» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5522 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695693 នាក់

មេក្លោង​អ៉ឺ​រ៉ុ​ប​អំពាវនាវ​ឲ្យ​រួមគ្នា​ឈប់​ពឹង​ដង្ហើម​អាមេរិក​


​អា​ល្ល៉ឺ​ម៉​ង់​៖ លោក ហៃ​កូ ម៉ា​អាស (Heiko Maas) រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់​បានស្នើ​ឲ្យ អឺរ៉ុប​គិតគូរ​វាយតម្លៃ​ឡើងវិញ​ទៅលើ​ភាពជា​ដៃគូ​ជាមួយ​សហរដ្ឋអាមេរិក និង​បាន​ទទូច​ឲ្យ​អឺរ៉ុប​រួមគ្នា​បញ្ចេញ​ប្រតិកម្ម ចំពោះ​គោលនយោបាយ​ទាក់ទិន​ការដាក់ទណ្ឌកម្ម​របស់​ទីក្រុង​វ៉ាស៊ីនតោន ទៅលើ​ប្រទេស​រុស្ស៊ី ចិន តួ​ក​គី ក៏ដូចជា​ដៃគូ​សេដ្ឋកិច្ច​សំខាន់ៗ​ឯទៀតៗ​។​a alemang us 

នេះ​បើតាម សារព័ត៌មាន​រុស្ស៊ី Sputnik នៅ​កាលពី​ថ្ងៃ​ចន្ទ ទី​២៧ ខែសីហា ឆ្នាំ​២០១៨​បាន​ឲ្យ​ដឹង​។​
​លោក Maas ក៏បាន​អំពាវនាវ​ឲ្យ​មាន​ការខិតខំ​ប្រឹងប្រែង ពង្រឹង​ស្វយ័តភាព និង​អធិបតេយ្យភាព​នៃ​គោលនយោបាយ​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​អឺរ៉ុប​ផងដែរ​។​ក្រៅពី​ប្រទេស​អា​ល្ល៉ឺ​ម៉​ង់​បរទេស​បារាំង​ក៏​ប្រកាស​ជំហរ​ឲ្យ​បណ្តា​ប្រទេស​អឺរ៉ុប​ឈប់​ពឹង​លើ​អាមេរិក​រឿង​សន្តិសុខ​ផងដែរ​។​

នៅក្នុង​សុន្ទរកថា​ទៅកាន់​តំណាង​ការទូត​របស់​បារាំង ២៥០​រូប លោក​ម៉ា​ក្រុង​ប្រធានាធិបតី​បារាំង​បានស្នើ​ឱ្យមាន​ជំនួប រវាង​អឺរ៉ុប ចិន ជប៉ុន និង​មេដឹកនាំ​អាមេរិក នៅក្នុង​ទីក្រុង​ប៉ារីស នា​ថ្ងៃទី ១១​វិច្ឆិកា ខាងមុខ​ដើម្បី​ពិភាក្សា​ធ្វើកំណែទម្រង់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក OMC ព្រោះ​ច្បាប់​របស់​អង្គការ​លែងមាន​ប្រសិទ្ធិភាព​ទៅហើយ និង​ក៏​ជា​កិច្ច​ឆ្លើយតប​ទៅនឹង​នយោបាយ ឯកតោភាគី​របស់​អាមេរិក​ផង​។​​លោក ម៉ា​ក្រុង ក៏បាន​អំពាវនាវ​ឱ្យ​សហភាព​អឺរ៉ុប ឈប់​រំពឹង​លើ​សហរដ្ឋអាមេរិក ជាពិសេស​លើ​ផ្នែក​សន្តិសុខ​។ លោក​ប្រធានាធិបតី​នឹង​បង្ហាញ​គម្រោង​ពង្រឹង​សន្តិសុខ​អឺរ៉ុប​ថ្មី នៅ​ខែ​ខាងមុខ​។

លោក​ចង់​បើក​កិច្ចពិភាក្សា​ស៊ីជម្រៅ គូសវាស​យុទ្ធសាស្ត្រ​ការពារជាតិ (​អឺរ៉ុប​) និង​សន្តិសុខ​ឡើងវិញ ជាមួយ​គ្រប់​ដៃគូ​អឺរ៉ុប រាប់ទាំង​រុស្ស៊ី​ផង​។ លោក​ម៉ា​ក្រុងមាន​គម្រោង​ផ្តល់​សន្ទុះ​ដល់​កិច្ចចរចា ជាមួយ​រុស្ស៊ី ស្តីអំពី​សន្តិសុខ​អ៊ី​ន​ធ័​រ​នែ​ត អាវុធ​គីមី អាវុធយុទ្ធភណ្ឌ ជម្លោះ​ដែនដី សន្តិសុខ​អវកាស តំបន់​ប៉ូល ទៀតផង​។​គួរ​ជម្រាប​ថា នាពេល​កន្លងមកនេះ សហភាព​អឺរ៉ុប​បាន​សន្យាថា នឹង​ទប់ទល់​ការដាក់ទណ្ឌកម្ម​ជាថ្មី​ឡើងវិញ​របស់​វ៉ាស៊ីនតោន​ទៅលើ​តេ​ហ​រ៉ង់ និង​បាន​ព្យាយាម​បញ្ចុះបញ្ចូល​ឲ្យ​អ៊ីរ៉ង់ បន្ត​គោរព​តាម​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ JCPOA ដែល​អាមេរិក​បាន​បោះបង់ចោល​កាលពី​ដើមខែ​ឧសភា​កន្លងទៅ​៕a alemang us1 a eu iran 

​