» អតីតឧកញ៉ា ហ៊ី គីមហុង ជាប់ពន្ធនាគារ ១៥ឆ្នាំ និងសងសំណងជាង៣៣លានដុល្លារ ឱ្យទៅជនរងគ្រោះតើទៅយកពីណា!? » ការចោទប្រកាន់លើស្ថានការណ៍ដ៏រសើបតាមព្រំដែនគួរតែផ្អែកលើអង្គហេតុ និងភស្តុតាងរឹងមាំ និងយន្តការផ្លូវការ » ចំណងអាពាហ៍ពិពាហ៍​ដើរ​ដល់​ផ្លូវបំបែក តារាចម្រៀង សួ​ស វី​សា និង​លោក ថ​មមី សម្រេច​ចែកផ្លូវដើរ​រៀង​ៗ​ខ្លួន » ACU ជួបអង្គការតម្លាភាពកម្ពុជា TIC វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API), ខេមបូចា (CamboJA), និងអង្គការសម្ព័ន្ធភាពដៃគូរដើម្បីអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ (PDP-Center) ជួបគ្នា » នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ កម្លាំងពិតប្រាកដរបស់កងទ័ព មិនស្ថិតត្រឹមតែចំនួនកងកម្លាំង ឬសម្ភារៈបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅលើគុណភាពធនធានមនុស្ស » ទូកនេសាទបានឆេះ និងលិចនៅសមុទ្រខេត្តព្រះសីហនុមនុស្សម្នាក់ស្លា.ប់ ២នាក់ស,ង្គ្រោះបាន និង២នាក់ទៀតបាត់ខ្លួន.! » ក្រសួងការងារអះអាងថានឹងបន្តតាមដានមើលអត្ថប្រយោជន៍ជូនកម្មករទាំង៣រោងចក្រនៅបន្ទាយមានជ័យដែលត្រូវបិទដោយសារថៃឈ្លានពាន… » ឈុតប្រពៃណីខ្មែរក្នុង MV របស់តារាចម្រៀងវៀតណាមដែលកំពុងល្បី ជាស្នាដៃរបស់កូនខ្មែរកម្ពុជាក្រោមម្នាក់ » កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5898 នាក់

ម្សិលមិញ 6888 នាក់

សរុប 20065353 នាក់

បោះឆ្នោត​ប្រទេស​ប៉ា​គី​ស្ថាន​មាន​អ្នកគាំទ្រ​មាន​អ្នកប្រឆាំង​តែ​គណបក្ស​ទាំងពីរ​ដែលមាន​សំឡេង​ច្រើន​ធ្វើ​ការចរចា​!

 

​ប៉ា​គី​ស្ថាន​៖​ក្រុមអ្នកតវ៉ា​បានមក​ប្រមូលផ្តុំ​គ្នា​ដោយ​នាំគ្នា​អង្គុយ​នៅឯ​ទីកន្លែង​ជួបជុំ​មួយកន្លែង​នៅក្នុង​ទីប្រជុំជន​ខេ​តា (Quetta) ខេត្ត​បា​ឡូ​ជី​ស្តង់ (Balochistan) នា​ថ្ងៃ​ពុធ​ទី​១៤​កុម្ភៈ ដើម្បី​ប្រឆាំងនឹង​លទ្ធផល​បោះឆ្នោត ។​ទាំង​បុគ្គលិក​កម្មករ និង​អ្នកគាំទ្រ​គណបក្សនយោបាយ​ផ្សេងៗ​គ្នា​បាន​បិទផ្លូវ​ជាតិ​សំខាន់ៗ​ទាំងអស់​ដែល​ត​ភ្ជាប់​ទៅកាន់​ទីក្រុង​បា​ឡូ​ជី​ស្តង់ ជាមួយ​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត ដើម្បី​តវ៉ា​ជុំវិញ​អ្វីដែល​ពលរដ្ឋ​ទាំងនោះ​និយាយថា ជាការ​ក្លែងបន្លំ​សន្លឹកឆ្នោត​។a pakis elect 

