» តៃវ៉ាន់បដិសេធសំណើអាម៉េរិក ចង់ឱ្យផ្ទេរផលិតកម្មបន្ទះឈីប ៤០ភាគរយ ទៅទឹកដីអាម៉េរិក » ឃាត់ខ្លួន​អ្នកកាសែតឲ្យលុប​រូបថតទីតាំងសង្ស័យ​ឆបោក​នៅមជ្ឈមណ្ឌល​តារា​សាគរ » អគ្គមេបញ្ជាការកងទ័ពហ្វីលីពីសន្យាយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃប្រកបដោយភាពអព្យាក្រឹត្យ » ជប៉ុនចេញលុយ គាំទ្រដល់ការស្តារជីវភាពរស់នៅតាមតំបន់ព្រំដែនតាមរយៈអង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា » នគរបាលខេត្តបន្ទាយមានជ័យ ជួយជនជាតិឥណ្ឌូនេស៊ី ៣នាក់ ឲ្យចេញពីកន្លែងធ្វើការនៅក្រុងប៉ោយប៉ែតត្រឡប់ទៅប្រទេសកំណើតវិញបន្ទាប់ពីលោកប៉ាន់ខែមប៊ុនថនចោទអ្នកាសែតថាគេមិនឲ្យលុយសសេរបរិហារិ៍គេ! » ផ្អើលសង្កាត់ទន្លេបាសាក់ ខ្មាន់កាំភ្លើងជនជាតិចិនម្នាក់បានបាញ់ទៅលើនារីជនជាតិចិនដូចគ្នាបណ្តាលឱ្យរងរបួសធ្ងន់នៅក្បែរអគារ The Peakតែចាប់បាននៅក្រុងព្រះសីហនុ! » នគរបាលវៀតណាម បង្ក្រាបការជួញដូរសាច់ជ្រូកកើតជំងឺប៉េស្តអាហ្វ្រិករាប់សិបតោន មុនចូលឆ្នាំចិន » ក្រសួងរ៉ែ និងថាមពល បដិសេធលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាលិខិតក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី » ក្រុមមនិស្សិត និងពលរដ្ឋថៃ សម្រុកចូលអគាររដ្ឋាភិបាល ដោយទាមទារឱ្យមន្ត្រីគណៈកម្មការបោះឆ្នោត លាលែងពីតំណែងគណបក្សភឿថៃបង្ហាញការគាំទ្រឲ្យរាប់សន្លឹកឆ្នោតឡើងវិញ » ខុសពីស្រីម្នាក់នៅស្រុកបារាំងអ្នកនាំពាក្យនៃក្រសួងការងារ លើកទឹកចិត្តដល់ប្អូនស្រី ដែលមានបញ្ហានៅកន្លែងការងារ ឱ្យទាក់ទង ១២៨៦ ដើម្បីក្រសួងជួយរកដំណោះស្រាយ » ថៃព្រមានពីការត្រៀមរលកវាយប្រហារថ្មីរបស់កម្ពុជា ជាមួយសព្វាវុធទំនើបៗ និងប្រព័ន្ធការពារអាកាសកម្រិតខ្ពស់ » គេបង្ក្រាបអនឡាញផ្អើល១នគរតែខេត្តព្រះសីហនុនៅមានអនឡាញទៀតតើមេខ្លោងវាជាអ្នកណា? » ឃើញខ្មោចសមត្តកិច្ចនៅក្រុងបាវិតរកឃើញសម្បុកអនឡាញចាប់បាន២៦នាក់ » សម្តេចធិបតីប្រកាសថា រាល់ការសម្រេចចិត្តទាំងអស់ របស់រាជរដ្ឋាភិបាលរឿងទឹកដីគឺតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ » ក្រោយគណបក្សនាយករដ្ឋមន្ត្រី តាកាអ៊ិឈិ ទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសភារពឹងថាជប៉ុននឹងពង្រឹងសមត្ថភាពយោធាកាន់តែខ្លាំង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8454 នាក់

ម្សិលមិញ 7482 នាក់

សរុប 18545435 នាក់

រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​ត្រូវបាន​ដក​ចេញពី​តំណែងឲ្យកាន់ការងារសន្តិសុខតែមិនបញ្ជារកម្លាំងផ្ទាល់


