» ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ! » លោក ពួយ រដ្ឋា មន្ត្រីនៅស្រុកអង្គរបុរី ប្រគល់ប្រាក់២០ម៉ឺនរៀលឲ្យប្រជាពលរដ្ឋវិញហើយបន្ទាប់ពីបែកធ្លាយទាថ្លៃសេវាកែសម្រួលអត្រានុកូលដ្ឋាន » កម្លាំងល្បាតជម្រកសត្វព្រៃស្រែពកចាប់បានជ្រូកព្រៃនិងឈ្លួសងាប់៣ក្បាលយកទៅដុតចោល! » ឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធលួចសត្វគោ ៣ករណី នៅស្រុកត្រពាំងប្រាសាទ » ១ថ្ងៃក្រសួងមហាផ្ទៃដាក់ពិន័យនិងតែងតាំងមន្ត្រីនគរបាលច្រកត្រពាំងក្រៀល! » រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក៖ កិច្ចព្រមព្រៀង Hormuz អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ » ចុះអន្តរាគមន៍ករណីហឹង្សាក្នុងគ្រួសារជនសង្ស័យញៀនថ្នាំបំផ្ទុះគ្រាប់បែក ដាក់សមត្ថកិច្ច អ្នកស្លាប់កើនដល់ ៧នាក់ » និស្សិតកម្ពុជា២៤នាក់ទៀត នឹងចេញទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅជប៉ុន » ធនាគារ៣ពាណិជ្ជ៣ថ្មីដែលធនាគារជាតិរឹបអូសអាជ្ញាបណ្ណ័គឺសុទ្ធតែមានឈ្មោះក្នុងបញ្ជីរទណ្ឌកម្មពីអាមេរិក » កម្ពុជានាំក្រុមសង្កេតការណ៍អាស៊ានចុះពិនិត្យចំណុចបង្គោលព្រំដែនលេខ៣៧ក្នុងខេត្ដបន្ទាយមានជ័យ...

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11185 នាក់

ម្សិលមិញ 10010 នាក់

សរុប 19982221 នាក់

កម្លាំងចំរុះបិទឃ្លាំងស្ដុកផលិតផលថែសម្រស់ម៉ាកយីហោ «ផលិតផលនាងល្អ» របស់លោកស្រី លី សុខដាឡែន !

 

ភ្នំពេញ៖ស្តុកទំនិញដ៏ធំមួយ ដែលផ្ទុកទៅដោយផលិតផលថែរក្សាសម្រស់ក្លែងក្លាយ(មិនមានប្រភពនាំចូលច្បាស់លាស់)ជាច្រើនប្រភេទត្រូវបានកម្លាំងចំរុះចុះបិទ កំពុងតែដុតបង្កការចាប់អារម្មណ៍ និងបង្កើតជាចម្ងល់យ៉ាងខ្លាំងពីសំណាក់មហាជន។ ក្នុងចំណោមផលិតផលដែលដកហូតបានទាំងនោះ រួមមានម៉ាកយីហោ «ផលិតនាងល្អ» របស់លោកស្រី លី សុខដាឡែនផងដែរ ។a neang2 

ការចុះបង្ក្រាបពីមន្ដ្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប)នគរបាលនិងមន្ត្រីតុលាការ ធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២៦ស្ថិតនៅឃ្លាំងគ្មានលេខ ផ្លូវលេខ៣៦៩ ភូមិព្រះគន្ធារ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។‎ឃ្លាំងដែលរងការបិទមានផ្ទុក សម្ភារៈ និងផលិតផលជាច្រើនមុខ ដូចជា សាប៊ូកក់សក់ ក្រែមបន្ទន់សក់ និងផលិតផលថែរក្សាស្បែកផ្សេងទៀត ត្រូវបានរៀបចំទុកដាក់ក្នុងបរិមាណយ៉ាងច្រើនសន្ធឹកសន្ធាប់ ។

‎សមត្ថកិច្ចបានរកឃើញផលិតផលជាច្រើនដែលពាក់ព័ន្ធការក្លែងបន្លំប្រភពនាំចូល និងគ្មានបញ្ជីការត្រឹមត្រូវ ៖‎1.ក្រែមបន្ទន់សក់ NEANG L'OR ពណ៌ផ្កាឈូក ចំណុះ 330ml ចំនួន ៧៧កេស/៤៨ដប MFG: 25-10-2025 EXP:25-10-2028 2.ក្រែមបន្ទន់សក់ NEANG L'OR ពណ៌លឿង ចំណុះ: 330ml ចំនួន ១២៥កេស/៤៨ដប MFG: 25-10-2025 EXP:25-10-2028 3.ក្រែមបន្ទន់សក់ NEANG L'OR ពណ៌ស្វាយ ចំណុះ: 330ml ចំនួន ៥២កេស/៤៨ដប MFG: 25-10-2025 EXP:25-10-2028 4.សាប៊ូដុសខ្លួន NEANG L'OR ពណ៌ផ្កាឈូក ចំណុះ: 800ml ចំនួន 56កេស/៣០ដប MFG: 18-09-2025 EXP:18-09-2028 5.សាប៊ូដុសខ្លួន NEANG L'OR ពណ៌លឿង ចំណុះ: 800ml ចំនួន១០០កេស/៣០ដប MFG: 18-09-2025 EXP:18-09-2028 6.សាប៊ូដុសខ្លួន NEANG L'OR ពណ៌ស្វាយ ចំណុះ: 800ml ចំនួន៧២កេស/៣០ដប MFG: 18-09-2025 EXP:18-09-2028

