» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9177 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699348 នាក់

នៅ​សៀមរាប​មាន​លក់​ចង្ក្រាន​បរិស្ថាន​ផលិត​ដោយ​ខ្មែរ​

​ខេត្តសៀមរាប​៖​ទីតាំង​អាជីវកម្ម​មួយកន្លែង បាន​ប្រមែប្រមូល​កាក​អំពៅ កម្ទេចកម្ទី​ឈើ​អាចម៍រណា ត្រឡោក​ដូង គ្រាប់ត្នោត​ជាដើម មក​កែច្នៃ​ធ្វើជា​អុស​បរិស្ថាន សម្រាប់​ជំនួស​អុស​ប្រពៃណី ដែល​ពលរដ្ឋ​តែង​ទៅ​កាប់​ពី​ព្រៃ​ធម្មជាតិ​។​a fire chacol 

​ប្រធាន​ផ្នែក​លក់​ប្រចាំ​ស្ថាប័ន​ចង្ក្រាន​បរិស្ថាន​ACE លោក សែម ចាន់​វាសនា បាន​ឲ្យ​ដឹង កាលពី​ថ្ងៃទី​០៨ សែ​សីហា ឆ្នាំ​២០២៣​នេះ​ថា កាលពី​ឆ្នាំ​២០១៩ ដោយ​មើលឃើញ​ពី​ការបំពុល​បរិស្ថាន​ដែល​កើតចេញពី​ការប្រើប្រាស់​អុស​ធម្មជាតិ ប្រើ​ធ្យូង​ដោយ​កាប់​ឈើ​ព្រៃ ក្នុងការ​ចម្អិនម្ហូប​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​នេះ កូន​ខ្មែរ​មួយក្រុម​បាន​ផ្តួចផ្តើម​បង្កើតជា​ចង្ក្រាន​បរិស្ថាន​មួយ​ប្រភេទ ដែល​វា​បាន​ជួយ​កាត់បន្ថយ​ការ​បំ​ភាយ​ផ្សែង​ពុល​ចេញពី​ផ្ទះបាយ​បាន​ប្រមាណ​ជា ៩០%​។ លោក​ថា “​ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន គាត់​បាន​និយម​ប្រើប្រាស់​ចង្ក្រាន ដែល​ដុត​អុស ដុត​ធ្យូង និង​ខ្លះទៀត​ប្រើ​ចង្ក្រានហ្គាស ដែល​ការប្រើប្រាស់​វត្ថុធាតុដើម​ទាំងនេះ វា​បាន​ចំណាយ​ថវិកា​ច្រើន និង​ប៉ះពាល់​បរិស្ថាន​ខ្លាំង ដូចជា​អុស និង​ធ្យូង យើង​ត្រូវ​កាប់​ឈើ​ពី​ព្រៃ​ធម្មជាតិ ចំណែក​ហ្គាស​យើង​ត្រូវ​នាំចូល​ពី​ប្រទេសជិតខាង​។ អីចឹង​វា​ចំណាយលុយ​ច្រើន ហើយ​អុស ធ្យូង វា​បាន​បញ្ចេញ​ផ្សែង​ពុល​ទៅក្នុង​បរិយាកាស​ជាច្រើន និង​ប៉ះពាល​សុខភាព​ផងដែរ​”​។​

​លោក​វាសនា លើកឡើងថា ស្រប​ពេលដែល​បង្កើត​ចង្ក្រាន​បរិស្ថាន​នេះ ក្រុមការងារ​ក៏បាន​មើលឃើញ​នូវ កាកសំណល់​មួយចំនួន​ដូចជា​កាក​អំពៅ កម្ទិចកម្ទី​ឈើ​អាចម៍រណា​ជាដើម ត្រូវបាន​គេ​យកទៅ​បោះចោល ដុតចោល រាយប៉ាយ​ស្ទើរ​គ្រប់​ទីកន្លែង ដែល​អាច​យក​កែច្នៃ​ជា​អុស​ប្រើប្រាស់​ជាមួយ​ចង្ក្រាន​បរិស្ថាន​បាន​។ លោក​ថា អុស​បរិស្ថាន​នេះដែរ ត្រូវបាន​ផលិត​ពី​សំណល់​កាក​អំពៅ ឬ​កម្ទេច​អាចម៍រណា មិន​ប៉ះពាល់​បរិស្ថាន ដូច​ការប្រើប្រាស់​ធ្យូង​ឬ​អុស​ធម្មតា ដែល​អាច​បំផ្លាញ​ធនធានធម្មជាតិ​នៅ​កម្ពុជា​។ ជាពិសេស​ការប្រើប្រាស់​អុស​នេះ​ជាមួយ​ចង្ក្រាន​បរិស្ថាន វា​កាន់តែ​ល្អប្រសើរ សន្សំ សំចៃ​ថវិកា កាត់បន្ថយ​ផ្សែង និង​ឧស្ម័ន មិន​ប៉ះពាល់​សុខភាព​ជាដើម​។​

​លោក​វាសនា បាន​ពន្យល់ថា ទោះបីជា​វា​មានឈ្មោះ​ជា​អុស​បរិស្ថាន​តែ​យើង​មិនមាន​ទៅ​កាប់​ព្រៃ​មក​ធ្វើ​អុស​ទេ គឺ​យើង​យក​កាក​អំពៅ មែកឈើ​ដែល​បងប្អូន​យើង​កាប់​ចោល ស្លឹកឈើ កម្ទេចកម្ទី​អាចម៍រណា​អី យើង​ប្រមូល​ពី​សិប្បកម្ម​កែច្នៃ​មកវិញ​យើង​អត់​កាប់​មែកឈើ​ធំៗ​មក​ធ្វើជា​អុស​នោះទេ ហើយ​បើ​យើង​ធ្វើ​អ៊ីចឹង​មិនមាន​ជា​ការជួយ​បរិស្ថាន​ទេ​។​​សូមបញ្ជាក់ថា ស្ថាប័ន​ចង្ក្រាន​បរិស្ថាន​ACE គឺមាន​ទីតាំង​ក្នុងភូមិ​តា​ចេក សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប​។ ដោយ​ក្នុង​មួយថ្ងៃ ស្ថាប័ន​ចង្ក្រាន​បរិស្ថាន មានលទ្ធភាព​ផលិត​ចង្ក្រាន បាន​ចំនួន​២០ ទៅ ៣០​ចង្ក្រាន ដោយ​ចង្ក្រាន​មួយឈុត មានតម្លៃ​១០៥​ដុល្លារ អាច​ប្រើប្រាស់​បាន​រហូត​ជិត​១០​ឆ្នាំ និង​ធានា​សេវាកម្ម​ជួសជុល​ជូន​អតិថិជន​នៅពេល​ខូចខាត​ជាដើម​។ ចំណែក​អុស​បរិស្ថាន​វិញ អាច​ផលិត​បាន​ជិត​៥០០​គីឡូក្រាម​ក្នុង​មួយថ្ងៃ ដោយ​លក់​ចេញ​ក្នុងតម្លៃ ៨,០០០​រៀល​ក្នុង​១៥​គីឡូក្រាម​ឬ​ស្មើនឹង ១​គីឡូ ៥០០​រៀល​។​a fire chacol1 a fire chacol2 a fire chacol4 a fire chacol5 a fire chacol6 

​