​ង​រ៉ូ​វឺ​ពាក់​ស្លាក់​លេខ​ភ្នំពេញ​2AF77777​។​ក្រោយ​បន្តិចក្រោយមក​លោក​ផែង​វណ្ណៈ​បាន​បង្ហោះ​ឈ្មោះ​សេង​វិទូ​ថា​ជា​ម្ចាស់​រថយន្ត​នោះ​។​បន្ទាប់មក​លោក​សេង​វិទូ​ម្ចាស់​រថយន្ត​ដែលជា​នាយ​ទា​ហ៊ាន​ផ្កាយ​មួយ​ផង​បាន​បដិសេធថា​គេ​មិនបាន​បើកឡាន​នោះទេ​គឺ​កំពុង​រៀន​នៅ​រុស្ស៊ី​ហើយ​គេ​បាន​លក់​ឡាន​៣​ឆ្នាំ​មកហើយ​។​ដោយ​ការតាមដាន​របស់​សម​ត្ត​កិច្ច​និង​អ្នកលេង​បណ្តាញ​សង្គម​ទើប​ដឹងថា​អ្នកទិញ​ឡាន​ឈ្មោះ​យិន​ង្គិ​ច​ជា​ថៅកែ​សណ្ឋាគារ​ដ៏​ធំ​ឈ្មោះ​អឹម​ប្រេ​ស​អង្គរ​នៅ​ខេត្តសៀមរាប​ហើយក៏​មាន​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្តសៀមរាប​ផងដែរ​។​

ឯ​ជនបង្ក​ត្រូវបាន​គេ​ថា​ជា​កូនស្រី​មានឈ្មោះ​យិន​ម៉ា​ណា​ដែលមានអាយុ១៦ឆ្នាំនិងឮថាមានសញ្ជាតិអាមេរិកផងបាន​រត់គេចខ្លួន​បន្ទាប់​ពី​បាន​យក​រថយន្ត​ទៅ​លាក់ទុក​នៅ​ហ្គា​រ៉ា​ស​ឈ្មោះ​ឯក​វុទ្ធី​ផ្ទះ​លេខ​១១១១​ផ្លូវ​សឡា​ភូមិ​ទ្រា​សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​ហើយ​ត្រូវបាន​សម​ត្ត​កិច្ច​ស្ទូច​យកទៅ​ទុក​នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ហើយ​។​

តែ​អ្វីដែល​ស្ទើ​ក្លាយជា​បាតដៃ​ខ្នងដៃ​គឺលោក​យិន​ង៉ិ​ច​ដែលជា​ឪពុក នៅ​ព្រឹក​ថ្ងៃទី​២៧​មិនា​ពេល​មកជួប​នគ​របាល​ចរាចរ​រាជធានី​បាន​បដិសេធ​ប្រាប់​កាសែត​ថា​៖​អ្នក​បើកឡាន​មិនមែន​កូនស្រី​គាត់​ទេ​គឺជា​តៃកុង​ឡាន​ព្រោះ​គាត់​រវល់​ទៅ​ខេត្ត​?​តែ​មិនដឹងថា​តៃកុង​ឡាន​ឈ្មោះ​អី​?​បើ​ចឹ​ង​មែន​នោះគេ​ដោះស្រាយ​ស៊ីផុយ​ព្រោះសេដ្ឋីផង។​

​រឿង​គ្រោះថ្នាក់​ចរាចរ​បុក​ស្លាប់​ហើយ​រត់​មួយ​នេះ​នៅ​ព្រឹក​ថ្ងៃទី​២៧​មិនា​ពេល​ចែក​សញ្ញា​ប​ត្រ័ស​ម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​បាន​ជម្រុញ​ឲ្យ​សម​ត្ត​កិច្ច​តាម​ចាប់​ជន​បើកបរ​បង្កហេតុ​មក​ផ្តន្ទាទោស​។​ឯ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​លោក​ផៃ​ស៊ី​ផាន​ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​អំពាវនាវ​ឲ្យ​សាធារណៈជន​សម​ត្ត​កិច្ច​រួមគ្នា​ប្រឆាំង​អ្នកបើកបរ​ដែលមាន​ឥរិយាបថ​ឃោរឃៅ​ធ្វេសប្រហែស​និង​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​សាធារណៈជន​។​

លោក​ផៃ​ស៊ី​ផាន​បញ្ជាក់ថា​៖​មិន​ត្រឹម​រក​យុ​ត្តិ​ធ​ម៍​ដល់​ជនរងគ្រោះ​ទេ​គឺ​វិធានការណ៍​និង​ការ​ទប់​ស្គា​ត់​ការពារ​ជា​សាធារណៈ​។​លោក​ផៃ​ស៊ី​ផាន​ក្នុងនាម​រាជរដ្ឋាភិបាល​បាន​បង្ក​រួចខ្លួន​ក្រោយពី​គេ​ចេញ​សំណង​រដ្ឋប្បវេណី​យ៍​ជូន​ជនរងគ្រោះ​ដែរឬទេ​?​។​

ប្រសិនបើ​មិន​ភ្លេច​ទេ​កាលពី​ប៉ុន្មាន​ខែ​កន្លងមកនេះ​ស្រី​ចិន​ម្នាក់​ដែល​បើកឡាន​បុក​ចោរឆក់​ទូ​សព្ទ័​ស្លាប់​ត្រូវ​បាន​តុលាការ​កាត់ទោស​ដាក់គុក​៣​ខែ​និង​ឲ្យ​សង​ជម្ងឺ​ចិត្ត​គ្រួសារ​សព​ជាង៤​ម៉ឺន​ដុល្លារ​អាមេរិក​ណោះ​!ចុះរឿងនេះ?៕

a rang angkor a rang killa4 a rang killa5 a rang killl a rang killl2 a pich sros a pich sros3 a rang kill3 a rang kil  

​