» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11185 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701356 នាក់

អាមេរិក​អង់គ្លេស​ចិន​ចង់បាន​ការផ្អាក​សង្គ្រាម​និង​វិល​រក​ការចរចា​ដោះស្រាយ​បញ្ហា​រវាង​ឥណ្ឌា​និង​ប៉ា​គិ​ស្ថាន​

 

-​ឥណ្ឌា​ប៉ា​គិ​ស្ថាន​៖​កាលពី​យប់​ថ្ងៃអាទិត្យ ទី​១១ ខែឧសភា រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក Marco Rubio បាន​និយាយ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ចក្រភព​អង់គ្លេស លោកដាវិតឡាមី( David Lammy) និង​អធិការបតី​អាល្លឺម៉ង់ លោកហ្វ្រែនឌ្រិក​មឺឬ( Friedrich Merz) ក្នុងជំនួប​តាម​ទូរ​សព្ទ​ដាច់ដោយឡែក​ពីគ្នា ហើយ​បានបញ្ជាក់​ជាថ្មី​នូវ​គោលជំហរ​របស់​សហរ​ដ្ឋ​អាមេរិក ពាក់ព័ន្ធ​សង្គ្រាម​អ៊ុយ​ក្រែ​ន​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​a india pa 

​លោក Lammy និង​លោក Rubio ក៏បាន​ពិភាក្សាគ្នា​ផងដែរ​អំពី​ភាព​តានតឹង​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន ហើយ​បាន​អំពាវនាវ​ដល់​ប្រទេស​ដែល​ប្រដាប់​ដោយ​អាវុធ​នុយក្លេអ៊ែរ​ទាំងពី​រ​នេះ រក្សា​បទ​ឈប់​បាញ់​ឱ្យ​រឹងមាំ​ហើយ​បន្តធ្វើ​ការទាក់ទង​រវាង​គ្នា​។ លោក Rubio បាន​និយាយថា អាមេរិក​គាំទ្រ​ការសន្ទនា​គ្នា​ផ្ទាល់​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន ហើយ​លើកទឹកចិត្ត​ឱ្យ​ភាគី​ទាំងពីរ បន្ត​ប្រឹងប្រែង​ធ្វើឱ្យ​ការទាក់ទង​កាន់តែ​ប្រសើរឡើង​។​

​ដោយឡែក​ប្រទេស​ចិន​វិញ​តាមរយៈ​អ្នកនាំពាក្យ​បាន​ឆ្លើយ​ប្រាប់​កាសែត​ថា ប្រទេស​ចិន​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​ស្ថានការណ៍​បច្ចុប្បន្ន​រវាង​ឥណ្ឌា និង​ប៉ា​គី​ស្ថាន ហើយ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​ការឡើង​កម្តៅ​នៃ​ស្ថានការណ៍​នេះ​។ ភាគី​ចិន​អំពាវនាវ​ឱ្យ​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន រក្សា​ចិត្ត​ឱ្យ​ស្ងប់​និង​មាន​ភាព​អត់ធ្មត់​ដោយ​តម្កល់​សន្តិភាព​និង​ស្ថេរភាព​ជា​អាទិភាព ត្រឡប់​ទៅរក​ការដោះស្រាយ តាមផ្លូវ​នយោបាយ​ដោយ​សន្តិវិធី និង​ជៀសវាង​កុំ​ចាត់វិធានការ​ណា ដែល​ធ្វើឱ្យ​ស្ថានការណ៍​ឡើងក​ម្តៅ​ថែម​មួយកម្រិត​ទៀត ។ នេះ​គឺ​សមស្រប​នឹង​ផលប្រយោជន៍​ជា​មូលដ្ឋាន​របស់​ឥណ្ឌា និង​ប៉ា​គី​ស្ថាន ក៏ដូចជា​មាន​អំណោយផល​ដល់​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ ហើយក៏​ជាការ​រំពឹងទុក​ទូទៅ របស់​សហគមន៍​អន្តរជាតិ​ផងដែរ​។ ចិន​មាន​ឆន្ទៈ​បន្ត​ដើរតួនាទី​ប្រកបដោយ លក្ខណៈ​ស្ថាបនា​ដើម្បី​សម្រេចបាន​គោលដៅ​នេះ​។​

​ទាក់​បញ្ហា​នេះ​មេបញ្ជាការ​ប្រតិបត្តិការ​យោធា​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន នា​ថ្ងៃ​ចន្ទ​នេះ នឹង​ពិភាក្សា​អំពី​ជំហាន​បន្ទាប់​សម្រាប់​ប្រទេស​ទាំងពីរ ក្រោយ​បទ​ឈប់​បាញ់​បាន​ស្តារឡើងវិញ នូវមាន​ភាពស្ងប់ស្ងាត់​តាម​បណ្តោយ​ព្រំប្រទល់ បន្ទាប់ពី​ភាគី​ទាំងពីរ​បាន​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា អស់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន Reuters នា​ថ្ងៃ​ចន្ទ ទី​១២ ខែឧសភា ឆ្នាំ​២០២៥​។​
​កាលពី​វេលាយប់​កន្លងទៅនេះ មិនមាន​សេចក្តីរាយការណ៍​ទៀតឡើយ អំពី​សំឡេង​ផ្ទុះ​ឬ​ការបាញ់​ផ្លោង ក្រោយ​មានការ​បំពាន​ខ្លះៗ​នៅពេល​ដំបូង បន្ទាប់ពី​សម្រេចបាន​ប​ទ​ឈប់​បាញ់​។ ខាង​កងទ័ព​ឥណ្ឌា​បាន​និយាយថា ចន្លោះ​យប់​ថ្ងៃអាទិត្យ​ឈានចូល​ថ្ងៃ​ចន្ទ​នេះ គឺជា​យប់​ស្ងប់ស្ងាត់​ដំបូងបង្អស់ គិត​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ នៅតាម​បណ្តោយ​ព្រំប្រទល់​។​