​សមាជិក​មួយចំនួន​មកពី​គណបក្ស​ជាតិ​និយមនៃ​អំបូរ​ភាគតិច​បា​ឡុ​ច (Baloch), ប៉ា​ស្ធុ​ន (Pashtun) និង​ហា​ហ្សា​រ៉ា (Hazara) នៅក្នុង​ខេត្ត​ខាងលើ បាននាំគ្នា​ចេញមក​តវ៉ា​នៅមុខ​ការិយាល័យ​របស់​មន្ត្រី​រៀបចំ​ការបោះឆ្នោត​ថ្នាក់ស្រុក​។​នៅ​ថ្ងៃ​អង្គារ​ទី១៣កុម្ភៈ នៅតាម​បណ្តា​ហាង និង​សេវា​ដឹកជញ្ជូន​សាធារណៈ​នានា​នៅក្នុង​ទីប្រជុំជន​ខេ​តា (Quetta) បាន​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន បន្ទាប់ពី​គណបក្សនយោបាយ​ក្នុងស្រុក​អំពាវនាវ​ឱ្យ​បិទ​ទីក្រុង​មួយរយៈ​ពេល ។ ប្រទេស​ប៉ា​គី​ស្ថាន​បានរៀបចំ​ការបោះឆ្នោត​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត​កាលពី​ថ្ងៃទី ៨ ខែកុម្ភៈ ប៉ុន្តែ​ការបោះឆ្នោត​នេះ ត្រូវ​រំខាន​ដោយ​ការចោទប្រកាន់ថា​មានការ​បោកប្រាស់​ក្លែងបន្លំ ដើម្បី​បំផ្លាញ​បេក្ខជន​ឯករាជ្យ​ដែល​គាំទ្រ​ដោយ​អតីត​នាយករដ្ឋមន្ត្រី លោក អ៊ី​ម​រ៉ា​ន ខាន់ (Imran Khan) ដែល​កំពុង​ជាប់ពន្ធនាគារ​។

​តែ រដ្ឋាភិបាលចាំផ្ទះ និង​គណៈកម្មាធិការ​រៀប​ចំការ​បោះឆ្នោត​ប៉ា​គី​ស្ថាន បាន​ច្រានចោល​ការចោទប្រកាន់​នេះ ហើយ​នៅតែ​អះអាងថា ប៉ា​គី​ស្ថាន​មានច្បាប់​ទម្លាប់ និង​ប្រព័ន្ធ​ត្រឹមត្រូវ ដើម្បី​ស៊ើបអង្កេត​ការតវ៉ា​ដែល​ចំ​គោលដៅ ។​ដោយឡែក​អ្នកគាំទ្រ​គណបក្ស​តំបន់​អំបូរ​ភាគតិច មូ​ថា​ហ៊ី​ដា ក្វា​មី មូវ​មិន (Muttahida Qaumi Movement) ហៅ​កាត់​ថា MQM ក្នុងប្រទេស​ប៉ា​គី​ស្ថាន​បាន​ចូលរួម​ពិធី​អបអរសាទរ កាលពីដើម​សប្តាហ៍​នេះ បន្ទាប់ពី​គណបក្ស​ទទួលបាន​អាសនៈ​នៅក្នុង​ការបោះឆ្នោតជាតិ​កាលពី​សប្តាហ៍​មុន ។​​សមាជិក​ប្រហែល ២០០ នាក់​មកពី​គណបក្ស MQM បាននាំគ្នា​គ្រវីទង់ជាតិ និង​អបអរសាទរ​អំឡុង​ថ្នាក់​មេដឹកនាំ​របស់​ពួកគេ​ថ្លែង​សុន្ទរកថា​នៅក្នុង​ទីក្រុង​កា​រ៉ា​ជី​។​

​លទ្ធផល​ចុងក្រោយ​បំផុត​នៃ​ការបោះឆ្នោតជាតិ​របស់​ប្រទេស​ប៉ា​គី​ស្ថាន ធ្វើឱ្យ​បេក្ខភាព​ឯករាជ្យ​គាំទ្រ​ដោយ​អតីត​នាយករដ្ឋមន្ត្រី​កំពុង​ជាប់ពន្ធនាគារ លោក អ៊ី​ម​រ៉ា​ន ខាន់ (Imran Khan) បាន​នាំមុខ​ជាមួយនឹង​អាសនៈ​ចំនួន ៩៣ នៅក្នុង​ចំណោម ២៦៤ អាសនៈ​។​ឯ​គណបក្ស​របស់​អតីត​នាយករដ្ឋមន្ត្រី​មួយរូប​ផ្សេងទៀត គឺ​លោក ណា​វ៉ាស សារី​ហ្វ (Nawaz Sharif) ស្ថិតនៅ​លំដាប់​ទី​ពីរ​ដោយ​ទទួលបាន ៧៥ អាសនៈ បន្ទាប់ពី​ការបោះឆ្នោតជាតិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ប៉ុន្តែ​នៅ​ខ្វះ​សំឡេង​ភាគច្រើន ខណៈ​គណបក្ស​របស់លោក​សារី​ហ្វ ជា​គណបក្ស​តែមួយ​ដ៏​ធំ​បំផុត​នៅក្នុង​សភា ស្របពេល​បេក្ខភាព​ឯករាជ្យ​គាំទ្រ​ដោយ​លោក​ខាន់ ស្ថិតនៅក្នុង​សភា​ជា​ទម្រង់​បុគ្គល ។​

