» ឈុតប្រពៃណីខ្មែរក្នុង MV របស់តារាចម្រៀងវៀតណាមដែលកំពុងល្បី ជាស្នាដៃរបស់កូនខ្មែរកម្ពុជាក្រោមម្នាក់ » កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3742 នាក់

ម្សិលមិញ 6815 នាក់

សរុប 20056236 នាក់

ក្រសួងការបរទេស​រិះគន់​អាមេរិក​ការពារ​លោក​គន់គីម​និង​ឧកញ៉ា​ទ្រី​ភាព​

 

​ភ្នំពេញ​៖ ក្រសួងការបរទេស​ក​ម្ពុ​ជា​នៅ​ថ្ងៃទី​១០​ធ្នូ​នេះ​បាន​សម្ដែង​ការ​ខក​ចិ​ត្ដ​យ៉ាងខ្លាំង​ចំពោះ​ការកំណត់​ជ្រើសរើស​ដោយ​បំពាន​នូវ​ជនជាតិ​កម្ពុជា​ដែល​បម្រើ ការងារ​រដ្ឋ និង​ក្នុង​ផ្នែក​ឯកជន ក្រោម​ច្បាប់​សកល​ម៉ា​នី​ត​ស្គី​របស់​អាមេរិក​។​a kun Kim2 

​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​នៅ​ថ្ងៃទី​១០ ខែធ្នូ​នេះ បានចេញ​សេចក្តីថ្លែងការណ៍ លើកឡើងថា​៖ «​ទង្វើ​នេះ​ធ្វើឱ្យមាន​ការស្រងាកចិត្ត​យ៉ាងខ្លាំង នៅពេលដែល​បុគ្គល​សាធារណៈ​របស់​ប្រទេសមួយ ត្រូវបាន​ក្លាយទៅជា​កម្ម​វត្ថុ នៃ​វិធានការ​ទណ្ឌកម្ម​របស់ ប្រទេស​ដទៃ​ផ្សេងទៀត ដោយ​ផ្អែកលើ​ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​គ្មាន​ការគោរព​ទាល់តែសោះ​ចំពោះ​ភាព​ឯករាជ្យ​នៃ​ច្បាប់ និង​យុត្តិធម៌​របស់​ប្រទេសមួយ​។ ប្រការនេះ​គឺជា​ការបំពាន យ៉ាងធ្ងន់ធ្ងរ​លើ​គោលការណ៍​អន្តរជាតិ​ស្តីពី​គោលការណ៍​ស្មើភាព​នៃ​អធិបតេយ្យ និង​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ ដូច​មានចែង​ក្នុង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ​ដ៏​ទៃ​ផ្សេងទៀត​»​។​

​សេចក្តីថ្លែងការណ៍ បញ្ជាក់ថា​៖ «​បទបញ្ជា​ប្រតិបត្តិ​នេះ​គឺជា​ការវាយប្រហារ​ប្រឆាំងនឹង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ស្តារ​ទំនុកចិត្ត និង​ភាពជឿជាក់​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក តាមរយៈ​ការផ្ញើ​សារ​ទៅវិញទៅមក​នាពេល​ថ្មីៗ​នេះ​រវាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិក ដែល​បានបញ្ជាក់​យ៉ាងច្បាស់​ថា សហរដ្ឋអាមេរិក​គោរព​អធិបតេយ្យភាព កម្ពុជា ហើយ​មានបំណង​ដ៏​មុតមាំ​ក្នុងការ​លើកស្ទួយ​ទំនាក់ទំនង​ទ្វេរ​ភាគី ដោយ​ឈរលើ​ការគោរព​គ្នា​ទៅវិញទៅមក​»​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស អះអាង​​ថា ឯកឧត្តម គន់ គីម ត្រូវបាន​ទទួលស្គាល់​ជា​សាធារណៈ ចំពោះ​ការរួមចំណែក​យ៉ាងច្រើន​របស់​ឯកឧត្តម ក្នុងការ​ការពារ និង​ថែរ​រក្សាសុខ​សន្តិភាព ស្ថេរភាព និង​សណ្តាប់​សង្គម ហើយ​លោក​ឧកញ៉ា ទ្រី ភាព ក៏បាន​ដើរតួនាទី​ដ៏​សកម្ម​ក្នុងការ​ទ្រទ្រង់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​កម្ពុជា​ផងដែរ​។​

​សូមជម្រាបថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​អាមេរិក នៅ​ថ្ងៃទី​០៩ ខែធ្នូ ដែលជា​ថ្ងៃ​ទិវា​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​អន្តរ​ជា តិ​បានប្រកាស​ដាក់ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​លើ​លោក​ឧកញ៉ា ទ្រី ភាព អគ្គនាយក​ក្រុមហ៊ុន​ទ្រី ភាព​គ្រុប និង​ឯកឧត្តម គន់ គីម អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។​

