» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 31391 នាក់

ម្សិលមិញ 11636 នាក់

សរុប 20598810 នាក់

មន្ត្រីមូលដ្ឋាននៃរបបសឹកភូមាររារាំងប្រជាពលរដ្ឋមិនឲ្យប្រើអិនធឺណែតឬបិទប្រពន្ធ័ទូរសព្ទ័តែម្តង

ប្រទេសមីយ៉ានម៉ា៖រដ្ឋាភិបាល​របប​សឹក​យោធា​មី​យ៉ាន់​ម៉ា បានចាប់ផ្តើម​ខិតខំ​ប្រឹងប្រែង​ជាថ្មី​ដើម្បី​រារាំង​ទំនាក់ទំនង​ដោយ​ឥតគិតថ្លៃ​លើ​អ៊ីនធឺណិត​តាមរយៈ​ការរារាំង​មិន​ឲ្យ​ប្រជាជន​ចូល​ប្រើប្រាស់​បណ្តាញ​ឯកជន​និម្មិត ឬ​កម្មវិធី VPN ដែល​អាច​ប្រើប្រាស់​ដើម្បី​ចូល​មើល​គេហទំព័រ ឬ​សេវាកម្ម​នានា​។​​កិច្ចខិតខំ​ប្រឹងប្រែង​នេះ​គឺមាន​គោលបំណង​កំណត់​ការចូល​ប្រើប្រាស់​ព័ត៌មាន ដែល​ចាប់ផ្តើម​កាលពី​ចុងខែ​ឧសភា តាម​ការបញ្ជាក់​របស់​អ្នកផ្តល់​សេវា​ទូរស័ព្ទ​ចល័ត អ្នកផ្តល់​សេវា​អ៊ីនធឺណិត ក្រុមប្រឆាំង និង​របាយការណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​a burmar phon 

​យោងតាម​របាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​និយាយថា ការវាយប្រហារ​លើ​ការប្រើប្រាស់​អ៊ីនធឺណិត ព្រមទាំង​ការ​ឆ្លប​ត្រួតពិនិត្យ​ទូរស័ព្ទដៃ​របស់​ប្រជាជន​នៅតាម​ដងផ្លូវ​ដើម្បី​ត្រួតពិនិត្យ​កម្មវិធី VPN ជាមួយនឹង​ការផាកពិន័យ ប្រសិនបើ​ត្រូវបាន​រកឃើញថា​មានប្រើ​កម្មវិធី​នេះ (VPN)​។​​កាលពី​ថ្ងៃ​សុក្រ​ទី​១៤ ខែមិថុនា ទីភ្នាក់ងារ​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី​ជា​ភាសា​មី​យ៉ាន់​ម៉ា​បាន​រាយការណ៍​ថា ប្រជាជន​ប្រហែល​២៥​នាក់​នៅក្នុង​តំបន់ Ayeyarwady ត្រូវបាន​កងសន្តិសុខ​ចាប់ខ្លួន​និង​ផាកពិន័យ​ជា​ប្រាក់ បន្ទាប់ពី​ត្រូវបាន​រកឃើញ​មានកម្ម​វិធី VPN នៅលើ​ទូរស័ព្ទដៃ​របស់​ពួកគេ​។​

​ដោយឡែក យោងតាម​របាយការណ៍​ដែល​ចេញផ្សាយ​កាលពី​ខែ​មុន​ដោយ​ក្រុម​លើកកម្ពស់​សេរីភាព​នៃ​ការបញ្ចេញមតិ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា (Athan) បាន​និយាយថា ទីប្រជុំជន​ជិត​៩០ ក្នុងចំណោម​ក្រុង​ទាំង​៣៣០​នៅ​ទូទាំងប្រទេស​ត្រូវបាន​អាជ្ញាធរ​កាត់ផ្តាច់​សេវា​អ៊ីនធឺណិត ឬ​ទូរស័ព្ទ ឬ​ទាំងពីរ​តែម្តង​។​​នៅ​ឆ្នាំ​២០២៤​នេះ ការប្រើប្រាស់​សេវាកម្ម VPN ដោយ​ឥតគិតថ្លៃ​យ៉ាង​ទូលំទូលាយ​បានចាប់ផ្តើម​ធ្លាក់ចុះ​កាលពី​ចុងខែ​ឧសភា ដោយ​អ្នកប្រើប្រាស់​បានទទួល​សារ​ថា ពួកគេ​មិនអាច​ត​ភ្ជាប់​កម្មវិធី​នេះ​តទៅទៀត​បានទេ ដែល​ធ្វើឱ្យ​អ្នកប្រើប្រាស់​មិនអាច​ចូល​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​អន​ឡាញ​បានឡើយ ដូចជា ហ្វេ​ស​ប៊ុ​ក​, WhatsApp និង​គេហទំព័រ​មួយចំនួនទៀត​ជាដើម​។​

​ក្រុមហ៊ុន​ទូរគមនាគមន៍​ឈានមុខ​គេ​រប​ស់មី​យ៉ាន់​ម៉ា រួមមាន MPT Ooredoo Atom និង Mytel ក៏ដូចជា​សេវា​អ៊ីនធឺណិត​ខ្សែកាប​បាន​និយាយថា ការចូល​ប្រើប្រាស់​កម្មវិធី​ហ្វេ​ស​ប៊ុ​ក​, Instagram, X, WhatsApp និង​កម្មវិធី VPN ត្រូវបាន​ផ្អាក​នៅ​ទូទាំងប្រទេស​កាលពី​ចុងខែ​ឧសភា​។​​ជុំវិញ​បញ្ហា​នេះ របប​សឹក​យោធា​មី​យ៉ាន់​ម៉ា​មិនបាន​ប្រកាស​ហាមប្រាម​លើ​ការប្រើប្រាស់​កម្មវិធី VPN នេះ​ជា​សាធារណៈ​នោះទេ​។​

​គួររំលឹកថា​៖ កាលពី​ចុងឆ្នាំ​២០២១ របប​សឹក​យោធា​បានធ្វើ​សេចក្តីព្រាងច្បាប់​ស្តីពី​សន្តិសុខ​តាម​អ៊ីនធឺណិត​ដើម្បី​ដាក់ទោស​ទណ្ឌ​ចំពោះ​ជន​ណាក៏ដោយ​ដែល​ប្រើប្រាស់​កម្មវិធី VPN ដោយ​គ្មាន​ការអនុញ្ញាត​ពី​ក្រសួង​ទូរគមនាគមន៍ និង​ដាក់ទោស​ជាប់ពន្ធនាគារ​អតិបរមា​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៥​លាន​ក្យ័​ត ឬ​ទាំងពីរ​៕​អត្ថបទ​៖ គង់ សំអាង​

​