» អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម » ឯកអគ្គរដ្ឋទូតទីម័រឡេស្តេផ្តល់បទពីសោធន៍ពីការប្រើវិធីសាស្ត្រដោះស្រាយជម្លោះដែនសមុទ្រ » ចំណុចខ្លាំង ដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសលែងក្រ ក្រោយឆ្នាំ២០៣០ » ចិនអួតថាសាកល្បងបានជោគជ័យការបាញ់តេស្តមីស៊ីលយុទ្ធសាស្រ្ត នៅមហាសមុទ្រប៉ាស៊ីហ្វិកតែប្រទេសផ្សេងប្រតិកម្ម » ព្រះរាជសារព្ហរះមហាក្សត្រ រាជរដ្ឋាភិបាលរំលឹកខួបលើកទី១៨ នៃការដាក់ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក » មហាជនចោទសួរពីចំណាត់ការក្នុងសំណុំរឿងអ្នកបើករថយន្តស្ទូច និងព្រូឡានដែលស៊ីស្នួលត្រូវតុលាការឃុំខ្លួន » អ្នកនាំពាក្យក្រសួងការពារជាតិនិយាយថា ការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់គឺកើតនៅពីក្រោយកងល្បាតរបស់យើង?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2609 នាក់

ម្សិលមិញ 8930 នាក់

សរុប 19699863 នាក់

វៀតណាម​ប្រឹងប្រែង​ដាក់ចេញ​វិធានការ​បញ្ចៀស​ការ​តម្លើង​ពន្ធគយ​អាមេរិក


​ប្រទេស​វៀតណាម​៖ នាយករដ្ឋមន្ត្រី​វៀតណាម​លោក ផាម មិញ​ជិ​ញ (Pham Minh Chinh) បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា រដ្ឋាភិបាល​របស់លោក​មានបំណង​ចេញ​អាជ្ញាប័ណ្ណ​ឱ្យបាន​ឆាប់​ឱ្យ​ក្រុមហ៊ុន Starlink របស់​មហាសេដ្ឋី Elon Musk ដើម្បី​ផ្តល់​សេវា​អ៊ីនធឺណិត​តាម​ផ្កាយរណប​នៅ​វៀតណាម​ស្ថិតក្រោម​កម្មវិធី​សាកល្បង​មួយ​។a vn trade 

យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​បាន​រាយការណ៍​ដោយ​ដកស្រង់​សម្ដី​របស់លោក Chinh ខណៈ​ថ្លែង​ទៅកាន់​អ្នកតំណាង​ក្រុមហ៊ុន​អាជីវកម្ម​របស់​អាមេរិក​ជិត ៤០​ក្រុមហ៊ុន​នៅ​ទីក្រុង​ហាណូយ​ថា វៀតណាម​កំពុង​ចាត់វិធានការ​ដើម្បី​រក្សា​តុល្យភាព​អតិរេក​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​ឡើងវិញ ដោយ​លើកឡើង​ពី​លទ្ធភាព​នាំចូល​យន្តហោះ អាវុធ ឧស្ម័ន​ធម្មជាតិ​រាវ ទំនិញ​កសិកម្ម និង​ផលិតផល​ឱសថ​។​​រដ្ឋាភិបាល​ទីក្រុង​ហាណូយ​កំពុង​ព្យាយាម​គេចចេញ​ពី​វិធានការ​ពន្ធគយ​អាមេរិក​លើ​ការនាំចេញ​ដ៏​ច្រើន​របស់ខ្លួន ដែល​បានរួម​ចំណែក​បង្កឱ្យមាន​អតិរេក​ពាណិជ្ជកម្ម​ដ៏​ច្រើន​កាលពី​ឆ្នាំមុន ដែល​ធ្វើឱ្យ​ប្រទេស​នេះ​ងាយ​រងគ្រោះ​ទៅនឹង​ការគំរាមកំហែង​ដកហូត​ពន្ធ​តបត​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​ចាប់ផ្តើម​នៅក្នុង​ខែមេសា​។​

​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ រដ្ឋាភិបាល​វៀតណាម​បានឱ្យដឹងថា​៖ «​នាយករដ្ឋមន្ត្រី [​វៀតណាម​] បាន​ណែនាំ​ក្រសួង​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ឱ្យចេញ​អាជ្ញាប័ណ្ណ​ឱ្យបាន​លឿន​ទៅឱ្យ​ក្រុមហ៊ុន Starlink ស្ថិតក្រោម​មូលដ្ឋាន​សាកល្បង​»​។​
​សូមបញ្ជាក់ថា​ក្នុង​កិច្ចប្រជុំ​នោះ​មានការ​អញ្ជើញ​ចូលរួម​ក៏មាន​វត្តមាន​ឧបនាយករដ្ឋមន្ត្រី លោក Ho Duc Phoc និង​លោក Nguyen Chi Dung តំណាង​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន​ម​ជ្ឈឹ​ម​និង​មូលដ្ឋាន សាជីវកម្ម និង​សហគ្រាស​ធំៗ​របស់​វៀតណាម​; ឯកអគ្គរដ្ឋទូត​រង​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​វៀតណាម​លោកស្រី Courtney Beale; សមាគម សាជីវកម្ម​និង​ក្រុមហ៊ុន​ចំនួន​៣៨ នៃ​សហរដ្ឋអាមេរិក​។​

 