​រហូតមកដល់​ពេលនេះ កិច្ចពិភាក្សា​សម្ព័ន្ធភាព​ចម្រុះ​កំពុងតែ​ប្រព្រឹត្តិ​ទៅ ប៉ុន្តែ​គេ​នៅ​មិនដឹង​ច្បាស់​នោះទេ ថា​តើន​រណា​ជា​អ្នកបង្កើត​រដ្ឋាភិបាល ។ ក្នុងពេល​ដំណាលគ្នា​នេះ អ្នកនាំពាក្យ​របស់​គណ​បក្ស​លោក​សារី​ហ្វ (Sharif) បាន​និយាយថា បាន​ជួបគ្នា​ជាមួយ​តំណាង​របស់​គណបក្ស MQM ហើយ​ពួកគេ​បាន​យល់ព្រម​គ្នា "​ជាគោលការណ៍​ធ្វើការ​រួមគ្នា​ដើម្បី​ផលប្រយោជន៍​របស់​ប្រទេសជាតិ​ជាធំ​" ។ទោះបីយ៉ាងណា គណបក្ស​សម្ព័ន្ធ​មូស្លីម​-​ណា​វ៉ាស (PML-N) និង​គណបក្ស​ប្រជាជន​ប៉ា​គី​ស្ថាន (PPP) កាលពី​ថ្ងៃទី 11 ខែកុម្ភៈ បានចាប់ផ្តើម​ការពិភាក្សា​ជា​ផ្លូវការ​ដើម្បី​បង្កើត​រដ្ឋាភិបាល​ដោយមាន​ការគាំទ្រ​ពី​សម្ព័ន្ធមិត្ត​។ នៅក្នុង​បរិបទ​នៃ​ការសន្ទនា​ដែល​កំពុង​បន្ត​ជាមួយ PPP ប្រធាន​គណបក្ស PML-N លោក Shehbaz Sharif បាន​ទាក់ទង​ប្រធាន​គណបក្ស Jamiat Ulema-e-Islam-F (JUI-F) Maulana Fazlur Rehman ដើម្បី​ជូនដំណឹង​អំពី​កិច្ចប្រជុំ​ជាមួយ PPP ក្នុងពេល​ជាមួយគ្នា​នោះ​គាត់​បាន​អំពាវនាវ​ឱ្យមាន​ការគាំទ្រ​ការបង្កើត​រដ្ឋាភិបាលចម្រុះ​។ 


 គណបក្សPML-N ក៏បាន​រៀបចំ​កិច្ចប្រជុំ​ជាមួយ​គណបក្ស Muttahida Qaumi Movement (MQM) នៅក្នុង​ទីក្រុង Lahore និង​កិច្ចប្រជុំ​ជាមួយ​គណបក្ស PML-Q នៅ​ថ្ងៃទី 12 ខែកុម្ភៈ នៅក្នុង​រដ្ឋធានី Islamabad​។​​សកម្ម​ភាពជា​បន្តបន្ទាប់​ខាងលើ​បានធ្វើ​ឡើង​បន្ទាប់ពី​លទ្ធផល​បោះឆ្នោត​ត្រូវបាន​ប្រកាស​បង្ហាញថា បេក្ខជន​ឯករាជ្យ​ទទួលបាន ១០១ អាសនៈ គណបក្ស PML-N របស់​អតីត​នាយករដ្ឋមន្ត្រី Nawaz Sharif មាន ៧៥ អាសនៈ និង​គណបក្ស PPP របស់​អតីតរដ្ឋមន្ត្រី​ការបរទេស Bilawal Bhutto មាន ៧៥ អាសនៈ Zardari កាន់កាប់ ៥៤ អាសនៈ​។ គណបក្ស MQM គ្រប់គ្រង ១៧ អាសនៈ គណបក្ស JUI-F ទទួលបាន ៤ អាសនៈ​៕(អតីតនាយករដ្ឋមន្ត្រីលោក អ៊ី​ម​រ៉ា​ន ខាន់ (Imran Khan) ដែលត្រុវបានសផាបោះឆ្នោតទម្លាក់និងកំពុងត្រូវឃុំខ្លន)a pakistan khan