
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 985 នាក់
ម្សិលមិញ 15986 នាក់
សរុប 20348120 នាក់
ភ្នំពេញ៖ត្រីស្ទក់៖ ជាប្រភេទត្រីឥតស្រការ និងស៊ីសាច់ជាអាហារ។ ត្រីប្រភេទនេះ ភាគច្រើនរស់នៅតាមទន្លេមេគង្គ។ បច្ចុប្បន្នត្រីប្រភេទនេះ កំពុងជិតផុតពូជហើយ។ បច្ចុប្បន្នវាត្រូវបានហាមឃាត់ដោយអនុក្រឹត្យ មិនអោយធ្វើនេសាទ ឬបរិភោគឡើយ។
តែអ្វីដែលគូរឲ្យភ្ញាក់ផ្អើលលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មិនបានបន្ទោសឬព្រមានករណីយ៍នេះទេ។លោកបែរជាមានប្រសាសន៍បែបការទូតថា ការចូលរួមបញ្ចេញមតិរបស់មហាជននាពេលនេះ គឺជាសញ្ញាវិជ្ជមានមួយដែលបង្ហាញពីការយល់ដឹង និងការយកចិត្តទុកដាក់ខ្ពស់ជាងមុនទៅលើការអភិរក្សធនធានធម្មជាតិ បើធៀបនឹងពេលកន្លងមក។
ទាក់ទងរឿងលោកពាក់មីទិញត្រីស្ទក់យកមកធ្វើមហុបលោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា លោក ពាក់ មី ក៏តែងតែចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយសារអប់រំ និងទប់ស្កាត់បទល្មើសនេសាទ។
ទោះជាយ៉ាងណា ការស្គាល់គ្រប់ប្រភេទត្រីដែលកំពុងរងការគំរាមកំហែងនៅតែជាបញ្ហាប្រឈមសម្រាប់មនុស្សទូទៅ។ ហេតុដូច្នេះ ព្រឹត្តិការណ៍នេះបានក្លាយជាមេរៀនមួយសម្រាប់សាធារណជនក្នុងការបង្កើនការប្រុងប្រយ័ត្ន និងស្វែងយល់ជាមុនថាតើប្រភេទត្រីដែលនឹងត្រូវយកមកបរិភោគ ជាប្រភេទត្រីកម្រ ឬកំពុងរងគ្រោះថ្នាក់ដែរឬទេ។