» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6069 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696240 នាក់

ក្រសួង​ធនធានទឹក និង​ឧតុនិយម ប្រាប់ថា សម្រាប់​ឆ្នាំ​២០២០​រដូវវស្សា​ខុសពីឆ្នាំមុន​!


ភ្នំពេញ​៖ បន្ទាប់ពី​បានធ្វើ​ការតាមដាន​ការវិវត្តន៍​ស្ថានភាព​អាកាសធាតុ​ជា​បន្តបន្ទាប់ ជា​លក្ខណៈ​សកល និង​តំបន់ ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ឲ្យ​បាន​ជ្រាប អំពី​ការ​ព្យាករ​អាកាសធាតុ​លើក​ទី​២ សម្រាប់​ឆ្នាំ​២០២០​ដូចខាងក្រោម​៖a rain a 

*​ទី​១៖ បាតុភូត​សកល​៖*​ផ្អែកទៅលើ​ស្ថានភាព​សីតុណ្ហភាព​លើ​ផ្ទៃសមុទ្រ​ប៉ាស៊ីហ្វិក ក្បែរ​ខ្សែ​អេក្វាទ័រ បានបង្ហាញ​ឲ្យ​ឃើញថា ក្នុង​ឆ្នាំ​២០២០​នេះ កម្ពុជា​ទទួលរង​នូវ​ឥទ្ធិពល​ពី​បាតុភូត (Neutral) ដែលជា​បាតុភូត​អន្តរកាល ចន្លោះ​រវាង​បាតុភូត El Nino (​ក្តៅ​) និង La Nina (​ត្រជាក់​)​។ ចាប់ពី​ខែមេសា រហូតដល់​ខែតុលា ឆ្នាំ​២០២០ (​រយៈពេល ៦​ខែ​) បាតុភូតធម្មជាតិ​ដែលមាន ឥទ្ធិពល​មកលើ​អាកាសធាតុ ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​៖ បាតុភូត Neutral មាន ៦០% បាតុភូត El Nino មាន​១០% និង​បាតុភូត La Nina មាន ៣០% នៅក្នុង​ខែតុលា​។​

*​ទី​២៖ រដូវវស្សា​ឆ្នាំ​២០២០៖​ក​-​ដើមរដូវ​វស្សា​៖ រដូវវស្សា​ឆ្នាំ​២០២០ នឹង​ចូល​មកដល់​លឿន​ជាង​ឆ្នាំ​២០១៩ ដែលជា​ប្រក្រតីភាព​រដូវវស្សា តែង​ចាប់ផ្តើម​នៅ​ពាក់កណ្តាល​ខែឧសភា ជាមួយនឹង​បរិមាណ​ទឹកភ្លៀង ពី​មធ្យម​ទៅ​បង្គួរ​ដែល​ស្មើ ឬ​លើ​មធ្យមភាគ​ច្រើន​ឆ្នាំ​។ បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ នឹង​អាច​បន្ត​កើតមាន​ច្រើន​នៅក្នុង​ខែឧសភា និង​ខែមិថុនា​

​ខ​-​ពាក់កណ្តាល​រដូវវស្សា​៖ នៅក្នុង​ខែសីហា និង​ខែកញ្ញា ភ្លៀង​នឹង​អាច​ធ្លាក់​រាយប៉ាយ​បានល្អ​លើ​ផ្ទៃ​ប្រទេស ជាមួយនឹង​បរិមាណ​ទឹកភ្លៀង​ពី​មធ្យម​ទៅ​ច្រើន ក្នុងនោះ​ក៏​នឹង​អាច​បណ្តាល ឲ្យ​ខេត្ត​មួយ ចំនួន ដែលមាន​ភូមិសាស្ត្រ​នៅ​ទី​ទំនាប​ជាប់​ក្បែរ​តំបន់​ជួរ​ភ្នំ តំបន់​ខ្ពង់រាប និង​តំបន់​ជាប់​នឹង​ផ្លូវទឹក ប្រឈម​ខ្ពស់​នឹង​ជំនន់​ទឹកភ្លៀង​ដែល​បណ្តាលមកពី​ការធ្លាក់​ភ្លៀង​ច្រើន​លើសលប់​ផងដែរ​។​

​គ​-​ចុងរដូវ​វស្សា​៖
*​បណ្តា​ខេត្ត​នៅ​តំបន់​ខ្ពង់រាប​៖ រដូវវស្សា​អាច​នឹង​បញ្ចប់​នៅក្នុង​សប្តាហ៍​ទី​២ នៃ​ខែវិច្ឆិកា ជាមួយនឹង​បរិមាណ​ទឹកភ្លៀង​ពី​តិច​ទៅ​មធ្យម​។​
*​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល និង​តំបន់​មាត់សមុទ្រ​៖ រដូវវស្សា​អាច​នឹង​បញ្ចប់​នៅក្នុង​សប្តាហ៍​ទី​៣ នៃ​ខែវិច្ឆិកា ជាមួយនឹង​បរិមាណ​ទឹកភ្លៀង​ពី​តិច​ទៅ​បង្គួរ​។

*​ទី​៣៖ កូន​រដូវប្រាំង​៖*​កូន​រដូវប្រាំង​អាច​នឹង​កើតមាន​នៅក្នុង​សប្តាហ៍​ទី​២ នៃ​ខែកក្កដា រហូតដល់​ដំណាច់​
​ខែកក្កដា ឆ្នាំ​២០២០​។​

*​ទី​៤៖ ស្ថានភាព​ព្យុះ​៖*​នៅក្នុង​ឆ្នាំ​២០២០​នេះ អាច​នឹងមាន​ព្យុះ​កើតឡើង​ប្រមាណ​ពី ២៤-២៦ ព្យុះ នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក និង​ពី ៤-៥ ព្យុះ ដែល​កើត​ផ្ទាល់​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​៕a rain k 

​