​ក្រសួង​សេដ្ឋកិច្ច​អាមេរិក បាន​ចោទប្រកាន់​លោក​ទ្រី ភាព និង លោក​គន់ គីម ដូចគ្នា​ថា បាន​ជាប់​ពាក់ព័ន្ធ​ដោយផ្ទាល់ និង​ដោយ​ប្រយោល​ក្នុង​អំពើពុករលួយ​ជាច្រើន​ករណី​ដូចជា ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ដោយ​មិន​ត្រឹមត្រូវ ការ​រឹបអូស​ទ្រព្យសម្បត្តិ​ឯកជន​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន អំពើពុករលួយ​ទាក់ទង​នឹង​កិច្ចសន្យា​របស់​រដ្ឋាភិបាល​កម្ពុជា ឬ ការទាញយក​ធនធាន​ធម្មជាតិ ឬ ស៊ីសំណូក​។

​សម្រាប់​លោក​ទ្រី ភាព ក្រសួង​សេដ្ឋកិច្ច​អាមេរិក​បាន​អះអាងថា បាន​ប្រើប្រាស់​នូវ​បណ្តាញ​ដ៏​ធំ​នៅ​កម្ពុជា ដើម្បី​បង្កើត​ការសម្របសម្រួល​ការកាប់​ឈើ​ដោយ​ខុសច្បាប់​ដោយ​ឃុបឃិត​នឹង​មន្ត្រី​រដ្ឋាភិបាល ទិញ​ការការពារ​ពី​រដ្ឋាភិបាល និង ទិញ​ការការពារ​ពី​យោធា ដើម្បី​បម្រើការ​ធ្វើចរាចរ​ផលិតផល​ឈើ​ខុសច្បាប់​របស់ខ្លួន​ទៅកាន់​ប្រទេស​វៀតណាម ចិន រុស្ស៊ី និង​អឺរ៉ុប​។ ចំណែក លោក​គន់ គីម​វិញ ក្រសួង​សេដ្ឋកិច្ច​អាមេរិក​អះអាងថា ជា​មនុស្ស​សំខាន់​ម្នាក់​នៅក្នុង​គម្រោង​អភិវឌ្ឍ​ក្នុង​ខេត្តកោះកុង ហើយ​ទទួលបាន​ផលប្រយោជន៍​យ៉ាងច្រើន​ពី​ក្រុមហ៊ុន​ចិន​។ បើតាម​អាមេរិក លោក​គន់ គីម បាន​ប្រើប្រាស់​កងកម្លាំង​យោធា ដើម្បី​បំភិតបំភ័យ រុះរើ និង​ឈូសឆាយដី​យកទៅ​ប្រគល់ឱ្យ​ក្រុមហ៊ុន​ចិន​។

​ក្រៅពី​អ្នក​ទាំងពីរ សមាជិកគ្រួសារ​លោក​គ​ន់ គីម ៣​នាក់ ព្រមទាំង​ក្រុមហ៊ុន​អ្នក​ទាំង​២​សរុប​១៦​ក្រុមហ៊ុន​ទៀត​ក៏​ស្ថិតនៅក្នុង​ប​ញ្ចី​ទណ្ឌកម្ម​របស់​អាមេរិក​ផងដែរ​។ គួរ​បញ្ជាក់ថា នេះ គឺជា​បន្ថែម​ការដាក់ទណ្ឌកម្ម​របស់​អាមេរិក​មក​ម​ន្ត្រី​រដ្ឋាភិបាល​កម្ពុជា​។ កាលពី​ខែមិថុនា ឆ្នាំ​២០១៨ អាមេរិក​ក៏បាន​ដាក់ទណ្ឌកម្ម​ដូចគ្នានេះ​មកលើ​លោក​ហ៊ីង ប៊ុន​ហៀ​ង ដែលជា​មេបញ្ជាការ​បញ្ជាការដ្ឋាន​អង្គរក្ស​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​កម្ពុជា​ហ៊ុន សែន​ផងដែរ ដោយ​ចោទថា រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​។

​ទណ្ឌកម្ម​របស់​អាមេរិក​នេះ គឺធ្វើឡើង​ក្រោម​ច្បាប់ Global Magnitsky​។ ច្បាប់ Global Magni- tsky​នេះ គឺជា​ច្បាប់​សម្រាប់​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​នៃ​រដ្ឋាភិបាល​បរទេស​ដែល​ប្រព្រឹត្ត​អំពើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​។ ច្បាប់​នេះ ត្រូវបាន​អនុម័ត​ដំបូង​កាលពី​ឆ្នាំ​២០១២ សម្រាប់តែ​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​នៃ​ប្រទេស​រុស្ស៊ី​តែប៉ុណ្ណោះ​។ ប៉ុន្តែ​ក្រោយមក ច្បាប់​នេះ​ក៏ត្រូវ​បាន​ពង្រីក​វិសាល​ភាពជា​សាកល​តែម្តង​។ រីឯ​ការអនុវត្ត​នៅពេលនេះ​វិញ គឺធ្វើឡើង​អនុលោម​តាម​បទបញ្ជា​មួយ​ដែល​ចុះហត្ថលេខា​ដោយ​ប្រធានាធិបតី​អាមេរិក​កាល​ឆ្នាំ​២០១៧ ដោយ​ផ្តោត​ទាំង​លើ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង អំពើពុករលួយ​ដែល​អាច​គំរាមកំហែង​ដល់​ស្ថិរភាព​នយោបាយ​អន្តរ​ជាតិ និង​ប្រព័ន្ធ​សេដ្ឋកិច្ច​។ a kun kim3 a kun kim4 a kun kim