​ប្រទេស​រុស្ស៊ី​៖​លោក​ស៊ែ​ហ្គេ​ឆ​យ​ហ្គូ​( Serguei Choigou)​នៅ​ថ្ងៃអាទិត្យ ទី ១២ ឧសភា​ត្រូវបាន​លោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀរ ពូ​ទីន បានប្រកាស​ដកពី​តំណែង​រដ្ឋមន្ត្រី​ការពារជាតិ ដែល​លោក​បាន​កាន់កាប់​តាំងពី​ឆ្នាំ ២០១២ មក​។ ការដកតំណែង​នេះ ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃក្រោយ​លោក ពូ​ទីន បានធ្វើ​សច្ចាប្រណិធាន ឡើងកាន់តំណែង​ជា​ប្រមុខរដ្ឋ​រុស្ស៊ី អាណត្តិ​ទី ៥ និង ក្នុងស្ថានភាព ដែល​សង្គ្រាម​អ៊ុយ​ក្រែ​ន បន្ត​ឆាបឆេះ​អស់​ជាង ២ ឆ្នាំ មកហើយ​មិនទាន់​ចប់​។ លោក ស៊ែ​ក​ហ្គី ឆ​យ​ហ្គូ នឹងត្រូវ​ជំនួស​ដោយ លោក​អង់​ដ្រេ​ប៊ូ​លូ​សូវ​( Andrei Belooussov) ដែលមាន​ជំនាញ​ខាង​សេដ្ឋកិច្ច តែ​ខ្វះ​បទពិសោធ ក្នុង​វិស័យ​យោធា​។​a russy 

សូម​រំឭកថា លោក Choigou បច្ចុប្បន្ន​មាន​វ័យ ៦៨ ឆ្នាំ បាន​ឡើងកាន់តំណែង​ជា​រដ្ឋមន្ត្រី​ការពារជាតិ តាំងពី​ឆ្នាំ ២០១២ និង បាន​ដើរតួ​យ៉ាងសំខាន់ ក្នុង​គោលនយោបាយ​រក្សា​ស្ថិរភាព ក្រោម​រដ្ឋាភិបាល​ច្រើន​អណ​ត្តិ ដឹកនាំ​ដោយ លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន​។​​ផ្អែក​តាម​វិមាន​ក្រេ​ម​ឡាំង លោក Serguei Choigou នឹង​ប្តូរ​ទៅកាន់​តំណែង​ជា អគ្គលេខាធិការ​នៃ ក្រុមប្រឹក្សាសន្តិសុខ ដោយ​ជំនួស​លោក Nikolai Patrouchev​។ អ្នកនាំពាក្យ​វិមាន​ក្រេ​ម​ឡាំង​លោក ឌ្មី​ទ្រី ពេ​ស្កូវ លំអិត​ថា ទោះបី​លោក Choigou លែង​កាន់តំណែង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ក៏ពិតមែន តែ​លោក នៅតែ​បន្ត​បំពេញការងារ​ក្នុង​វិស័យនេះ ត្បិត​ថា លោក​ជា​មនុស្ស​ម្នាក់ ដែលមាន​បទពិសោធ ច្រើន​ឆ្នាំ និង ស្គាល់​ច្បាស់ ពី​សំណុំរឿង​នានា​។​

​តែ​យ៉ាងណា បើ​យោងតាម​សំដី​របស់ លោក ឌ្មី​ទ្រី ពេ​ស្កូវ ដដែល លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន សម្រេច​ដក​រូបលោក Serguei Choigou ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ ជាក់ស្តែង​ក្នុង សមរភូមិ​ប្រយុទ្ធ នៅ​អ៊ុយ​ក្រែ​ន​ផ្ទាល់ ដែល​អស់​រយៈពេល​ជាង ២ ឆ្នាំ​មកនេះ រុស្ស៊ី​នៅតែ​ពុំទាន់​ដណ្តើម​ជ័យជំនះ បាន​ទាំងស្រុង​។ លោក ពេ​ស្កូវ បន្ថែមទៀតថា វិស័យ​យោធា​រុស្ស៊ី​ត្រូវការ​ចាំបាច់​នូវ គំនិត​ថ្មីៗ និង ឈានមុខ ដើម្បី​បង្កលក្ខណៈ ងាយស្រួល សម្រាប់​ការ​ក្រ​តួ​ត​ប្រជែង ផ្នែក​សេដ្ឋកិច្ច​។ យ៉ាងណាមិញ ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ លោក ពូ​ទីន បាន​លើកទឹកចិត្ត និង​ជម្រុញ ឧស្សាហកម្ម​យោធា​រុស្ស៊ី ឲ្យ​បញ្ចូល​គំនិត​ថ្មីៗ និង បង្កើន​ការផលិត គ្រឿង​សព្វាវុធ ដើម្បី​បំពេញតម្រូវការ​ដល់ សមរភូមិ​ប្រយុទ្ធ​នៅ​អ៊ុយ​ក្រែ​ន​។​​គួរ​បញ្ជាក់ដែរថា ក្នុង​វ័យ ៦៥ ឆ្នាំ លោក Andrei Belooussov រដ្ឋមន្ត្រី​ការពារជាតិ​ថ្មី ធ្លាប់​កាន់តំណែង ជា​ឧ​ប​ទី​១​នៃ​នាយករដ្ឋមន្ត្រី តាំងពី​ឆ្នាំ ២០២០ និង ជាទី​ប្រឹក្សា​សេដ្ឋកិច្ច​មួយ​ដ៏​ជំនិត​ម្នាក់ របស់លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​៕a russY1