» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7780 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697951 នាក់

កម្ពុជា​ថៃ​ឯកភាពគ្នា​ដក​កង​ទ​ព័​ចេញពី​ប្រាសាទ​តា​មាន់​ទាំងអស់គ្នា​ដើម្បី​បន្ធូ​ភាព​តានតឹង​?

 

​ប្រទេស​ថៃ​៖ មន្ត្រី​យោធា​កម្ពុជា និង​ថៃ បាន​បើក​កិច្ចពិភាក្សា​មួយ​កាលពី​ថ្ងៃ​សុក្រ ទី​២ ខែឧសភា ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង ហើយ​បន្ទាប់ពីនោះ​រដ្ឋាភិបាល​ទាំង​២​បាន​ឯកភាពគ្នា​ដក​កងទ័ព​របស់ខ្លួន​ចេញពី ប្រាសាទតាមាន់ធំ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Bangkok Post​។​​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ថៃ លោក​ភ​។​ថាំ​វិចា​យ៉ា​ឆៃ​( Phumtham Wechayachai )​បានផ្ដល់​ព័ត៌មាន​សង្ខេប​ខ្លី ក្រោយ​កិច្ចប្រជុំ​មួយ​របស់​គណៈកម្មាធិកា​រ​កិច្ចការ​ព្រំដែន​ថៃ នៅក្នុង​ទីក្រុង​បាងកក កាលពី​ថ្ងៃ​ព្រហស្បតិ៍ កន្លងទៅនេះ ជាមួយ​ការកត់សម្គាល់ថា​កិច្ចពិភាក្សា​ផ្តោតលើ​ការបន្ធូរបន្ថយ​ភាព​តានតឹង​នៅតាម​តំបន់​ព្រំដែន​ក្បែរ​ប្រាសាទ​។ កិច្ចប្រជុំ​នោះ​ក៏មាន​ការចូលរួម​ផងដែរ​ពី​សំណាក់​រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា លោក​ទៀ​សីហា​( Tea Seiha)​។​a tea sey ha 

​លោក​ភុំ​ថាំ​( Phumtham )​បាន​ទទួលស្គាល់ថា​ភាគី​ទាំង​២​បាន​ឯកភាព​ដក​កងទ័ព​ទៅកាន់​ទីតាំង​ឈរជើង​ដើម​វិញ​រៀងៗ​ខ្លួន ហើយ​យល់ព្រម​រក្សា​ការអត់ធ្មត់​។ ការទំនាក់ទំនង​បាន​ប្រព្រឹត្ត​កម្រិត​រដ្ឋាភិបាល និង​រដ្ឋាភិបាល​។ ចំណែក ប្រមុខ​កងកម្លាំងប្រដាប់អាវុធ​នៃ​ប្រទេស​ទាំង​២ ក៏បាន​ពិភាក្សាគ្នា​ដែរ​ពី​បញ្ហា​ព្រំដែន​។​​គួរ​បញ្ជាក់ថា សារព័ត៌មាន Bangkok Post ដោយ​ផ្អែកលើ​ប្រភព​ទទួលបាន​ពី​យោធា​ថៃ បានឱ្យដឹងថា​កិច្ចចរចា​រវាង​កម្ពុជា និង​ថៃ បានធ្វើ​ឡើង​កាលពី​ថ្ងៃ​សុក្រ ដើម្បី​ទប់ស្កាត់​កុំ​ឱ្យមាន​ជម្លោះ​ផ្ទុះឡើង​នៅតាម​តំបន់​ព្រំដែន ក្នុងនោះ​រួមមាន​ទាំង​តំបន់​នៅក្បែរ​ប្រាសាទតាមាន់ធំ​។ ប្រភព​នេះ​ដដែល​បន្ថែមថា​យោធា​ថៃ​នឹង​គោរព​តាម​បទបញ្ជា​របស់​រដ្ឋមន្ត្រី​ការពារជាតិ ហើយ​បច្ចុប្បន្នកំពុង​ស្ថិតក្នុង​កិច្ចពិភាក្សា​ជាមួយ​ភាគ​កម្ពុជា ដើម្បី​ធានាថា ការសម្របសម្រួល​ត្រូវបាន​អនុវត្ត​។ ក្នុងករណី​ការអនុវត្ត​ការសម្របសម្រួល​ទទួល​បរាជ័យ នោះ​ភាគី​ទាំងសងខាង​នឹង​រាយការណ៍​ជូន​ថ្នាក់លើ​របស់ខ្លួន​។​