‎7.សាប៊ូកក់សក់ NEANG L'OR ពណ៌លឿង ចំណុះ: 500ml ចំនួន ១០៨កេស/៤៨ដប MFG: 28-10-2025 EXP:28-10-2028 8.សាប៊ូកក់សក់ NEANG L'OR ពណ៌ស្វាយ ចំណុះ: 500ml ចំនួន ៨កេស/៤៨ដប FG: 28-10-2025 EXP:28-10-2028 9.សាប៊ូដុសខ្លួនបុប្ផា ០៤ពណ៌(ស្វាយ/ផ្កាឈូក/ទឹកក្រូច/ផ្លែប៉ោម) ចំណុះ:750ml ចំនួន២៥៧ កេស/២៤ដប EXP: 17-09-2030 10.ថ្នាំដុសធ្មេញសញ្ញាក្បាលពពែ (ពណ៌ផ្លែប៉ោម/បៃតង) ចំណុះ: 100ក្រាម ចំនួន ១១១កេស/១៤៤ទីប MFG: 17-10-2025 EXP:16-10-2028

‎11.សាប៊ូដុសខ្លួន BESS (ក្លិនក្រូចនិងម្នាស់) ចំនួន ៩៤កេស EXP:11-01-2031 12.ឈុតជម្រុះកោសិកា NEANG L'OR ចំណុះ: ១៥ក្រាម ចំនួន ១៨កេស/៤៤ប្រអប់ MFG:15-03-2024 EXP:15-03-2027 13.គម្របកំប៉ុង N8 ចំនួន៤៥កេស/៥២៨ឯកតា 14.ឡេbooster white VIP ចំណុះ: ១៥០ក្រាម ចំនួន ៣៥១កេស/៦០កំប៉ុង MFG:25-12-2025 EXP:25-12-2028 15.ផលិតផលចម្រុះ ១០០០កេស(តូច) 16.សេរ៉ូមលាបមុខ THE ELF NANO ចំណុះ: 60ml ចំនួន ៧៤កេស/៥០ដបMFG:11-03-2026 EXP:11-03-2028

‎17.ក្រែមបន្ទន់សក់ FINO ចំណុះ: 230ក្រាម ចំនួន ៨៦កេស/៣៦កំប៉ុង (គ្មានកាលបរិច្ឆេទ) 18.ទឹកអប់ដាក់ក្នុងបន្ទប់ទឹក GLOBETROTTER ចំណុះ: 130ml ចំនួន២កេសធំ/៤៨ដបEXP:17-08-2028 19.ម៉ាស់បិទមុខ Dr.Jart+ ចំណុះ: 25ក្រាម ចំនួន ៣៤កេស/២៤ប្រអប់ EXP: 08-2027 20.ទំនិញចម្រុះ ៣២៦កេស /៤៨ដប ។

‎‎ការបង្ក្រាបទំនិញក្លែងក្លាយ មិនមែនគ្រាន់តែជារឿងអំពីការរំលោភកម្មសិទ្ធិបញ្ញាការនាំចូលទំនិញគេចពន្ធឬក៏ជាផលិតផលរបស់ប្រទេសសៀមប៉ុណ្ណោះទេ ប៉ុន្តែវាជាបញ្ហាសន្តិសុខសុខភាពសាធារណៈ។ ព្រោះបើតាមផ្នែកសុខាភិបាលផលិតផលថែរក្សាសម្រស់ក្លែងក្លាយ ភាគច្រើនត្រូវបានផលិតឡើងដោយគ្មានស្តង់ដារបច្ចេកទេស និងផ្ទុកទៅដោយសារធាតុគីមីហាមឃាត់ដូចជា បារត ឬអ៊ីដ្រូគីណូន ដែលអាចបង្កឱ្យខូចខាតស្បែក កើតដំបៅ ឬរលាកស្បែកធ្ងន់ធ្ងរ។ ជ្រុះសក់ ឬខូចខាតស្បែកក្បាលក្នុងកម្រិតដែលមិនអាចស្តារឡើងវិញបាន។ ការស្រូបសារធាតុពុលចូលទៅក្នុងរាងកាយ រយៈពេលវែងអាចបង្កជាជំងឺមហារីក និងខូចតម្រងនោម។a neang a neang1 a neang3