​បទ​ឈប់​បាញ់​ខាងលើ​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន ដែល​សម្រេចបាន​កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​មុន ត្រូវបាន​ប្រកាស​ដោយ​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ក្រោយ​រយៈពេល​៤​ថ្ងៃ នៃ​ការប្រយុទ្ធ​គ្នា​ដ៏​តានតឹង រួមជាមួយ​កិច្ចប្រឹងប្រែង​ការទូត​និង​សម្ពាធ​ឱ្យ​បន្ធូរបន្ថយ​ជម្លោះ ពី​សំណាក់​ទីក្រុង​វ៉ា​ស៉ី​ន​តោន​។​

​គួរ​បញ្ជាក់ថា សត្រូវ​ចាស់​ទាំង​ពីរបាន​បាញ់កាំភ្លើង​ធំ យន្តហោះ​ដ្រូ​ន និង​មី​ស៉ី​ល​ដាក់គ្នា​ទៅវិញទៅមក ហើយ​បណ្តាលឱ្យមាន​មនុស្ស​ស្លាប់ យ៉ាងហោច​ជាង​៤០​នាក់ ខណៈ​ទំនាក់ទំនង​បាន​ធ្លាក់ចុះ​ដល់​ចំណុច​ដ៏​ទាប​បំផុត​មួយ បន្ទាប់ពី​ឥណ្ឌា​បាន​ទម្លាក់កំហុស​លើ​ប៉ា​គី​ស្ថាន សម្រាប់​ករណី​បាញ់រះ​ដ៏​សាហាវ​មួយ ដែល​បានសម្លាប់​អ្នកទេសចរ​២៦​នាក់ នៅ​តំបន់ Kashmir ប៉ែក​គ្រប់គ្រង​ដោយ​ឥណ្ឌា​។​​ដ្បិត​តែមាន​បទ​ឈប់​បាញ់​ដ៏​ផុយស្រួយ​ដែល​សម្របសម្រួល​ដោយ​អាមេរិក​ក៏ដោយ ប៉ុន្តែ​ឥណ្ឌា​បាន​បញ្ជូន​នាវាចម្បាំង នាវា​ផ្ទុក​យន្តហោះ​និង​នាវាមុជទឹក ទៅ​កៀក​ប៉ា​គី​ស្ថាន ដើម្បី​ជាការ​កំញើញ​។​ក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​ចន្ទ​ទី​១១​ខែឧសភា​ឆ្នាំ​២០២៥, កងទ័ពជើងទឹក​ឥណ្ឌា​និយាយថា កម្លាំង​ជើង​ទឹក ត្រូវបាន​បញ្ជូនទៅ​ភាគ​ខាងជើង​សមុទ្រ​អារ៉ាប់ ក្នុង​គោលបំណង​កំញើញ​និង​ទប់ស្កាត់ ជាមួយ​ប្រតិបត្តិការ​យ៉ាង​ពេញលេញ​និង​ពោរពេញ​ដោយ​សមត្ថភាព​វាយប្រហារ​គោលដៅ​ដែល​បានកំណត់​នៅ​សមុទ្រ​និង​ដីគោក ហើយ​បង្ខំ​ឲ្យ​កង​នាវាចរ​និង​កងទ័ពអាកាស​ប៉ា​គី​ស្ថាន រក្សា​ទីតាំងនៅ​កំពង់ផែ​ឬ​នៅ​ជិត​ឆ្នេរសមុទ្រ​របស់​ពួកគេ​។​​ជុំវិញ​បញ្ហា​នេះដែរ ភាគី​ប៉ា​គី​ស្ថាន បញ្ជាក់ថា ខ្លួន​កំពុង​តាមដាន​ស្ថានការណ៍​យ៉ាង​យកចិត្តទុកដាក់​។​

​ឥណ្ឌា​ចោទ​ប៉ា​គី​ស្ថាន​ថា​បាន​គាំទ្រ​អំពើ​ភេរវកម្ម​ឆ្លងដែន​នៅ​តំបន់​កា​ស្មៀ​រកា​ល​ពីថ្ងៃ​២២​ខែមេសា​ដែល​ឆក់យក​ជីវិត​ទេសចរ​ហិណ្ឌូ​ចំនួន​២៦​នាក់​។ ក្រោយមក​ឥណ្ឌា​ក៏​បើក​ប្រតិបត្តិការ «Sindoor» សងសឹក​ដោយ​ផ្តោតលើ​អ្វីដែល​ខ្លួន​ពណ៌នា​ថា​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ភេរ​វករ​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន ហើយ​អះអាងថា បានសម្លាប់​សកម្មប្រយុទ្ធ​យ៉ាងតិច​១០០​នាក់ ក្នុង​ប្រតិបត្តិ​ការណ៍​នោះ​។​​ក្នុងពេល ទំនាក់ទំនង​រវាង​ភាគី​ទាំងពីរ​បាន​ឡើងក​ម្តៅ​ឈានដល់​កម្រិត​ខ្ពស់បំផុត ដល់​ថ្នាក់​មាន​គំរាម​បាញ់​នុយក្លេអ៊ែរ​ដាក់គ្នា​ទៀតផង ប៉ុន្តែ​ទីបំផុត​សហរដ្ឋអាមេរិក ក៏​ចូលខ្លួន​សម្របសម្រួល នាំ​ឲ្យ​មាន​បទ​ឈប់​បាញ់​មួយ ធ្វើ​ឲ្យ​ស្ថានការណ៍​ចុះ​ត្រជាក់​បន្តិច​ផងដែរ​។​a india pa1 a india pa2 

​