» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7385 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697556 នាក់

រដ្ឋមន្ត្រីក្រសួងរ៉ែអះអាង ប្រេង និងឧស្ម័ននៅ បន្តនាំចូលកម្ពុជា ទោះបីស្ថានភាពមជ្ឈិមបូព៌ាកំពុងតានតឹង

 

 

លោក កែវ រតនៈ រដ្ឋមន្ត្រីមន្ត្រីក្រសួងរ៉ែ ​និង​ថាមពល បានប្រាប់ឱ្យដឹងថា ស្ថានការណ៍នៃសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបានជះឥទ្ធិពលខ្លាំងក្លាលើការនាំចូល និងការបញ្ជាទិញប្រេងឥន្ធនៈ និងឧស្ម័នមកកម្ពុជាតែរដ្ឋភិបាលនៅតែបន្តដោះស្រាយ។a keo lpg 

ក្នុងពេលចុះជួបជាមួយតំណាងក្រុមហ៊ុនតេលា នៅខេត្តព្រះសីហហនុ ​នៅព្រឹកថ្ងៃទី ៣០ ខែមីនា ២០២៦ពេលកប៉ាល់ដឹកឧស្ម័ន LPG មានចំណុះ ៣៤០០ តោន ចូលមកបង្គ្រប់ការផ្គត់ផ្គង់នៅកម្ពុជាលោក កែវ រតនៈ បាលើកឡើងថា ​ពិភពលោកកំពុងតែ​ជ្រួលច្របល់​រឿងបញ្ហាប្រេងបង្កចេញពីជម្លោះនៅមជ្ឈិមបូព៌ា ខណៈនៅតំបន់អាស៊ី រងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារច្រកសមុទ្រ Hormuz ដែលរាំងស្ទះដោយសង្គ្រាមគឺ ៨៤% ប្រេង និងឧស្ម័ននាំចេញពីច្រកនោះ មកតំបន់អាស៊ី។ តំបន់អាស៊ីកំពុងប្រឈមបញ្ហាខ្លាំង ដោយ​​​សារ​ការបិទច្រកសមុទ្រ Hormuz។

 

លោក កែវ រតនៈបន្ថែមថា៖ «ក្នុងស្ថានភាពដ៏លំបាកនេះ ក្រុមហ៊ុនខិតខំអស់លទ្ធភាព​ ដើម្បីស្វែងរកប្រភពផ្គត់ផ្គង់មកកម្ពុជា ហើយការស្វែងរកប្រភពនេះ មិនថាប្រេងសាំង ប្រេងម៉ាស៊ូត ឬក៏ឧស្ម័ន LPG សុទ្ធតែដណ្ដើមគ្នាទិញ ដោយសារខ្វះគ្រប់កន្លែង មិនមែនមានន័យថា មានលុយដើរទៅកាម៉ង់ទិញបានទេ ក្នុងសភាពការលំបាកនេះ គឺថា មានលុយបញ្ជាទិញហើយ វាអត់មានផលិតផលឱ្យយើងទៀត»។លោកថាផលិតផលតឹងតែងជាងគេមាន២ ប្រភេទ គឺប្រេងម៉ាស៊ូត និងឧស្ម័ន LPG ខណៈមានប្រទេស កម្ពុជា វៀតណាម បង់ក្លាដេស ស្រីលង្កា ឥណ្ឌា ប្រឈមនឹងការខ្វះ ឧស្ម័ន LPG ជាចម្បង។

ថ្ងៃនេះ ​មានកប៉ាល់ថ្មីមួយនាំចូលឧស្ម័ន LPG មក គឺមួយក្នុងចំណោមជើង ទាំង ៥ ដែលត្រូវរកចូលប្រចាំខែ ហើយការយក ៤ ឬ ៥ ជើង មួយខែនេះ គឺមិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការនៅកម្ពុជាបានទេ។លោក កែវ រតនៈ បន្ថែមថា បើករណីធម្មតា ក្រុមហ៊ុនតេលា ផ្គត់ផ្គង់ដល់ទៅ ៧ ជើងក្នុងមួយខែ។ ប៉ុន្តែក្នុងស្ថានភាពលំបាកនេះរក ៨ ជើងអត់បានទេ ដោយសារក្នុងតំបន់នេះ ទីផ្សារតឹងតែងខ្លាំងណាស់។

លោក កែវ រតនៈ បន្តអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមសន្សំសំចៃប្រេងឥន្ធនៈ ខណៈរាជរដ្ឋាភិបាលកំពុងធ្វើការជាមួយដៃគូសំខាន់ៗទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីធានាថាយើងនៅតែមានប្រេង និងឧស្ម័នមកផ្គត់ផ្គង់ក្នុងស្រុក។

លោក កែវ រតនៈ លើកឧទាហរណ៍ថា បើសិនជាផ្ទះមួយមានឡានសាំង១ និងឡានម៉ាស៊ូត១ បើអញ្ចឹងសភាពការបច្ចុប្បន្ននេះ គឺជួយប្រើឡានសាំង ទុកម៉ាស៊ូតបន្ដិច ប្រសិនបើអាចធ្វើទៅបាន។ ហើយបើមានចង្ក្រាន្តឧស្ម័ន LPG ហើយអាចទិញចង្ក្រាន្តអគ្គិសនី ទៅប្រើអគ្គិសនីវិញ៕a keo lpg1