​នាយករដ្ឋមន្ត្រី​លោក ហ្វា​ម មិញ​ជី​ញ បាន អះអាងថា វៀតណាម​ជានិច្ចកាល​បង្ក​លក្ខខណ្ឌ​អំណោយផល​សម្រាប់​សហគ្រាស​អាមេរិក ដោយ​ឈរលើ​គោលការណ៍ “​ផលប្រយោជន៍​ចុះសម្រុង ហានិភ័យ​ចែករំលែក​” ; ដោយ​សម្របសម្រួល​ផលប្រយោជន៍​រដ្ឋ ប្រជាជន និង​សហគ្រាស​។ នាយករដ្ឋមន្ត្រី លោក ហ្វា​ម មិញ​ជី​ញ មានប្រសាសន៍ថា​៖ “​យើងខ្ញុំ​មានបំណង់​ប្រាថ្នា​មួយចំនួន​។ ទី​១ គឺ​ការរួមចំណែក​ជំរុញ​ទំនាក់ទំនង​ល្អប្រសើរ​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ល្អប្រសើរ កាន់តែ​ប្រសិទ្ធភាព​។ ទី​២ គឺ​ការបង្កើន​ការវិនិយោគ​គុណភាព​ខ្ពស់​បន្ថែមទៀត ជាពិសេស​ការផ្ទេរ​បច្ចេក​វិទ្យា និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ជាពិសេស​ទាក់ទង​នឹង​បញ្ហា​វិទ្យាសាស្ត្រ និង​ការច្នៃប្រឌិត​ក្នុង​វិស័យ​កំពុង​រីកចម្រើន​។ ទី​៣ គឺ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​សហគមន៍​ធុរកិច្ច​នៃ​ប្រទេស​ទាំងពីរ ដើម្បី​បង្កើត​លក្ខខណ្ឌ​សម្រាប់​សហគ្រាស​វៀតណាម​ចូលរួម​ក្នុង​ខ្សែសង្វាក់​តម្លៃ​សកល និង​ជាពិសេស​ចូលរួម​នៅក្នុង​ខ្សែសង្វាក់​ផ្គត់ផ្គង់​សកល​របស់​សហគ្រាស​អា​មេ​រិ​ក​។ ទី ៤ សុំ​ស្នើរ​ឱ្យ​សហគមន៍​ធុរកិច្ច​អាមេរិក​មាន​សំឡេង​ទៅកាន់​រដ្ឋបាល​ថ្មី​របស់លោក​ប្រធានាធិបតី Donald Trump ដើម្បី​ទទួលស្គាល់​សេដ្ឋកិច្ច​វៀតណាម​ជា​សេដ្ឋកិច្ច​ទីផ្សារ​”​។​

​កាលពី​ខែកុម្ភៈ សភា​វៀតណាម​បានអនុម័ត​គម្រោង​បណ្ដោះអាសន្ន​មួយ​ដើម្បី​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​អ៊ីនធឺណិត​តាម​ផ្កាយរណប​នានា​ផ្តល់​សេវាកម្ម​ក្នុងប្រទេស​វៀតណាម​ដែល​ក្នុង​គម្រោង​នេះ ក្រុមហ៊ុន​ទាំងនោះ​នឹង​រក្សា​ការគ្រប់គ្រង​ពេញលេញ​លើ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ក្នុងស្រុក​របស់ខ្លួន ពោលគឺ​ជា​បុ​រេ​លក្ខខណ្ឌ​ដែល​កំណត់ដោយ​លោក Musk ។​​ការណ៍​នេះ​បង្ហាញឱ្យឃើញ​ពី​ការផ្លាស់ប្តូរ​គោលជំហរ​ភា្ល​មៗ​របស់​វៀតណាម​អំពី​ភាពជា​ម្ចាស់​កម្មសិទ្ធិ​លើ​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​តាម​ផ្កាយរណប ដោយសារ​ប្រទេស​កុ​ម្មុយ​និ​ស្ត​តែងតែ​រក្សា​ដែន​កំណត់​យ៉ាង​តឹងរ៉ឹង​លើ​កម្មសិទ្ធិ​គ្រប់គ្រង​របស់​ជនបរទេស​ទៅលើ​វិស័យសេដ្ឋកិច្ច​ជាច្រើន​ដែល​ខ្លួន​ចាត់ទុកថា​មាន​ភាព​រសើប​។​​មន្ត្រី​អាមេរិក​ម្នាក់​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​សៅរ៍​បាន​និយាយថា ការពិភាក្សា «​នឹង​សង្ឃឹមថានឹង​ដោះស្រាយ​បញ្ហា​ដែល​មិនទាន់​សម្រេច​» សម្រាប់​ក្រុមហ៊ុន​អាមេរិក​នៅក្នុង​ប្រទេស​វៀ​ត​ណា​ម​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​។​

​សូមបញ្ជាក់ថា​សហរដ្ឋ​អាមេរិក​គឺជា​ទីផ្សារ​នាំចេញ​ដ៏​ធំ​បំផុត​របស់​វៀតណាម​ក្នុង​រយៈពេល​២០ ឆ្នាំកន្លងមក ។​វៀតណាម​បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​ទី​៧ របស់​សហរដ្ឋអាមេរិក ក៏ដូចជា​ដៃគូ​ធំ​បំផុត​នៅក្នុង​តំបន់​អាស៊ាន​ផងដែរ​។ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​(​វៀតណាម​អាមេរិក​)​ក្នុង​ឆ្នាំ ២០២៤ នឹង​ឈានដល់​ជិត ១៥០ ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ​ការនាំចេញ​របស់​វៀតណាម​ទៅកាន់​សហរដ្ឋអាមេរិក​នឹងមាន​ចំនួន ១៣៧ ពាន់​លាន​ដុល្លារ (​កើនឡើង ១៩% ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២៣) ហើយ​ការនាំចេញ​របស់​អាមេរិក​ទៅកាន់​វៀតណាម​នឹង​កើន​ឡើងដល់​ជាង ១៣ ពាន់​លាន​ដុល្លារ (​កើនឡើង ៣៣%)...៕a vn trade1