
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 4941 នាក់
ម្សិលមិញ 5667 នាក់
សរុប 18743967 នាក់
ភ្នំពេញ:សម្តេចបវធិបតីហ៊ុនម៉ាណែតនៅថ្ងៃទី១០កក្កដាបានទទួលជួបធ្វើសវនាការជាមួយលោក Nicolas NOTEBAERT នាយកប្រតិបត្តិក្រុមហ៊ុន VINCI Concessions, ប្រធានក្រុមហ៊ុន VINCI Airports និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនសូស៊ីយេតេ កុងសេស្យូនែរ ដឺ ឡាអេរ៉ូព័រ Société Concessionnaire de l'Aéroport (ហៅកាត់SCA) នៅវិមានសន្តិភាព។ក្រុមហ៊ុន VINCI មានមូលដ្ឋាននៅប្រទេសបារាំង ជាក្រុមហ៊ុនឈានមុខគេនៅអឺរ៉ុប ធ្វើអាជីវកម្មលើវិស័យ អាកាសយានដ្ឋាន ផ្លូវដែក ផ្លូវល្បឿនលឿន ស្ពាន និងគម្រោងវិនិយោគផ្សេងៗទៀត។
ក្រុមហ៊ុន VINCI បានវិនិយោគក្នុងវិស័យអាកាសយានដ្ឋាននៅកម្ពុជារយៈពេលជាង ៣០ ឆ្នាំមកហើយជាមួយនឹងវឌ្ឍនភាពនៃអាជីវកម្មកាន់តែរីកចម្រើន ដែលបានរួមចំណែកដល់ការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ដោយសារបញ្ហជាប់កិច្ចសន្យាបែបហ្នឹងហើយបានជាបន្ទាប់កម្ពុជាសហការជាមួយចិនវិនិយោគកសាងព្រលានយន្តហោះថ្មីនៅសៀមរាបនិងនៅភ្នំពេញក្រុមSCAដែលគេជឿថាមានការអន្តរាគមន៍ពីប្រធានាធិបតីបារាំងកម្ពុជាបានយល់ព្រមប្រគល់សិទ្ធចាត់ចែងព្រលានពីរទៅក្រុមហ៊ុនSCAគឺព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅនិងបន្តគ្រប់គ្រងព្រលានយន្តហោះខេត្តព្រះសីហនុ។
បើយោងតាមខ្លឹមសារសេចក្តីប្រកាសព័ត៌មានរួមរវាងក្រុមហ៊ុនទាំងពីរ( Cambodia Airports Investment Co., Ltd. និងSCA)កាលពីឆ្នាំ២០២៤បានឱ្យដឹងថា បន្ទាប់ពីបិទអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាបានយល់ព្រមឱ្យក្រុមហ៊ុន Cambodia Airports Investment Co., Ltd. (CAIC)ដែលវិនិយោគដោយអ្នកឧកញ៉ា ពុង ឃាវសែ ប្រគល់ឱ្យក្រុមហ៊ុនបារាំងSCA ដើរតួនាទីជាប្រតិបត្តិករនៃអាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ ពេលចាប់ផ្តើមដាក់ឱ្យដំណើរការ។ម្ប៉ាងវិញទៀត រាជរដ្ឋាភិបាលកម្ពុជាក៏នឹងគាំទ្រឱ្យក្រុមហ៊ុនបារាំងSCA ធ្វើការអភិវឌ្ឍបន្ថែមទៀត និងពង្រឹងសមត្ថភាព អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។
សេចក្តីប្រកាសព័ត៌មានរួមបាននិយាយថា "កិច្ចព្រមព្រៀងថ្មីនឹងកំណត់ទិសដៅច្បាស់លាស់ សម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែងរវាងភាគីទាំងពីរ"។
សេចក្តីប្រកាសព័ត៌មានរួមបានចង្អុលបង្ហាញថា កិច្ចព្រមព្រៀងនេះ នឹងជួយបង្កើតលក្ខខណ្ឌចាំបាច់សម្រាប់ ក្រុមហ៊ុនបារាំងSCA ដើម្បីបន្តបង្កើតគុណតម្លៃសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ ផ្តល់សេវាកម្មគ្រប់គ្រងអាកាសចរណ៍ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងប្រកបដោយភាពច្នៃប្រឌិត ព្រមទាំងរួមចំណែកដល់វិបុលភាពប្រកបដោយចីរភាពរបស់កម្ពុជា។យោងតាម សេចក្តីប្រកាសព័ត៌មាន រាជរដ្ឋាភិបាលកម្ពុជា និង ក្រុមហ៊ុនបារាំងSCA បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើកដំបូងនៅដើមឆ្នាំ ១៩៩៥ ដោយបានអនុញ្ញាតឱ្យ ក្រុមហ៊ុនបារាំងSCA ដំណើរការអាកាសយានដ្ឋានអន្តរជាតិចំនួនបីនៅក្នុងប្រទេសកម្ពុជា គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាប និងព្រះសីហនុ។ ក្រុមហ៊ុនមេរបស់SCA គឺជាក្រុមហ៊ុន Vinci Groupរបស់ប្រទេសបារាំង។