​លោក ភុម​ថា​ម វី​ឆា​យ៉ា​ឆៃ បានបញ្ជាក់​ឲ្យ​ដឹងថា ភាគី​ទាំង​ពីរបាន​ព្រមព្រៀងគ្នា​ដកទ័ព​ចេញពី​កន្លែង​ឈរជើង​កន្លងមក ហើយ​និង «​អនុវត្ត​ការអត់ធ្មត់​»​។ យ៉ាងណាក៏ដោយ រដ្ឋមន្ត្រី​ការពារជាតិ​ថៃ បញ្ជាក់ថា ការ​ដកទ័ព​គ្រាន់តែ​ជាការ​បញ្ចៀស​ភាព​តានតឹង ប៉ុន្តែ មិន​បញ្ជាក់ថា ការទាមទារ​កម្មសិទ្ធិ​របស់​ថៃ​លើ​ទីតាំង​ប្រាសាទ​ចុះខ្សោយ​នោះទេ​។​​សូមបញ្ជាក់ថា នៅ​កម្ពុជា ប្រាសាទ​តា​មាន់​(​ធំ​) គឺ​ស្ថិត​លើ​ខ្នងភ្នំ​ដងរែក ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ចំណែក​នៅ​ប្រទេស​ថៃ ប្រាសាទ​នេះ​(​តា​មាន់​តូច​) ស្ថិតក្នុង​ខេត្ត​សុរិន្ទ​។ ភាព​តានតឹង​នៅ​ប្រាសាទ តា​មាន់បាន​កើតឡើង​សាជាថ្មី បន្ទាប់ពី ពលរដ្ឋ​កម្ពុជា​មួយក្រុម​បាននាំគ្នា​ទៅ​ច្រៀង បទ​គោរព​ទង់ជាតិ កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ នៅក្នុង​ប្រាសាទ​តា​មាន់​។
​នៅក្រោយ​ការចុះផ្សាយ​របស់​កាសែត​ថៃ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុ​ជា​លោកស្រី ម៉ាលី សុជាតា បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា លោកស្រី​នៅ​មិនទាន់​អាច​បញ្ជាក់​ពី​ការដក​កងទ័ព​ចេញពី​ប្រាសាទ​តា​មាន់​របស់​ភាគី​កម្ពុជា និង​ថៃ នៅឡើយ​ទេ ដោយ​ថា លោកស្រី​នឹង​ពិនិត្យ​បញ្ហា​នេះ ហើយ​ផ្តល់​ការឆ្លើយតប​តាម​លទ្ធភាព​ជាក់ស្តែង បើ ទទួលបាន​ព័ត៌មាន​ពី​អង្គភាព​ជំនាញ​។​

​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ មិន​ថា​ព្រំដែន​គោក និង​ទឹក នៅតែ​ជា​ប្រភព​នៃ​ភាព​តានតឹង​ឡើងក​ម្តៅ​។ ក្រុម​នយោបាយ​ថៃ​មកពី​បក្សប្រឆាំង​វិញ នៅតែ​បន្ត​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​របស់លោក​ស្រី ផែ​ថង​ថា​ន ស៊ីណា​វ៉ា​ត់​ឲ្យ​បញ្ឈប់​រាល់​ការចរចា​លក្ខណៈ​ទ្វេភាគី​ណាមួយ​ជាមួយ​កម្ពុជា​។ ទន្ទឹមគ្នានេះ ក្រុមប្រឆាំង​ថៃ​ក៏បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ថៃ​លុបចោល​អនុស្សារណៈ​នៃ​ការយោគយល់​ឆ្នាំ​២០០១ ស្តីពី​ព្រំដែន​សមុទ្រ និង​ការធ្វើ​អាជីវកម្ម​រួម​នៅ​តំបន់​ត្រួតស៊ីគ្នា​ទំហំ​ជាង​២​ម៉ឺន​៦​ពាន់​គីឡូ​ម៉ែត្រការ៉េ​ផងដែរ​៕a tamoan seyha 


​