ក្នុងចំណោមនោះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ ត្រូវបានបិទជាផ្លូវការកាលពីខែវិច្ឆិកាឆ្នាំ២០២៣ ហើយត្រូវជំនួសដោយអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលវិនិយោគនិងសាងសង់ដោយក្រុមហ៊ុនចិន។
អាកាសយានដ្ឋានអន្តរជាតិតេជោ វិនិយោគដោយក្រុមហ៊ុនCambodia Airports Investment Co., Ltd. ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនOCIC និងរាជរដ្ឋាភិបាលកម្ពុជា ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ព្រលានយន្តហោះអន្តរជាតិតេជោនឹងចាប់ផ្តើមដំណើរការនៅក្នុងអំឡុងខែកញ្ញាខាងមុខនេះ។ចឹងព្រលានយន្តហោពោធិចិនតុងក៏ត្រូវបញ្ចប់ផងដែរ។ត្រង់ថាកន្លែងហ្នុងវាទៅជាស្អីទៀតចាំអ៊ុតមើលបន្តទៀត។
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត លោក Nicolas NOTEBAERT ប្រធានក្រុមហ៊ុន VINCI Airports និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SCA បានបញ្ជាក់ពីការចាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគលើវិស័យថាមពលស្អាត និងទឹកស្អាតនៅកម្ពុជា។លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលធានាបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលជាលក្ខខណ្ឌចាំបាច់នៃការធានាបាននូវស្ថិរភាពនៃវិនិយោគរបស់វិស័យឯកជន ក៏ដូចជាភាពជោគជ័យរបស់ក្រុមហ៊ុន។
លោកប្រធានក្រុមហ៊ុន ក៏បានគូសបញ្ជាក់ពីការកើនឡើងគួរឱ្យកត់សម្គាល់នៃចំនួនអ្នកធ្វើដំណើរតាមយន្តហោះ ដែលក្នុងរយៈពេល៣០ឆ្នាំមកនេះ ចំនួនអ្នកធ្វើដំណើរមានការកើនឡើងប្រមាណ ៤០ដង បើប្រៀបធៀបទៅនឹងឆ្នាំ១៩៩៥។ លោក បានអះអាងពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលបច្ចុប្បន្នកំពុងតែមមាញឹកដើម្បីត្រៀមលក្ខណៈក្នុងពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ។
ក្រៅពីវិស័យអាកាសចរណ៍ លោកប្រធានក្រុមហ៊ុន ក៏បានបញ្ជាក់ជូនសម្ដេចធិបតី ពីការចាប់អារម្មណ៍វិនិយោគលើវិស័យផ្សេងៗទៀតដូចជា វិស័យថាមពលស្អាត និងទឹកស្អាតនៅកម្ពុជា ដែលក្រុមហ៊ុនរំពឹងថា នឹងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដែលជាការវិនិយោគឈ្នះឈ្នះ រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃចំពោះជោគជ័យនៃអាជីវកម្មរបស់ក្រុមហ៊ុន VINCI Airports នៅកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសការរួមចំណែកដល់ការជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា ព្រមទាំងបានអបអរសាទរចំពោះខួបទី៣០ នៃភាពជាដៃគូរវាងក្រុមហ៊ុនVINCI និងកម្ពុជា។សម្ដេចធិបតី បានគូសរំលេចពីគោលនយោបាយ និងយុទ្ធសាស្ត្រគន្លឹះរបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញការវិនិយោគបរទេស តាមរយៈការដាក់ចេញនូវការលើកទឹកចិត្តនានាដល់វិនិយោគិន។ សម្រាប់វិស័យអាកាសចរណ៍ សម្ដេច ថា រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយបើកចំហជើងមេឃ ពោលគឺភ្ជាប់ទំនាក់ទំនងជាមួយបណ្ដាប្រទេសលើសកលលោក ខណៈបច្ចុប្បន្ននេះ ជើងហោះហើរត្រង់ពីកម្ពុជាទៅកាន់បណ្ដាប្រទេសជាច្រើន ត្រូវបានតភ្ជាប់ និងកំពុងពង្រីកការតភ្ជាប់ជើងហោះហើរបន្ថែមទៀត ស្របពេលនឹងកំណើននៃភ្ញៀវទេសចរជាតិ និងអន្តរជាតិ។